ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​រើស​អេ​ត​ចាយ​សុំ​សន្ដិសុខ​សាក​ថ្ម​ទូរស័ព្ទ បែរ​ជា​ថា «​ខោ​មិន​ខោ អាវ​មិន​អាវ ចេះ​ធ្វើ​សន្តិសុខ​​ដែរ​» ផ្អើល

9 ខែ មុន
  • ភ្នំពេញ

បុរស​ជា​អ្នក​រើស​អេ​ត​ចាយ​ម្នាក់​ស្រវឹងស្រា ចូល​ទៅ​សុំ​សន្តិសុខ ដើម្បី​សាក​ថ្ម​ទូរស័ព្ទ ហើយ​ក៏​និយាយ​ដៀល​សន្តិសុខ​ថា «​ខោ​មិន​ចំ​ខោ អាវ​មិន​ចំ​អាវ ចេះ​តែ​ធ្វើ​សន្តិសុខ​ដែរ​» ធ្វើ​ឱ្យ​សន្តិសុខ​មានការ​ខឹងសម្បារ​ក៏​បាន​ប៉ះពា​សម្ដី​គ្នា រហូត​

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ជា​អ្នក​រើស​អេ​ត​ចាយ​ម្នាក់​ស្រវឹងស្រា ចូល​ទៅ​សុំ​សន្តិសុខ ដើម្បី​សាក​ថ្ម​ទូរស័ព្ទ ហើយ​ក៏​និយាយ​ដៀល​សន្តិសុខ​ថា «​ខោ​មិន​ចំ​ខោ អាវ​មិន​ចំ​អាវ ចេះ​តែ​ធ្វើ​សន្តិសុខ​ដែរ​» ធ្វើ​ឱ្យ​សន្តិសុខ​មានការ​ខឹងសម្បារ​ក៏​បាន​ប៉ះពា​សម្ដី​គ្នា រហូត​វា​.​យ​គ្នា​ទៅ​វិញ​ទៅ​មក បណ្ដាល​ឱ្យ​រង​របួស​បែកក្បាល​ទាំង​សង្ខាង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​និង​៤០​នាទី​យប់ ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០២៣ នៅ​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី​ទល់មុខ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ស្ថិត​ក្នុងភូមិ​ក្បាលដំរី​ទី​២ សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

សេចក្តីរាយការណ៍​បន្ត​ថា សន្តិសុខ​យាម​ខាងលើ​នេះ​មានឈ្មោះ​សាយ សុគន្ធ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​សន្តិសុខ​យាម​នៅផ្ទះ​លក់​គ្រឿងសំណង់​ចិន​យីហោ «​ម៉ាស៊ីន​ខ្យល់​ខា​យ​សាន​-​ម៉ាស៊ីន​ខួង​» រស់នៅ​ភូមិ​ចុង​ថ្នល់​ខាងកើត សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។ ចំណែក​អ្នក​រើស​អេ​ត​ចាយ​វិញ​មានឈ្មោះ មិន សំបូ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ​រើស​អេ​ត​ចាយ ស្នាក់​នៅ​មិន​ពិតប្រាកដ នឹង​មានស្រុក​កំណើត​នៅ​ខេត្តកំពង់ចាម​។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​បុរស​សន្តិសុខ​យាម​ផ្ទះ​លក់​គ្រឿងសំណង់ បាន​ប្រាប់​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គាត់​កំពុង​តែ​យាម​នៅ​ខាង​មុខ​ផ្ទះ​លក់​គ្រឿងសំណង់ ស្រាប់តែ​ឃើញ​បុរស​ម្នាក់​ដើរមក​សុំ​សាក​ថ្ម​ទូរស័ព្ទ ហើយ​គាត់​ក៏​បានអោយ​សាក​ថ្ម​ទៅ​។ ខណៈ​ពេល​យក​ទូរស័ព្ទ​ទៅ​សាក​ថ្ម​នោះ បុរស​រើស​អេ​ត​ចាយ​បាន​និយាយ​ទៅ​កាន់​គាត់ (​បុរស​សន្តិសុខ​) ថា «​សន្តិសុខ​ស្អី ខោ​មិន​ខោ អាវ​មិន​អាវ​ចឹ​ង ចេះ​តែ​ធ្វើ​សន្តិសុខ​ទៅ​កើត​ដែរ​»​។

បុរស​សន្តិសុខ​ខាងលើ​បន្ត​ថា នៅ​ពេល​នោះ រូប​គាត់ (​សន្តិសុខ​) ខឹង​ក៏​គ្រវៀស​ទូរស័ព្ទ​ចេញ ចំណែក​បុរស​ជា​អ្នក​រើស​អេ​ត​ចាយ​រូប​នោះ​ក៏​ខឹង​ដែរ ហើយ​ក៏​មានការ​ទាស់​ពាក្យ​សម្ដី​ប្រកែក​គ្នា​រហូត​បង្ក​ឱ្យ​ក្លាយទៅជា​ហិ​.​ង្សា​វា​.​យ​ចាប់​បោ​.​ក​គ្នា​ទៅ​វិញ​ទៅ​មក បណ្តាល​ឲ្យ​បុរស​រើស​អេ​ត​ចាយ​រអិល​ដួល​បែកក្បាល​ទាំង​ខ្លួន​ស្រវឹងស្រា​ផង បន្ទាប់​មក​បុរស​រើស​អេ​ត​ចាយ​រូប​នើ​ក៏​បាន​យក​ដុំ​ថ្ម​គប់​ទៅ​លើ​រូប​គាត់ (​បុរស​សន្តិសុខ​) បណ្តាល​ឲ្យ​របួស​បែកក្បាល​រៀង​ៗ​ខ្លួន​តែ​ម្តង​។

បន្ទាប់​ពី​កើតហេតុ បុរស​ជា​អ្នក​រើស​អេ​ត​ចាយ ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ឯកជន ដឹក​យក​ទៅ ព្យា​បាល បន្ទាប់​មក​កម្លាំង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍ ក៏​បាន​នាំ​បុរស​ទាំង​ពីរ​នាក់​ខាងលើ​នេះ​យក​ទៅ​សួរនាំ​នៅ​ប៉ុស្តិ៍​នគរបាល​សង្កាត់​កា​កាប​ទី​២ ភ្លាម​ៗ​ផង​ដែរ ។

ក្រោយ​កើតហេតុ កម្លាំង​នគរបាល​ប៉ុស្តិ៍​ក៏​បាន​សួរនាំ​ទាំង​សង្ខាង ប៉ុន្តែ​ដោយសារ​ភាគី​ទាំង​២​នាក់​មិន​ប្តឹងផ្តល់​រៀង​ៗ​ខ្លួន ទើប​នគរបាល​ប៉ុស្តិ៍​ធ្វើ​បដិសេធ​បណ្តឹង ដើម្បី​បញ្ចប់រឿង​នៅ​ប៉ុស្តិ៍​នគរបាល​ភ្លាម​ៗ​តែ​ម្តង ហើយ​ក៏​បានអោយ​ត្រឡប់​ផ្ទះ​ទៅ​វិញ​ភ្លាម​ៗ​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ