ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី​ស្នើឱ្យ​​មាន​បទ​ឈប់​បា.ញ់​​ចាប់ពី​ម៉ោង១០យប់​ថ្ងៃនេះ

6 ម៉ោង មុន
  • ភ្នំពេញ

លោក​អាន់​វ៉ា អ៊ី​ប្រា​ហ៊ី​ម នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី​ បាន​អំពាវនាវ​ដល់​ភាគី​ទាំង​ពីរ​ឱ្យ​ប្រកាន់​យក​នូវ​ការ​អត់ធ្មត់​ខ្ពស់​បំផុតបញ្ឈប់​រាល់​ទម្រង់​នៃ​អរិភាព និង​ចៀសវាង​រាល់​សកម្មភាព​យោ​ធា​​បន្ថែម​ទៀត រួម​ទាំង​ការ​ប្រើប្រាស់​កម្លាំង ឬ​ការ​ចល័ត​ទ័ព​ទៅ​មុខ​ដោយ​ចាប់ផ្តើម​អនុវត្ត​ចាប់ពី​ថ្ងៃ​ទី​១៣ ខែធ្នូ ឆ្នាំ​២០២៥ វេលា​ម៉ោង​២២:០០​…

លោក​អាន់​វ៉ា អ៊ី​ប្រា​ហ៊ី​ម នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី​ បាន​អំពាវនាវ​ដល់​ភាគី​ទាំង​ពីរ​ឱ្យ​ប្រកាន់​យក​នូវ​ការ​អត់ធ្មត់​ខ្ពស់​បំផុតបញ្ឈប់​រាល់​ទម្រង់​នៃ​អរិភាព និង​ចៀសវាង​រាល់​សកម្មភាព​យោ​ធា​​បន្ថែម​ទៀត រួម​ទាំង​ការ​ប្រើប្រាស់​កម្លាំង ឬ​ការ​ចល័ត​ទ័ព​ទៅ​មុខ​ដោយ​ចាប់ផ្តើម​អនុវត្ត​ចាប់ពី​ថ្ងៃ​ទី​១៣ ខែធ្នូ ឆ្នាំ​២០២៥ វេលា​ម៉ោង​២២:០០​ ។

លោក​បាន​សរសេរ​តាម​ហ្វេ​ស​ប៊ុ​ករប​ស់លោ​កថា បន្ទាប់​ពី​កិច្ច​ពិភាក្សា​របស់ខ្ញុំ​ជាមួយ​ប្រធា​នា​ធិបតី​សហរដ្ឋអាមេរិក លោក​ដូ​ណា​ល់ ត្រាំ (Donald J. Trump) និង​ដោយ​​យោង​ទៅ​លើ​ភាព​តានតឹង​ដែល​បន្ត​កើត​មាននៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ ខ្ញុំ​បាន​​ធ្វើការ​សន្ទនា​តាម​ទូរស័ព្ទ​ដាច់​ដោយឡែក​ពី​គ្នា​ជាមួយ លោក អនុ​ទី​ន ឆាន​វី​រៈ​គុល (Anutin Charnvirakul) នាយក​រដ្ឋមន្ត្រី​ថៃ និងសម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ។

នៅ​ក្នុង​កិច្ច​សន្ទនា​ទាំងនេះ ខ្ញុំ​បាន​សម្តែង​នូវ​ការ​ព្រួយបារម្ភ​យ៉ាង​ជ្រាលជ្រៅ​របស់​ប្រទេស​ម៉ា​ឡេ​ស៊ី​ចំពោះ​ស្ថានភាព​នេះ និង​បាន​អំពាវនាវ​ដល់​ភាគី​ទាំង​ពីរ​ឱ្យ​ប្រកាន់​យក​នូវ​ការ​អត់ធ្មត់​ខ្ពស់​​បំផុត បញ្ឈប់​រាល់​ទម្រង់​នៃ​អរិភាព និង​ចៀសវាង​រាល់​សកម្មភាព​យោធា​បន្ថែម​ទៀត រួម​ទាំង​ការ​ប្រើ​ប្រាស់​កម្លាំង ឬ​ការ​ចល័ត​ទ័ព​ទៅ​មុខ ដោយ​ចាប់ផ្តើម​អនុវត្ត​ចាប់ពី​ថ្ងៃ​ទី ១៣ ខែធ្នូ ឆ្នាំ២០២៥ វេលា​ម៉ោង ២២:០០ (UTC+7)​។

ដើម្បី​គាំទ្រ​ដល់​ការ​កាត់​បន្ថយ​ភាព​តានតឹង និង​លើកកម្ពស់​តម្លាភាព ខ្ញុំ​បាន​ស្នើ​សុំ​ឱ្យ​មានការ​ដាក់​ពង្រាយ​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន (AOT) ដែល​ដឹកនាំ​ដោយ​អគ្គមេបញ្ជា​ការ​កងទ័ព​ម៉ា​ឡេ​ស៊ី ដើម្បី​តាមដាន​កា​រវិ​វត្ត​សភាពការណ៍​នៅ​នឹង​កន្លែង​ ។ បេសកកម្ម​នេះ​នឹង​ត្រូវ​បាន​គាំទ្រ​បន្ថែម​ដោយ​សមត្ថភាព​ត្រួតពិនិត្យ​តាម​ប្រព័ន្ធ​ផ្កាយ​រណប​ដែល​ផ្តល់​ដោយ​រដ្ឋាភិបាល​សហរដ្ឋអាមេរិក ដោយ​ចាប់ផ្តើម​ដំណើរការ​ក្នុង​ពេល​តែ​មួយ​។

របកគំហើញ​ពី​ការ​ត្រួតពិនិត្យ​តាម​ផ្កាយ​រណប និង​ការ​សង្កេត​ផ្ទាល់​នៅ​ទីវាល នឹង​ត្រូវ​បាន​ចងក្រង​ដោយ​ក្រុម AOT និង​បង្ហាញ​នៅ​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​នៅ​ថ្ងៃ​អង្គារ ទី​១៦ ខែធ្នូ​ ។

របាយការណ៍​នេះ​​នឹង​ផ្តល់​នូវ​ការ​រៀបរាប់​អំពី​ស្ថានភាព​ដោយ​ផ្អែក​លើ​វត្ថុបំណង និង​ឥត​លំអៀង រួម​ទាំង​ទីតាំង​នៃ​កងកម្លាំង​របស់​ភាគី​ទាំង​ពីរ ដើម្បី​ជា​ប្រយោជន៍​ដល់​គណនេយ្យ​ភាព ការ​កសាង​ទំនុកចិត្ត និង​ការ​ការពារ​សន្តិភាព និង​ស្ថិរភាព​នៅ​ក្នុង​តំបន់​។

ប្រទេស​ម៉ា​ឡេ​ស៊ី​នៅ​តែ​ប្តេជ្ញា​ធ្វើការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ដៃគូ​អាស៊ាន និង​សហគមន៍​អន្តរជាតិ ដើម្បី​ធានា​ថា ​ការ​សន្ទនា ការ​អត់ធ្មត់ និង​ការទូត នឹង​នៅ​តែ​ជា​ជម្រើស​ចម្បង​ ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ