ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករ រ៉ូណាល់ដូ នែប​និត្យ​ជាមួយសង្សារ​ពេល​ទស្សនា​ការ​ប្រកួត​តឺន្នីស

14 ឆ្នាំ មុន

កីឡា​ករ​គ្រីស្ទៀណូ រ៉ូណាល់ដូ ខ្សែ​បម្រើ​ក្លឹប Real Madrid បាន​នាំ​នាង​អ៊ីរីណា ឆាអ៊ីក តារា​ម៉ូដ​ឈុត​ក្នុង ​ទៅ​ទស្សនា​​ការ​ប្រកួត​តឺន្នីស​ម៉ាឌ្រីត អូផេន (Madrid Open) រវាង​កីឡា​ករ​ណូវ៉ាក់ ​យ៉ូកូវិច និង​កីឡា​ករ​ណាដាល់ កាល​ពី​ថ្ងៃ​ទី​៨ ឧសភា កន្លង​មក ក្រោយ​ពី​ពួក​គេ​​មិន​បាន​ជួប​គ្នា​ជា​ច្រើន​ថ្ងៃ។ សម្រាប់​ទិដ្ឋ​ភាព​ដែល​បង្ហាញ​​ក្នុង​ខណៈ​ពេល​កំពុង​ទស្សនា​ការ​ប្រកួត​ឃើញ​ ថា សង្សារ​របស់​រ៉ូណាល់ដូ ហាក់​ដូច​ជា​នឹក និង​មាន​អារម្មណ៍​​ត្រេក​ត្រអាល​ដែល​បាន​អង្គុយ​​ជា​មួយ​គូស្នេហ៍។

កីឡា​ករ​គ្រីស្ទៀណូ រ៉ូណាល់ដូ ខ្សែ​បម្រើ​ក្លឹប Real Madrid បាន​នាំ​នាង​អ៊ីរីណា ឆាអ៊ីក តារា​ម៉ូដ​ឈុត​ក្នុង ​ទៅ​ទស្សនា​​ការ​ប្រកួត​តឺន្នីស​ម៉ាឌ្រីត អូផេន (Madrid Open) រវាង​កីឡា​ករ​ណូវ៉ាក់ ​យ៉ូកូវិច និង​កីឡា​ករ​ណាដាល់ កាល​ពី​ថ្ងៃ​ទី​៨ ឧសភា កន្លង​មក ក្រោយ​ពី​ពួក​គេ​​មិន​បាន​ជួប​គ្នា​ជា​ច្រើន​ថ្ងៃ។ សម្រាប់​ទិដ្ឋ​ភាព​ដែល​បង្ហាញ​​ក្នុង​ខណៈ​ពេល​កំពុង​ទស្សនា​ការ​ប្រកួត​ឃើញ​ថា សង្សារ​របស់​រ៉ូណាល់ដូ ហាក់​ដូច​ជា​នឹក និង​មាន​អារម្មណ៍​​ត្រេក​ត្រអាល​ដែល​បាន​អង្គុយ​​ជា​មួយ​គូស្នេហ៍។ ក្រោយ​ពី​ក្លឹប Real Madrid យក​ឈ្នះ Sevilla 6-2 ក្នុង​ក្រប​ខណ្ឌ​ Laliga កាល​ពី​ថ្ងៃ​ទី​៧ ឧសភា កន្លង​មក ​អ្នក​ប្រមាញ់​រូប​បាន​ថត​រូប​កីឡា​ករ​រ៉ូណាល់ដូ និង​នាង​អ៊ីរីណា ខណៈ​ពេល​កំពុង​ទស្សនា​ការ​ប្រកួត​តឺន្នីស​កាល​ពី​ថ្ងៃ​ទី​​៨ ឧសភា។
ក្នុង​អំឡុង​ពេល​កំពុង​ទស្សនា​ការ​ប្រកួត​ ពួក​គេ​ទាំង​២​នាក់​បាន​សម្តែង​នូវ​​អាការៈ​​ស្និទ្ធ​ស្នាល ដោយ​​ការ​អោប​ថើប​គ្នា​ ធ្វើ​ឱ្យ​ទស្សនិក​ជន​ទាំង​ឡាយ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង ។