ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនដឹង​រឿង​អ្វី? ផ្អើល​ប្រជាពលរដ្ឋ​នាំ​គ្នា​ជួយ​ស្រង់​ក្មេ​.​ង​ប្រុស​ម្នាក់​ចេញពី​ប្រឡាយ​ទឹក​ស្អុយ

8 ខែ មុន
  • ភ្នំពេញ

មាន​ហេតុការណ៍​មួយ​បង្ក​ឱ្យ​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ខណៈ​ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​ជួយ​ស្រង់​ក្មេ​.​ង​ប្រុស​អាយុ​ជិត​១០​ឆ្នាំ​ម្នាក់​ចេញពី​ប្រឡាយ​ទឹក​ស្អុយ ដែល​ពួក​គាត់​ដាក់​ការ​សង្ស័យ​ថា

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មាន​ហេតុការណ៍​មួយ​បង្ក​ឱ្យ​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ខណៈ​ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​ជួយ​ស្រង់​ក្មេ​.​ង​ប្រុស​អាយុ​ជិត​១០​ឆ្នាំ​ម្នាក់​ចេញពី​ប្រឡាយ​ទឹក​ស្អុយ ដែល​ពួក​គាត់​ដាក់​ការ​សង្ស័យ​ថា ក្មេ​.​ង​ប្រុស​រូប​នេះ​ប្រហែលជា​លោ​.​ត​ដើម្បី​បញ្ច​.​ប់​ជី​វិ​.​ត​ខ្លួន​ហើយ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​និង​១៥​នាទី​យប់ ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០២៣ នៅ​ត្រង់​ចំណុច​ប្រឡាយ​ទឹក​ស្អុយ​ក្បែរ​ស្ពាន​ស្ទឹង​មា​ជ័យ ស្ថិត​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​២ ខណ្ឌមាន​ជ័យ​។

បើ​តាម​សេចក្តីរាយការណ៍​បន្ត​ថា ក្មេ​.​ង​ប្រុស​ខាងលើ​នេះ មាន​អាយុ​ជិត​១០​ឆ្នាំ ហើយ​នៅ​មិន​ទាន់​បាន​​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ​។

តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​កន្លែង​កើតហេតុ បាន​ប្រាប់​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ពួក​គាត់​នាំ​គ្នា​អង្គុយ​លេង​នៅ​ក្បែរ​មាត់​ប្រឡាយ ស្រាប់តែ​ប្រទះ​ឃើញ​ក្មេ​.​ង​ប្រុស​ម្នាក់​បាន​ហែល​ទឹក​ក្នុង​ប្រឡាយ​ស្អុយ​។ បន្ទាប់​មក​ក៏​មាន​បងប្រុស​ម្នាក់​ចុះ​ទៅ​ស្រង់​ក្មេ​.​ង​ប្រុស​រូប​នោះ​មក​លើគោក​វិញ ប៉ុន្តែ​ក្មេ​.​ង​នោះ​មិន​ព្រម​ឡើង​មក​លើគោក​វិញ​ទេ បែរជា​ស្រែកយំ​ទៅ​វិញ​។ ភ្លាម​ៗ​នោះ បងប្អូន​ប្រជាពលរដ្ឋ​ក៏​នាំ​គ្នា​ជួយ​ចាប់ និង​សួរនាំ​ដែរ តែ​ក្មេ​.​ង​ប្រុស​រូប​នេះ​មិន​និយាយ​ស្ដី​អ្វី​ទាំងអស់ គិតតែ​ស្រែកយំ ហើយ​ទាមទារ​តែ​លោ​.​ត​ចុះ​ទឹក​ប្រឡាយ​វិញ​។

តាម​ការ​បញ្ជាក់​ពី​ប្រជាពលរដ្ឋ​បាន​ប្រាប់​បន្ត​ថា ពួក​គាត់​មិន​ដែល​បានឃើញ ឬ​ក៏​ស្គាល់​ក្មេ​.​ង​ប្រុស​ខាងលើ​នោះ​ទេ ហើយ​ក្មេ​.​ង​ប្រុស​រូប​នេះ​ក៏​មិនមែន​ជា​អ្នក​ភូមិ​របស់​ពួក​គាត់​ដែរ ដូច្នេះ​មិនដឹង​ថា តើ​ក្មេ​.​ង​រូប​នេះ​មកពីណា​នោះ​ដែរ?​។

ក្រោយមក​ដោយសារ​តែ​ឃាត់ និង​លួងលោម​ក្មេ​.​ង​ប្រុស​រូប​នេះ​មិន​ស្ដាប់ ប្រជាពលរដ្ឋ​ក៏​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្ទឹង​មាន​ជ័យ​ទី​២ ដើម្បី​ឱ្យ​ចុះ​មក​កន្លែង​កើតហេតុ​ភ្លាម​ៗ​តែ​ម្តង​។

នៅ​ពេល​ទទួល​បាន​ព័ត៌មាន​ភ្លាម កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្ទឹង​មាន​ជ័យ​ទី​២ ក៏​ចុះ​មក​ដល់​កន្លែង​កើតហេតុ ហើយ​ក៏​សួ​នាំ​ទៅ​ក្មេ​.​ង​ប្រុស​រូប​នោះ​ទៀត តែ​ក្មេ​.​ង​ប្រុស​រូប​នោះ​មិន​ព្រម​ឆ្លើយ​អ្វី​ឡើយ​។ បន្ទាប់​មក​នគរបាល​ក៏​បាន​ល្បួង​ក្មេ​.​ង​ប្រុស​រូប​នោះ​យក​ទៅ​ប៉ុស្តិ៍ តែ​ក្មេ​.​ង​រូប​នោះ​នៅ​តែ​មិន​ព្រមទៅ​តាម​សមត្ថកិច្ច​ទេ ហើយ​សមត្ថកិច្ច​ក៏​លួងលោម​ទិញ​ទឹកក្រូច​ឲ្យ​ផឹក នៅ​ពេល​ដែល​ទិញ​រួច​ហើយ ក្មេ​.​ង​ប្រុស​រូប​នោះ​ក៏​រត់​ចេញពី​សមត្ថកិច្ច ក្នុង​គោលបំណង​ទៅ​លោ​.​ត​ទឹក​បន្ត​ពីលើ​ស្ពាន​ម្ដងទៀត ប៉ុន្តែ​ក៏​ត្រូវ​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ជួយ​ចាប់​លើកដាក់​ម៉ូតូ រួច​ដឹក​យក​ទៅ​ប៉ុស្តិ៍ ដើម្បី​ស្វែង​រក​សាច់ញាតិ​មក​ទទួល​ក្មេ​.​ង​ប្រុស​ខាងលើ ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ