ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជុំ​កំពូល​រុ​ស្ស៊ី​-​អាហ្វ្រិក​អាចឱ្យ​ក្រុង​មូ​ស្គូ​ពង្រីក​ឥទ្ធិពល

9 ខែ មុន

ប្រទេស​រុ​ស្ស៊ី​ ៖ មេដឹកនាំ​អាហ្វ្រិក​៤៣​រូប​បានមក​ចូលរួម ក្នុង​កិច្ចប្រជុំ​កំពូល​រុ​ស្ស៊ី​​-​អាហ្វ្រិក​លើក

ប្រទេស​រុ​ស្ស៊ី​ ៖ មេដឹកនាំ​អាហ្វ្រិក​៤៣​រូប​បានមក​ចូលរួម ក្នុង​កិច្ចប្រជុំ​កំពូល​រុ​ស្ស៊ី​​-​អាហ្វ្រិក​លើក
ដំបូង​ចាប់តាំងពី​ឆ្នាំ​២០១៩​មក នៅ​ទីក្រុង​សាំង​ប៉េទ័​រ​ស្បួ​រ​រុ​ស្ស៊ី​ជាមួយ​ក្ដី​សង្ឃឹមថា រុ​ស្ស៊ី​នឹង​ក្លាយជា
ប្រភព​ថ្មី​នៃ​វិនិយោគ​និង​ការ​ផ្លាស់​ប្ដូរ​សេដ្ឋកិច្ចសម្រាប់​ទ្វីប​ពួក​គេ ។

ក្នុង​កិច្ចប្រជុំ​កំពូល​នេះ​ដែល​ចាប់ផ្ដើម​នា​ថ្ងៃ​ទី​២៧ កក្កដា ប្រធានាធិបតី​រុ​ស្ស៊ី​​លោក​វ្ល៉ា​ឌី​មៀរ​ពូ​ទី​ន បាន​សន្យា​បង្កើន​ការ ផ្លាស់​ប្ដូរ​ពា​ណិ​ជ្ច​កម្ម​ជាមួយ​អាហ្វ្រិក​ដល់​៤០​ពាន់​លាន​ដុល្លារ រយៈពេល​៥​ឆ្នាំ ។

តាម​ពិត​ទៅ​ការ​ផ្លាស់​ប្ដូរ​ពា​ណិ​ជ្ច​កម្ម​របស់រុ​ស្ស៊ី​​ជាមួយ​អាហ្វ្រិក មានការ​ចុះ​ថយ​មក​ត្រឹម​១៤ពាន់​លាន​ដុល្លារ ។ ការ ផ្លាស់​ប្ដូរ​ពា​ណិ​ជ្ច​កម្ម​នោះនៅ​មិន​ស្មើភាព​ខ្លាំង ព្រោះ​រុ​ស្ស៊ី​​នាំ​ចេញ​៧​ដង​លើស​ការ​នាំ​ចូល​ពី​អាហ្វ្រិក ហើយ​ការ​ផ្លាស់​ប្ដូរ​ពាណិជ្ជកម្ម​៧០%​ទាក់ទិន​ប្រទេស​៤ គឺ​អេ​ហ្ស៊ី​​បអាល់​ហ្សេ​រី ម៉ា​រ៉ុ​ក និង​អាហ្វ្រិក​ខាងត្បូង ។ ម្យ៉ាង​វិញទៀត​រុ​ស្ស៊ី​​វិនិយោគ​តិច​បំផុត​នៅ​អាហ្វ្រិក ។ ក៏​ទោះបី​ទំនាក់ទំនង​សេដ្ឋកិច្ច​រវាង​រុ​ស្ស៊ី​ និង​អាហ្វ្រិក​ពិតជា​នៅ​ទន់ខ្សោយ តែ​ឥទ្ធិពល​រុ​ស្ស៊ី​ក្នុង​ទ្វីប​នោះ​មានការ​កើនឡើង​យ៉ាង​រហ័ស ចាប់តាំងពី​ការ​ជួបគ្នា​កំពូល​រុ​ស្ស៊ី​​-​អាហ្វ្រិក​លើក​ទី​មួយ​ពី​ឆ្មាំ​២០១៩មក ។

រុ​ស្ស៊ី​ដាក់​ពង្រាយ​កងទ័ព​ក្នុង​ទ្វីប​នេះពិសេស​កងកម្លាំង​ទាហាន​ស៊ី​ឈ្នួល​ក្រុម WAGNER ហើយ​ក្លាយជា​ដៃគូ​ខាងក្រៅ​គ្របដណ្ដប់ក្នុង​ប្រទេស​អាហ្វ្រិក​មួយ​ចំនួន ។ ក្នុង​កិច្ចប្រជុំ​កំពូលនោះ​គេ​ក៏​ឃើញ​ការ​ចូលរួម​របស់​ប្រមុខ​កងទាហាន​ស៊ី​ឈ្នួល​នោះ លោក​អេ​វ​ហ្គេ​នី​ព្រី​ហ្គោហ្ស៊ី​​ន ចូលរួម​ដែរ ។

ក្នុង​កិច្ចប្រជុំ​កំពូល​រុ​ស្ស៊ី​-​អាហ្វ្រិក​លើក​ទី​២​នោះ លោកពូ​ទី​ន សន្យា​ផ្ដល់​គ្រាប់​ធញ្ញជាតិ​ដោយ
មិន​គិតថ្លៃ​ដល់​ប្រទេស​អាហ្វ្រិក​៦ ដែល​មានការ​បារម្ភ​ខ្លាំង​ខាង​ស្បៀង​បន្ទាប់​ពី​ការ​កាត់​ផ្ដាច់់​កិច្ចព្រមព្រៀង​នាំ​ចេញ​គ្រាប់​ធញ្ញជាតិ​អ៊ុយ​ក្រែ​ន​ច្រើន​លាន​តោន​មក ។ ពេល​ថ្លែង​បើក​កិច្ចប្រជុំ
កំពូល​នេះ​លោកពូ​ទី​ន​លើក​ឡើង​ថា ក្នុង​បណ្ដា​ខែ​ខាង​មុខ​ក្រុង​មូ​ស្គូ​អាច​ផ្ដល់​ដោយ​មិន​គិត​ថ្លែ គ្រាប់
ធញ្ញជាតិ​៥០.០០០​តោន​ដល់​ប្រទេស​ហ្ស៊ី​​ម​បា​វេសូ​ម៉ា​លី អេ​រី​ត្រេ ម៉ា​លី អាហ្វ្រិក​កណ្ដាល និង​បួ​គី
ណា​ហ្វា​សូ ។ លោកពូ​ទី​ន​ក៏​ប្រកាស​ពី​ការ​ផ្ដល់​ឧទ្ធម្ភាគចក្រ​១​គ្រឿង​ដល់​ប្រធានាធិបតី​ហ្ស៊ី​​ម
បា​វេ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ