ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះ​ឃើញ​​បុរស​​ម្នាក់​ស្លា.ប់​នៅ​ក្នុង​រោង​ចាំចម្ការ​

9 ខែ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ប្រទះ​ឃើញ​ស.ព​បុរស​ម្នាក់ដេក​ស្លា.ប់​នៅ​ក្នុង​រោង​ចាំចម្ការ សង្ស័យ​មក​ពី​​មាន​ជំងឺ​

ខេត្ត​ប៉ៃលិន ៖ ប្រទះ​ឃើញ​ស.ព​បុរស​ម្នាក់ដេក​ស្លា.ប់​នៅ​ក្នុង​រោង​ចាំចម្ការ សង្ស័យ​មក​ពី​​មាន​ជំងឺ​ប្រចាំ​កាយ ដែល​ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​៦និង​៣០​នាទី​​យប់​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០២៣ នៅចំណុច​ដីចម្ការ​មួយកន្លែង ស្ថិត​ក្នុង​​ភូមិ​អូរ​តា​ប្រា​ង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។

តាម​ប្រភព​ព័​ត៍​មានបាន​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ស៊ុ​ង សាក់ ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ មុខរបរ​កម្មករ ស្នាក់​នៅ​ចំណុច​ដីចំការ​​មាន​ម្ចាស់​ឈ្មោះ ថុ​ន ចាន់​ធិ ភេទ​ស្រី អាយុ​៣៩​ឆ្នាំ រស់នៅ​ភូមិ​វត្ត សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន​ ។

តាម​ការ​ឱ្យ​ដឹង​ពី​អ្នក​ស្នាក់​នៅ​ជាមួយ​គ្នាបង្ហើប​ឱ្យ​ដឹង​ថា​ ជន​រង​គ្រោះ​មាន​ជំងឺ​ថ្លើ​ម​ធ្ងន់ធ្ងរ និង​ផឹកស្រា​រៀងរាល់ថ្ងៃ​ជា​ប្រចាំ​។

ទោះបីជា​យ៉ាងណា ស.ព​ជន​រង​គ្រោះ ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ជំនាញ​នៃ​មន្ទីរ​សុខាភិបាល​ខេត្ត​ប៉ៃលិន កម្លាំង​ជំនាញ​កោសល្យវិច្ច័យនៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន កម្លាំង​ផែន​នគរបាល​យុត្តិធម៌ នៃ​អធិការដ្ឋាន​នគរបាល​ក្រុងប៉ៃលិន កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ប៉ៃលិន ធ្វើ​កោសល្យវិច្ច័យ​​ពិនិត្យ​ឃើ​ថា ស.ព​ពិតជា​ស្លា.ប់​ដោយ​សារ​ជំងឺ​ប្រចាំ​កាយ ពិតប្រាកដ​មែន​។

បច្ចុប្បន្ន ស.ពជនរងគ្រោះ​​ត្រូវ​បាន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ