ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អាក​ដំណើរការ​បណ្តោះ​អាស​ន្ន ផ្លូវជាតិ​លេខ​៤​ ​ខណៈជំនន់​ទឹក​ឡើង​ខ្លាំង​ហូរ​កាត់​ផ្លូវ​ (វីដេអូ)

1 ឆ្នាំ មុន
  • ព្រះសីហនុ

រាជធានី​ភ្នំពេញ​ ៖ ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន​បញ្ជាក់​ថា​ កំណាត់​ផ្លូវជាតិ​លេខ​៤​ ស្ថិត​ក្នុង

រាជធានី​ភ្នំពេញ​ ៖ ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន​បញ្ជាក់​ថា​ កំណាត់​ផ្លូវជាតិ​លេខ​៤​ ស្ថិត​ក្នុង
ស្រុក​កំពង់​សិលា ខេត្ត​ព្រះ​សីហ​នុ ត្រូវ​បាន​ប្រកាស​ផ្អាក​ធ្វើ​ដំណើរ​ជា​បណ្តោះអាសន្ន​ដោយ​ជំនន់​ទឹក​ឡើង​ខ្លាំង​ហូរ​កាត់​ផ្លូវ​។

យោង​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​ក្រសួង​ធនធាន​ទឹកបាន​ឲ្យ​ដឹង​ថា​ នៅ​ព្រឹកថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០២៣ ស្ថានភាព​ទឹក​ស្ទឹង​សំរោង ស្ថិត​ក្នុង​ឃុំ​បាក់រទេះ ស្រុក​កំពង់​សិលា ខេត្ត​ព្រះ​សីហ​នុ ផ្លូវជាតិ​លេខ​០៤ ត្រង់​គីឡូម៉ែត្រ​លេខ ១១៦ ទឹកបាន​ឡើ​ង​ដល់​កម្ពស់​៥,៧៧ម៉ែត្រ​/៦,០០​ម៉ែត្រ ទឹកបាន​ហូរ​កាត់​ផ្លូវ​ប្រវែង​ចន្លោះ​ពី​៥០​ម៉ែត្រ​ទៅ​១០០​ម៉ែត្រ ដែល​ជា​ចំណុច​ជូនដំណឹង​ដល់​បងប្អូន​ផ្អាក​ដំណើរការ​ឆ្លងកាត់​ជាប​ណ្ណោះ​អាសន្ន ​។

សូម​បញ្ជាក់​ថា គិត​មក​​ដល់​វេលា​ម៉ោង​៨​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០២៣ ស្ថានភាព​កំពស់​ទឹក​នៅ​ចំណុច​ស្ពាន​ស្ទឹង​សំរោង ចន្លោះ​គីឡូម៉ែត្រ​លេខ 115-116ស្ថិត​ ក្នុងភូមិ​សាស្ត្រភូមិ​ស្ទឹង​សំរោង ឃុំ​អូរ​បាក់រទេះ ស្រុក​កំពង់​សីលា ខេត្ត​ព្រះ​សីហ​នុ ទឹក​អាច​បន្ត​ឡើ​​ង​ទៀត រីឯ​អាកាសធាតុ​មេឃ​កំពុង​ធ្លាក់​ភ្លៀង​ស្រិច​ៗ ហើយ​ទឹក​ហូរ​កាត់​តាម​បណ្តោយ​ផ្លូវជាតិ​​មានប្រវែង​ប្រហែល២៥០​ម៉ែត្រ ។​

​ចំពោះ​ចរាចរណ៍​តាម​ផ្លូវជាតិ​លេខ​៤​ ​ត្រង់​ចំណុច​ស្ពាន​ស្ទឹង​សំរោង ​បើក​​អោយ​ចរាចរណ៍​ទាំង​រថយន្ត​តូច ធំ​ផ្អាក​ធ្វើ​ដំណើ​​រ​ទៅ​មក​ជា​បណ្តោះអាសន្ន​ ។​

បច្ចុប្បន្ន​ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​កំពង់​សីលា និង​​កម្លាំង​កង​រាជអាវុធហត្ថ​ ស្នាក់​ការ​សន្តិសុខ ៤០២ សហការ​ជាមួយ​កម្លាំង​គ​ណះ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ស្រុក​កំពង់​សីលា ដឹកនាំ​ដោយ​លោក ឆាយ សុគន្ធ​ដា អភិបាល នៃ​គ​ណះ​អភិបាលស្រុក​កំពង់​សីលា ចុះ​គោលដៅ​ជួយ​សម្រួល​សណ្តាប់ធ្នាប់​ចរាចរណ៍ និង​ប្រចាំការដើម្បី​​តាមដាន​​ស្ថានភាព​កម្ពស់ទឹក​បន្ត ៕

    អត្ថបទសរសេរ ដោយ

    អត្ថបទសរសេរ ដោយ

    កែសម្រួលដោយ