ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំនន់​ទឹកភ្លៀង​! លិចលង់​ផ្ទះសម្បែង និង​ផ្លូវជាតិ​លេខ​៣៣ ធ្វើ​ឱ្យ​ពលរដ្ឋ​ជួប​ការ​លំបាក

1 ឆ្នាំ មុន
  • កំពត

ជំនន់​ទឹកភ្លៀង បាន​បណ្ដាល​ឱ្យ​លិចលង់​ផ្ទះសម្បែង​របស់​ប្រជាពលរដ្ឋ​នៅ​ស្រុក​កំពង់ត្រាច និង​ទឹក​ហូរ​កាត់​ផ្លូវជាតិ​លេខ​៣៣​ផង​ដែរ នៅ​ត្រង់​ចំណុច

ខេត្តកំពត ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ជំនន់​ទឹកភ្លៀង បាន​បណ្ដាល​ឱ្យ​លិចលង់​ផ្ទះសម្បែង​របស់​ប្រជាពលរដ្ឋ​នៅ​ស្រុក​កំពង់ត្រាច និង​ទឹក​ហូរ​កាត់​ផ្លូវជាតិ​លេខ​៣៣​ផង​ដែរ នៅ​ត្រង់​ចំណុច​ភូមិ​អូរ​ច្រនៀង ឃុំ​កំពង់ត្រាច​ខាងលិច ស្រុក​កំពង់ត្រាច កាលពី​ព្រឹក​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០២៣ ជា​ហេតុ​ធ្វើ​ឱ្យ​អ្នកបើកបរ​រថយន្ត និង​អ្នក​ជិះ​ម៉ូតូ​ពិបាក​ក្នុង​ការ​ធ្វើការ​ឆ្លងកាត់​ទៅ​មក​។

លោក​អធិការ​នគរបាល​ស្រុក​កំពង់ត្រាច បាន​និយាយ​ប្រាប់​អោយ​ដឹង​ថា កម្លាំង​នគរបាល​ជាង​២០​នាក់​កំពុង​តែ​ចុះ​ជួយ​ជញ្ជូន​ទ្រព្យសម្បត្តិ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង​ហើយ​។

លោក​អធិការ​នគរបាល​បាន​និយាយ​បន្ត​ទៀត​ថា ចំណែកឯ​នគរបាល​មួយ​ផ្នែក​ទៀត ក៏​កំពុង​តែ​ជួយ​សម្រួល​ចរាចរណ៍​ឱ្យ​អ្នក​បរបរ​រថយន្ត និង​ម៉ូតូ​ដែល​បើក​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៣៣ ខណៈ​ទឹក​កំពុង​តែ​ហូរ​កាត់​យ៉ាង​ខ្លាំង​។

ទោះជា​យ៉ាងណា បើ​តាម​របាយការណ៍​បាន​ប្រាប់​ជាបឋម​ឱ្យ​ដឹង​ថា ពលរដ្ឋ​ដែល​រង​គ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង​ខាងលើ​នេះ នៅ​មិន​ទាន់​បានដឹង​អំពី​ចំនួន​នៅឡើយ​ទេ ព្រោះថា អាជ្ញាធរ​ស្រុក កំពុង​តែ​ចុះ​ទៅ​កាន់​លំនៅ​ដ្ឋា​ន​របស់​ប្រជាពលរដ្ឋ​ដែល​ងាយ​រង​គ្រោះ ដើម្បី​ស្រង់​ស​ន្និ​តិ​ហើយ​។

ព័ត៌មាន​បន្ថែម​នឹង​មាន​ផ្សាយ​ជូន​នៅ​ពេល​ក្រោយ​បន្ត​ទៀត​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ