ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹក​សុទ្ធ​ក្រុម​ហ៊ុន​សៀម​មួយ​ចំនួន​ត្រូវ​ហាម​ឃាត់​នាំ​ចូល

14 ឆ្នាំ មុន

ក្រុង​ប៉ោយ​ប៉ែត ៖ ទឹក​សុទ្ធ​របស់​ក្រុម​ហ៊ុន​សៀម​មួយ​ចំនួន​ដែល​នាំ​ចូល​​មក​កម្ពុជា​ត្រូវ​បាន​ហាម​ឃាត់​ ដោយ​សារ​អគ្គ​នាយក​ដ្ឋាន​កាំកុង​ត្រូល​​ពិនិត្យ​តាម​បច្ចេក​ទេស​​ឃើញ​ថា ​ខ្វះ​អនា​ម័យ​។ ប្រភេទ​ទឹក​សុទ្ធ​ដែល​ត្រូវ​ហាម​ឃាត់​មិន​ឱ្យ​នាំ​ចូល​មក​កម្ពុជា​រួម​មាន​ ទឹក​សុទ្ធ​យីហោ​ហេង​ហេង និង​យីហោ ណាម​ធីប។ ទឹក​សុទ្ធ​ហេង​ហេង​នេះ

ក្រុង​ប៉ោយ​ប៉ែត ៖ ទឹក​សុទ្ធ​របស់​ក្រុម​ហ៊ុន​សៀម​មួយ​ចំនួន​ដែល​នាំ​ចូល​​មក​កម្ពុជា​ត្រូវ​បាន​ហាម​ឃាត់​ ដោយ​សារ​អគ្គ​នាយក​ដ្ឋាន​កាំកុង​ត្រូល​​ពិនិត្យ​តាម​បច្ចេក​ទេស​​ឃើញ​ថា ​ខ្វះ​អនា​ម័យ​។ ប្រភេទ​ទឹក​សុទ្ធ​ដែល​ត្រូវ​ហាម​ឃាត់​មិន​ឱ្យ​នាំ​ចូល​មក​កម្ពុជា​រួម​មាន​ ទឹក​សុទ្ធ​យីហោ​ហេង​ហេង និង​យីហោ ណាម​ធីប។ ទឹក​សុទ្ធ​ហេង​ហេង​នេះ មាន​ទាំង​ទឹក​ដប​តូច និង​ប៊ីដុង​ធំ​ចំណុះ​២០​លីត្រ។ ខណៈ​ពេល​​អគ្គ​នាយក​ដ្ឋាន​កាំកុង​ត្រូល​​ចេញ​ការ​ហាម​ឃាត់​​មិន​ឱ្យ​នាំ​ចូល​ទឹក​សុទ្ធ​​ទាំង​នោះ គេ​ឃើញ​មន្ត្រី​កាំកុង​ត្រូល​ច្រក​ទ្វារ​អន្តរ​ជាតិ​ប៉ោយ​ប៉ែត​​រឹត​បន្តឹង​ក្នុង​ការ​ត្រួត​ពិនិត្យ​គ្រប់​រទេះ​របស់​កម្ម​ករ ហើយ​ណែនាំ​ដល់​កម្ម​ករ​អូស​​រទេះ​ទាំង​អស់​​ឱ្យ​បញ្ឈប់​ការ​នាំ​ចូល​។

បើ​តាម​ការ​ឱ្យ​ដឹង​ពី​មន្ត្រី​កាំកុង​ត្រូល​ឈរ​ជើង​នៅ​ខ្លោង​ទ្វារ​ប្រាសាទ​កំពូល​បី នៃ​ច្រក​ទ្វារ​អន្តរ​ជាតិ​ប៉ោយ​ប៉ែត​​ថា ការ​ហាម​ឃាត់​មិន​ឱ្យ​នាំ​ចូល​ទឹក​សុទ្ធ​របស់​ក្រុម​ហ៊ុន​សៀម​មួយ​ចំនួន​មក​កម្ពុជា​នេះ ជា​បទ​បញ្ជា​របស់​អគ្គ​នាយក​ដ្ឋាន​កាំកុង​ត្រូល ក្រោយ​ពី​យក​ទឹក​សុទ្ធ​របស់​ក្រុម​ហ៊ុន​​ទាំង​នោះ​ទៅ​ពិនិត្យ​ឃើញ​​មាន​ភាព​មិន​ប្រក្រតី។

លោក​អ៊ឹម ភាន់​សុផល អភិ​បាល​រង​ខេត្ត​បន្ទាយ​មាន​ជ័យ បាន​លើក​ឡើង​ក្នុង​អង្គ​ប្រជុំ​នៅ​អគារ​ច្រក​ទ្វារ​អន្តរ​ជាតិ​ប៉ោយ​ប៉ែត​នៅ​ព្រឹក​ថ្ងៃ​ទី​៩ ឧសភា ​ថា នឹង​​​ជូន​ដំណឹង​ទៅ​លោក​អភិ​បាល​ខេត្ត​​ស្រះ​កែវ ឱ្យ​ជួយ​ទប់​ស្កាត់​ និង​ឱ្យ​ដឹង​ថា ទឹក​សុទ្ធ​យីហោ​ទាំង​នោះ​មាន​ភាព​មិន​ប្រក្រតី។ លោក​អ៊ុត សុភាព ប្រធាន​​សាខា​កាំកុង​ត្រូល​ខេត្ត​បន្ទាយ​មាន​​ជ័យ ភ្នាក់​ងារ​កោះ​សន្តិ​ភាព​មិន​អាច​​ទាក់​ទង​សុំ​ការ​បំភ្លឺ​បាន​​​ឡើយ​​ទាក់​ទិន​រឿង​នេះ៕