ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​ស្នើ​ផ្អាករាល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាជន​កម្ពុជា​និង​ប្រជាជន​ថៃ​ឆ្លងកាត់​ព្រំដែន​ ចៀសវាង​គ្រោះ.ថ្នា.ក់

7 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយ​ឧត្តមសេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥​និង​ជា​ប្រធាន​ព្រឹទ្ធសភា​ បាន​ស្នើ​ដល់​រាជរដ្ឋាភិបាល​ពិចារណា​លើ​ការ​ផ្អាករាល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាជន​កម្ពុជា​ និង​ប្រជាជន​ថៃ​ឆ្លងកាត់​ព្រំដែន​ ។  …

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយ​ឧត្តមសេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥​និង​ជា​ប្រធាន​ព្រឹទ្ធសភា​ បាន​ស្នើ​ដល់​រាជរដ្ឋាភិបាល​ពិចារណា​លើ​ការ​ផ្អាករាល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាជន​កម្ពុជា​ និង​ប្រជាជន​ថៃ​ឆ្លងកាត់​ព្រំដែន​ ។  

សម្តេច​តេ​ជោ​បាន​សរសេ​រលើ​បណ្តាញ​សង្គម​នៅ​មុន​យ៉ាង​ដូច្នេះ​ថា​៖«បងប្អូន​ជនរួមជាតិ​ជាទី​គោរព​ស្រឡាញ់​! ប៉ុន្មាន​ថ្ងៃ​មកនេះ​ កង​ទ​ព័​ថៃ​បាន​ឈ្លានពាន​វាយប្រហារ​ និង​សម្លាប់​ប្រជាជន​កម្ពុជា​ ដោយ​គ្មាន​ការ​រើសមុខនិង​រើស​ទីកន្លែង សូ​ម្បី​តែ​ស្ពាន ថ្នល់ សាលារៀន វត្ត​អារាម​ ក៏​ពួក​គេ​ប្រើកាំភ្លើង​ធំ​ និង​យន្តហោះ​វាយ​បំផ្លាញចោល​ ។

​ផ្សែង​ពុល​គ្រាប់បែក​ចង្កោមត្រូវ​បាន​ប្រើប្រាស់​ជា​ច្រើន​កន្លែង​រាប់ទាំង​កន្លែង​ដែល​មាន​ពល​រដ្ឋ​ថៃ​រស់នៅ និង​ធ្វើការ​នៅ​ក្នុង​ទឹកដី​កម្ពុជា​ផង​ដែរ ​។ ក្នុង​សភាពការណ៍​បែប​នេះ ​ក្នុង​នាម​ប្រធាន​ព្រឹទ្ធសភា ប្រធាន​ក្រុម​ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​ និង​ជា​ប្រធាន​គណបក្សកាន់​អំណាច ខ្ញុំ​សូម​ជូន​យោបល់​ទៅ​កាន់​នាយក​រដ្ឋមន្ត្រី​ និង​រាជរដ្ឋាភិបាល​ពិចារណា​លើ​ការ​ផ្អាករាល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាជន​កម្ពុជា​ និង​ប្រជាជន​ថៃ​ឆ្លងកាត់​ព្រំដែន​ ។

សម្តេច​តេ​ជោ​បាន​លើក​ឡើង​ទៀត​ថា ពលរដ្ឋ​កម្ពុជា​ដែល​កំពុង​ស្ថិត​ក្នុង​ប្រទេស​ថៃ​ត្រូវ​បន្ត​រស់​នៅ​​ និង​ធ្វើការ​នៅ​ក្នុង​ប្រទេស​ថៃ​​ និង​ពលរដ្ឋ​ថៃ​ដែល​កំពុង​រស់នៅ​ និង​ធ្វើការ​នៅ​កម្ពុជា​ត្រូវ​បន្ត​ស្ថិត​នៅ​កម្ពុជា​រហូត​បទ​ឈប់​បាញ់​ត្រូវ​បាន​អនុវត្ត​ពេញលេញ ​។

សម្តេច​បាន​បន្ថែម​ថា វិធានការ​នេះ ​គឺ​ដើម្បី​ធានា​សុ​វត្តិភាព​ប្រជាជន​កម្ពុជា ​និង​ប្រជាជន​ថៃ​​កុំ​ឲ្យ​មាន​គ្រោះថ្នាក់​ពេល​ធ្វើ​ដំណើរ​ ពិសេស​ពេល​ធ្វើ​ដំណើរ​ឆ្លងកាត់​ព្រំដែន​ ។ សូម​ប្រជាជន​កម្ពុជា​ដែល​កំពុង​រស់នៅប្រទេស​ថៃ​ និង​ប្រជាជន​ថៃ​មេត្តា​យោគយល់​ ។

ជាង​នេះ ​សម្តេច​តេ​ជោ​ក៏សូម​រាជរដ្ឋាភិបាល​កម្ពុជា​ជួយ​ការពារសុ​វត្ថិភាព​ប្រជាជន​ថៃ​ដែល​កំពុង​រស់នៅ​កម្ពុជា​ កុំ​ឲ្យ​ពួក​គេ​រង​គ្រោះ​ដោយសារ​គ្រាប់កាំភ្លើង​ឬ​គ្រាប់បែក​ ឬផ្សែង​ពុល​របស់​ថៃ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ