ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង្គការ NASA ឱ្យ​ក្រុមហ៊ុន​មួយ​ផលិត​កាំជ្រួច​នុយក្លេអ៊ែរ

2 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ អង្គការ NASA និង​កងទ័ព​អា​មេ​រិ​ក​គូសបញ្ជាក់​កាលពី​ថ្ងៃ​ទី​២៦ កក្កដា

សហរដ្ឋអាមេរិក ៖ អង្គការ NASA និង​កងទ័ព​អា​មេ​រិ​ក​គូសបញ្ជាក់​កាលពី​ថ្ងៃ​ទី​២៦ កក្កដា
ថា បាន​ជ្រើសរើស​ក្រុមហ៊ុន LOCKHEED MARTIN ដើម្បី​ផលិត​កាំជ្រួច​នុយក្លេអ៊ែរ ក្នុង
បំណង​ប្រើប្រាស់​បច្ចេកវិទ្យា​នោះ​សម្រាប់​បេស​កកម្មនា​ពេល​ខាង​មុខ​ទៅ​កាន់​ភព​ព្រះ​អង្គារ ។

កម្មវិធី​នោះ​ផ្អែក​លើ​មូលដ្ឋាន​បច្ចេកវិទ្យា​ឈានមុខ​ក្នុង​ការ​ប្រើ​ថាមពល​ជម្រុញ​នុយក្លេអ៊ែរ​ទែ​រ​មិ​ក ដែល​គ្រោង​ធ្វើការ​បាញ់​បង្ហោះ​សាកល្បង​លើក​ដំបូង​ទៅ​កាន់​ទី​អវកាស​នា​ឆ្នាំ​២០២៧ ខាង​មុខ​នេះ ។

តាម​អង្គការ NASA ថា​កាំ​ជ្រូ​ច​ប្រើកម្លាំង​ជម្រុញ​នុយក្លេអ៊ែរ​ទែ​រ​មិ​ក​នោះ​អាច​មាន​ប្រសិទ្ធិ​ភាព​ពី​៣​ទៅ​៤​ដង លើស​បណ្ដា​កាំជ្រួច​ប្រើឥន្ធនៈ​ក្លា​ហ្ស៊ិ​ក និង​កាត់​បន្ថយ​ពេលវេលា​នៃ​ការ​ហោះហើរ ដែល​ជា​សមាសភាព​សំខាន់​ក្នុង​ការ​ទៅកាន់​ភព​ព្រះ​អង្គារ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ