អ៊ីរ៉ង់ ៖ ជនជាតិអាមេរិក3នាក់នឹងត្រូវកាត់ទោសពីបទចារកម្ម
ទូរទស្សន៍រដ្ឋអ៊ីរ៉ង់រាយការណ៍កាលពីថ្ងៃទី៩ ឧសភា ថា ប្រទេសអ៊ីរ៉ង់ត្រូវចាប់ផ្តើមធ្វើការវិនិច្ឆ័យទោសតាំងពីថ្ងៃទី១១ ឧសភា ទៅប្រឆាំងជនជាតិអាមេរិក៣នាក់ដែលទទួលការចោទប្រកាន់ពីបទ ធ្វើចារកម្ម ។ អ្នកនាំពាក្យរបស់តុលាការអ៊ីរ៉ង់លោក GHOLM HOSSEIN MOSHSENI EJEI ថ្លែងថា ប្រសិនបើពុំមានបញ្ហាដទៃៗទៀតនោះ សវនាការកាត់ទោសជនជាតិអាមេរិកទាំង៣នាក់នោះនឹងចាប់ផ្តើម ពីថ្ងៃទី១១ ឧសភា ទៅ ដូចការគ្រោងទុក ។
ចែករំលែកព័តមាននេះ