ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីតាំង​ផលិត​ទឹក​បរិសុទ្ធ​នៅ​ក្រុង​ប៉ោយ​ប៉ែត​ត្រូវ​បាន​​មន្ត្រី​ជំនាញ​ត្រួត​ពិនិត្យ

14 ឆ្នាំ មុន

ក្រុង​ប៉ោយ​ប៉ែត ៖ ទីតាំង​ផលិត​ទឹក​​បរិ​សុទ្ធ​ជា​ច្រើន​កន្លែង​នៅ​ក្នុង​ក្រុង​ប៉ោយ​ប៉ែត​ ត្រូវ​បាន​មន្ត្រី​​កាំកុង​ត្រូល​សហ​ការ​ជា​មួយ​ស្ថាប័ន​​ និង​សមត្ថ​កិច្ច​ពាក់​ព័ន្ធ ចុះ​ធ្វើ​ការ​ត្រួត​ពិនិត្យ​រក​អាជ្ញា​ប័ណ្ណ​នៅ​ព្រឹក​ថ្ងៃ​ទី​១០ ឧសភា ដោយ​មាន​ការ​ចូល​រួម​ពី​ក្រឡា​បញ្ជី​​សាលា​ដំបូង​ខេត្ត​បន្ទាយ​មាន​​ជ័យ ប៉ូលិស​សេដ្ឋ​កិច្ច​ក្រសួង​ ប៉ូលិស​ប្រឆាំង​បទ​ល្មើស​សេដ្ឋ​កិច្ច​ខេត្ត

ក្រុង​ប៉ោយ​ប៉ែត ៖ ទីតាំង​ផលិត​ទឹក​​បរិ​សុទ្ធ​ជា​ច្រើន​កន្លែង​នៅ​ក្នុង​ក្រុង​ប៉ោយ​ប៉ែត​ ត្រូវ​បាន​មន្ត្រី​​កាំកុង​ត្រូល​សហ​ការ​ជា​មួយ​ស្ថាប័ន​​ និង​សមត្ថ​កិច្ច​ពាក់​ព័ន្ធ ចុះ​ធ្វើ​ការ​ត្រួត​ពិនិត្យ​រក​អាជ្ញា​ប័ណ្ណ​នៅ​ព្រឹក​ថ្ងៃ​ទី​១០ ឧសភា ដោយ​មាន​ការ​ចូល​រួម​ពី​ក្រឡា​បញ្ជី​​សាលា​ដំបូង​ខេត្ត​បន្ទាយ​មាន​​ជ័យ ប៉ូលិស​សេដ្ឋ​កិច្ច​ក្រសួង​ ប៉ូលិស​ប្រឆាំង​បទ​ល្មើស​សេដ្ឋ​កិច្ច​ខេត្ត និង​សមត្ថ​កិច្ច​ប៉ូលិស និង​ប៉េអឹម​ក្រុង​ប៉ោយ​ប៉ែត​ផង​ដែរ។

ភូមិ​​២ ដែល​មាន​ទីតាំង​​ផលិត​ទឹក​​បរិ​សុទ្ធ​ គឺ​​ភូមិ​បាលិ​លេយ្យ និង​ភូមិ​ក្បាល​ស្ពាន ហើយ​នៅ​ត្រឹម​ម៉ោង​១១​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១០​ ឧសភា សមត្ថ​កិច្ច​ចម្រុះ​បាន​ចុះ​ដល់​ទីតាំង​ផលិត​ទឹក​​បរិ​សុទ្ធ​ចំនួន​៥​កន្លែង ដែល​៣​កន្លែង​ស្ថិត​ក្នុង​ភូមិ​ក្បាល​ស្ពាន​ និង​២​កន្លែង​ស្ថិត​ក្នុង​ភូមិ​បាលិ​លេយ្យ។ ទីតាំង​ផលិត​ទាំង​៥​កន្លែង​ខាង​លើ​នេះ បើ​តាម​​លោក​អ៊ុត សុភាព ប្រធាន​សាខា​កាំកុង​ត្រូល​ខេត្ត​បន្ទាយ​មាន​ជ័យ បាន​ប្រាប់​អ្នក​យក​ព័ត៌​មាន​ថា ៤​កន្លែង​គ្មាន​ច្បាប់ និង​១​កន្លែង​មាន​ច្បាប់​ពី​ក្រសួង​ឧស្សាហ​កម្ម​រ៉ែ និង​ថាម​ពល ប៉ុន្តែ​ការ​ផលិត​មិន​មាន​កាល​បរិច្ឆេទ​​​ថ្ងៃ​ផលិត និង​ថ្ងៃ​ផុត​កំណត់ ហើយ​៤​កន្លែង​ដែល​គ្មាន​ច្បាប់​នោះ កន្លែង​ខ្លះ​គ្មាន​ទាំង​អនា​ម័យ​ទៀត​ផង។

ទីតាំង​ផលិត​មួយ​កន្លែង​ក្នុង​ចំណោម​៤​កន្លែង​ខាង​លើ​ជា​របស់​លោក​គឹម យ៉ាឌី មន្ត្រី​ប៉ូលិស​អន្តោ​ប្រវេសន៍​ច្រក​ទ្វារ​អន្តរ​ជាតិ​ប៉ោយ​ប៉ែត គឺ​ស្ថិត​ក្នុង​ភូមិ​បាលិ​លេយ្យ បើ​ទោះ​ជា​មាន​លើក​ស្លាក​សញ្ញា​ទីតាំង​ផលិត និង​គម្រប​ដប​ប៊ីដុង​មាន​ស្លាក​សញ្ញា​ត្រឹម​ត្រូវ​ក៏​ដោយ ក៏​ត្រូវ​បាន​មន្ត្រី​ជំនាញ​ប្រាប់​ថា អត់​មាន​កាល​បរិ​ច្ឆេទ​ត្រឹម​ត្រូវ​​ទេ។

លោក​អ៊ុត សុភាព បាន​បញ្ជាក់​ថា ការ​ពិនិត្យ​មើល​អាជ្ញា​ប័ណ្ណ​នេះ ក៏​ដោយ​សារ​ការ​ចុះ​ពិនិត្យ​តាម​​ផ្សារ​បាន​រក​ឃើញ​ថា ទឹក​បរិ​សុទ្ធ​ដែល​ដាក់​លក់​គ្មាន​អាសយ​ដ្ឋាន និង​គ្មាន​កាល​បរិ​ច្ឆេទ​ពិត​ប្រាកដ ទាំង​ថ្ងៃ​ផលិត ទាំង​ថ្ងៃ​ផុត​កំណត់។ លោក​ប្រធាន​សាខា​កាំកុង​ត្រូល​ខេត្ត​រូប​នេះ​បាន​បន្ត​ថា នៅ​រសៀល​ថ្ងៃ​ដដែល​​នោះ ក្រុម​ការ​ងារ​ចម្រុះ​​ក៏​ចុះ​ទៅ​ធ្វើ​​ការ​ពិនិត្យ​នៅ​កន្លែង​ផលិត​ផ្សេង​ៗ​ទៀត។ ចំពោះ​ចំណាត់​ការ​យ៉ាង​ណា​នោះ លោក​ប្រាប់​ថា ពុំ​ទាន់​លម្អិត​ឱ្យ​​ពិស្តារ​បាន​ទេ ព្រោះ​​កំពុង​ធ្វើ​ការ​បន្ត ប៉ុន្តែ​លោក​ប្រាប់​ថា ចំពោះ​ទីតាំង​ផលិត​ទាំង​ឡាយ​ណា​ដែល​គ្មាន​ច្បាប់​ ឬ​មិន​ត្រូវ​តាម​ស្តង់​ដា ជា​គោល​ការណ៍​នឹង​ត្រូវ​ឱ្យ​បញ្ឈប់​ទាំង​អស់ ព្រោះ​វា​អាច​ប៉ះ​ពាល់​ដល់​សុខ​ភាព​ប្រជា​ពល​រដ្ឋ​ជា​ចម្បង៕