ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​គី​ម ​ជុង​អ៊ុ​ន​ បង្ហាញ​ដ្រូ​ន​ និង​មី​ស៊ី​ល​ដល់​​រដ្ឋមន្ត្រី​ការ​ពារប្រទេស​រុស្ស៊ី​

9 ខែ មុន

ប្រទេស​រុ​ស្ស៊ី​​-​កូរ៉េ​ខាងជើង ៖ តាម​បណ្ដា​សារព័ត៌មាន​រដ្ឋ​ថា អំឡុង​ពេល​បំពេញ​ទស្សនកិច្ច​នៅ​កូរ៉េ​ខាង

ប្រទេស​រុ​ស្ស៊ី​​-​កូរ៉េ​ខាងជើង ៖ តាម​បណ្ដា​សារព័ត៌មាន​រដ្ឋ​ថា អំឡុង​ពេល​បំពេញ​ទស្សនកិច្ច​នៅ​កូរ៉េ​ខាងជើង មេដឹកនាំ​ប្រទេស​នេះ​លោក​គី​ម​ជុង​អ៊ុ​ន​នា​ថ្ងៃ​ទី​២៦ ​កក្កដា បាន​នាំ​រដ្ឋមន្ត្រី​ការពារ​ប្រទេស​រុ​ស្ស៊ី​លោក​ស័​រ​ហ្គេ​យ​ឆ​យ​ហ្គូ​ ទស្សនា​បណ្ដា​អាវុ.ធ​ឈានមុខ​របស់​ប្រទេស​លោក​។

បណ្ដា​សារព័ត៌មាន​ផ្លូវការ​កូរ៉េ​ខាងជើង បង្ហាញ​រូបភាព​នានា ដែល​លោក​គី​ម​ជុង​អ៊ុ​ន​នាំ​លោក​ឆ​យ​ហ្គូ​ទស្សនា ពិ​ពរ​ណ៍​អាវុ.ធ​ដោយ​បង្ហាញ​បណ្ដា​មី​ស៊ី​ល​នុយក្លេអ៊ែរ​របស់​ក្រុង​ព្យុ​ង​យ៉ាង និង​បណ្ដា​ដ្រូ​ន​ថ្មី​ៗ​។ លោក​គី​ម​ជុង​អ៊ុ​ន​និង​លោក​ឆ​យ​ហ្គូ​មក​ទស្សនា ពិ​ពរ​ណ៍​អាវុ.ធ​ និង​ឧបករណ៍​យោធា​ឆ្នាំ​២០២៣ ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​KCNA ផ្សាយ​បណ្ដា​រូបភាព​នៃ​មី​ស៊ី​ល​រំលង​ទ្វីប​HWASONG-17 និង​មី​ស៊ី​ល​រំលង​ទ្វីប​HWASONG-18 ប្រើ​ឥន្ធនៈ​រឹង​។

គណៈប្រតិភូ​រុ​ស្ស៊ី​មួយ​ដឹកនាំ​ដោយ​លោក​ឆ​យ​ហ្គូ​ និង​គណៈប្រតិភូ​ចិន​មួយ​ដឹកនាំ​ដោយ​សមាជិក​ការិយាល័យ​នយោបាយ​បក្ស​កុំ​មុ​យ​នី​ស្ត​ចិន​មួយ​រូប បាន​មក​កាន់​កូរ៉េ​ខាងជើង​ចូលរួម​ក្នុង​ពិធី​រំឭក​ខួប​លើក​ទី​៧០​នៃ​ការ​បញ្ចប់សង្គ្រាម​កូរ៉េ​។

លោក​គី​ម ​ជុង​អ៊ុ​ន​ អំឡុង​ពេល​ទស្សនកិច្ច​នេះ បាន​ជួប​ពិភាក្សា​គ្នា​យ៉ាង​ស្និទ្ធស្នាល​បំផុត​ជាមួយ​លោក​ឆ​យ​ហ្គូ និង​បាន​ផ្ញើ​សារលិខិត​មួយ​ច្បាប់​តាម​រយៈ​លោក​ឆ​យ​ហ្គូ​ជូន​ចំពោះ​ប្រធានាធិបតី​រុ​ស្ស៊ី​លោក​វ្ល៉ា​ឌី​មៀរ​ ពូ​ទី​ន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ