ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកស្រី​អ៊ួង សាន់ស៊ូ​ជី​ ត្រូវ​បាន​ផ្ទេរ​ពី​ពន្ធនាគារ​មក​កាន់​អគារ​រដ្ឋ​មួយ

9 ខែ មុន

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ អ្នក​ទទួលខុសត្រូវ​គណបក្សសម្ព័ន្ធ​ជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ LND មួយ​រូប​

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ អ្នក​ទទួលខុសត្រូវ​គណបក្សសម្ព័ន្ធ​ជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ LND មួយ​រូប​ស្នើ​មិន​បញ្ចេញ​ឈ្មោះ គូសបញ្ជាក់​នា​ថ្ងៃទី​២៨ កក្កដា​ថា លោកស្រី​អ៊ួ​ង​សាន់​ស៊ូ​ជី ដែលត្រូវ​ផ្ដួលរំលំ​ចេញពី​អំណាច តាម​រយៈ​រដ្ឋប្រហារយោធា​មួយ​កាលពី​ឆ្នាំ​២០២១ ត្រូវ​បាន​ផ្ទេរ​ពី​ពន្ធនាគារ​មក​កាន់​អគារ​រដ្ឋ​មួយ ។

ការ​ផ្ទេរ​នោះ​ធ្វើ​ឡើង​កាលពី​យប់​ថ្ងៃ​ទី​២៤​មក២៥ កក្កដា រួច​មេដឹកនាំ​ត្រូវ​ផ្ដួលរំលំ​រូប​នោះ​ពេល
នេះ​កំពុង​ស្ថិត​ក្នុង​អគារ​ទំនើប​មួយ ។ តាម​ប្រភព​ដដែល​នោះ​ថា លោកស្រី​ស៊ូ​ជី បាន​ជួប​ជាមួយ​ប្រធាន​សភា​របស់​ប្រទេស​លោក TI KHUN MYAT ហើយ​ប្រហែលជា​ជួប​ជាមួយ​លោក​DENG XIJUAN បេសកជន​ពិសេស​ចិន​ទទួលបន្ទុក​កិច្ចការ​អា​ស៊ី​ ដែល​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​មី​យ៉ា​ន់​ម៉ា ។ ចំណែក​ប្រភព​គណបក្សនយោបាយ​មួយទៀត​និយាយ​ថា លោកស្រី​ស៊ូ​ជី​ត្រូវ​បាន​ផ្ទេរ​មក​កាន់​អគារ VIP មួយ​នៃ​រដ្ឋធានី​ណៃ​ពិដោ ។

លោកស្រី​ស៊ូ​ជី ត្រូវ​បាន​គេ​ឃើញ​តែ​ម្ដង​គត់ចាប់តាំងពី​លោកស្រី​ត្រូវ​ចាប់ខ្លួន​ក្រោយ​រដ្ឋប្រហារ​យោធា​ថ្ងៃ​ទី​១​កុម្ភៈ ឆ្នាំ​២០២១​មក តាមរយៈ​រូបភាព​ផ្សាយ​ដោយ​បណ្ដា​សារព័ត៌មាន​រដ្ឋដែល​ថត​ក្នុង​បន្ទប់​សវនាការ​មួយ ក្នុង​រដ្ឋធានី​ណៃពិដោ ។ ស្ថានភាព​សុខភាព​របស់​លោកស្រី​ស៊ូ​ជីអាយុ​៧៨​ឆ្នាំ នាំ​ឲ្យ​មានការ​បារម្ភ​ពិសេស​ចាប់​តាំងពី​លោកស្រី​ត្រូវ​នាំ​ខ្លួន​ញឹកញាប់​មក​កាន់​តុលាការ ។ លោកស្រី​ទទួល​ការ​កាត់ទោស​ដាក់​ពន្ធនាគារ៣៣​ឆ្នាំ ដោយសារ​បទចោទប្រកាន់​មួយ​ចំនួន​។

រដ្ឋប្រហារ​យោធា​បាន​រុញច្រាន​ប្រទេស​មី​យ៉ា​ន់​ម៉ា​ឲ្យ​ធ្លាក់​ចូល​ក្នុង​ជម្លោះ​មួយ នាំ​ឲ្យ​មាន​ជន
ភៀសខ្លួន​ជាង​១​លាន​នាក់ ។ នេះ​បើ​តាម​តួលេខ​របស់ អ​.​ស​.​ប ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ