ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អនិច្ចា​! អាជីវករម្នាក់ប្រឹង​​បើករ៉ឺម៉កម៉ូតូ​ដឹកទំនិញ​ធ្ងន់ៗ​ឆ្លងដែន ជួបគ្រោះអកុសល​ដ៏រន្ធ.ត់

9 ខែ មុន
  • ស្វាយរៀង

ខេត្ដស្វាយរៀង​ ៖ ​មាន​​ករណី​គ្រោះថ្នាក់​ដ៏​រន្ធ.ត់​មួយបានកើតឡើង ​បន្ទាប់ពី​​មាន​បុរស​ម្នាក់បាន​

ខេត្ដស្វាយរៀង​ ៖ ​មាន​​ករណី​គ្រោះថ្នាក់​ដ៏​រន្ធ.ត់​មួយបានកើតឡើង ​បន្ទាប់ពី​​មាន​បុរស​ម្នាក់បាន​ស្លា.ប់ភ្លាម​ៗ ខណៈ​កំពុង​បើកបរ​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​ដឹក​ទំនិញ​​ពី​ប្រទេស​វៀត​ចូល​មកទឹកដីខ្មែរ​​​ ហើយ​ពេល​មក​ដល់​ខាង​មុខ​ប៉ុ​ស្តិ៍​​ច្រក​ទ្វា​តំបន់​ព្រំដែន​ដូង​ ទំនងជា​ដឹក​ទំនិញ​ធ្ងន់​ពេក​ម៉ូតូ​ទៅ​មុខ​លែង​រួច​ ក៏​មួល​ហ្គា​ម៉ូតូ​ទៅ​មុខ​ បណ្តាល​ឲ្យ​ម៉ូតូ​​ស្ទុះ​ហោះ​ឡើង​ផុត​ពី​ដី​ ហើយ​ដៃចង្កូត​​ម៉ូតូ​បុ.ក​ផ្ទប់​អ្នកបើកបរ​ចំ​ដើមទ្រូង​ផ្ទប់​ជាមួយ​ទំនិញ​នៅ​លើ​រ៉ឺ​ម៉ក​ស្លា.ប់​ភ្លាម​ៗ​នៅ​​នឹង​​កន្លែង​កើតហេតុ​តែ​ម្តង​។​

ហេតុ​ការ​ណ៍​គ្រោះថ្នាក់​​ខាងលើ​នេះ​​បាន​កើតឡើង​​កាលពី​​វេលា​ម៉ោង​៣​និង​១០​នាទី​រសៀល​ថ្ងៃ​ទី​២៥ ខែ​ក​ក្ត​ដា ឆ្នាំ​២០២៣ នៅ​ចំណុច​ខាង​មុខ​បា​រ៉ា​ស់ប៉ុស្តិ៍​​ច្រក​ទ្វា​តំបន់​ព្រំដែន​ដូង​ ស្ថិត​ក្នុងភូមិ​ដូង​ ឃុំ​ដូង​ស្រុក​រមាស​ហែក​ ​ខេត្តស្វាយ​រៀង ។

​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ប្រាក់ ដ​ន ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មុខរបរអាជីវករ រស់នៅ​ភូមិ​ស្ពាន​ជ្រៃ ឃុំ​ដូនតី ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ជា​អ្នក​បើក​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក ម៉ាក HONDA Wave ពណ៌​ក្រហម គ្មាន​ស្លាក​លេខ រួម​ជាមួយ​ដំណើរ​ម្នាក់​ឈ្មោះ សឿ​ន ភក្តី ភេទ​ប្រុស អាយុ ២០​ឆ្នាំ បុ​ខរ​បរ​កសិករ រស់នៅ​ភូមិ​ពន្លៃ ឃុំ​កក់ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ។​

តាម​ប្រភពពី​បុរសម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​បង្ហើប​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​បើកបរ​ម៉ូតូ​រ៉ឺ​ម៉ក​ឆ្លង​ដែន​ពី​ប្រទេស​វៀតណាម ​ចូល​មក​ដល់​ខាង​មុខ​បា​រ៉ា​ស់ប៉ុ​ស្តិ៍​នៅ​លើ​ផ្លូវ​ច្រក​ទ្វា​រតំបន់​ព្រំដែន​ដូង គឺ​ឈប់​ម៉ូតូ​បង់ប្រាក់​ឲ្យ​សមត្ថកិច្ច​ច្រក​ទ្វា​រ បន្ទាប់​មក​ជនរងគ្រោះ​ក៏​ឡើង​បើក​ម៉ូតូ ដោយ​សារ​ដឹក​ទំនិញ​ធ្ងន់​ពេក​ទៅ​មុខ​មិន​រួច​ ក៏​មួល​ហ្គា​​ម៉ូតូ​ បណ្តាល​ឱ្យ​​ម៉ូតូ​ស្ទុះ​ហោះ​ឡើង​លើ​ផុត​ពី​ដី ធ្វើ​ឱ្យ​ដៃចង្កូត​បុ.ក​ចំ​ដើមទ្រូង​ជនរងគ្រោះ​ផ្ទប់​ទៅ​នឹង​ទំនិញ​លើ​រ៉ឺ​ម៉កកៀប​ជាប់​ បណ្តាល​ឲ្យ​​ជនរងគ្រោះ​ស្លា.ប់​ភ្លាម​ៗ​តែ​ម្តង​។

​តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​ ម៉ូតូ​សណ្ដោងរ​ម៉ក​បាន​ដឹក​អីវ៉ាន់​ចាប់ហួយ​ពេញរ៉ឺម៉ក លុះ​មក​ដល់​ចំណុច​ផ្លូវ​ច្រក​ទ្វា​តំបន់​ព្រំដែន​ដូង​បាន​បន្ថយល្បឿន​ឲ្យ​អ្នក​រួម​ដំណើរ​ចុះ​បង់ប្រាក់​ឲ្យ​សមត្ថកិច្ច ចំណែក​អ្នក​បើក​របរ​ម៉ូតូ​មួល​ហ្គា​​ម៉ូតូ​ទៅ​មុខ​មិន​រួច​ ស្រាប់តែ​ម៉ូតូ​ស្ទុះ​ហោះ​ឡើង​លើ​ផុត​ពី​ដី ហើយ​ដៃចង្កូត​ម៉ូតូ​បុ.ក​ចំ​ដើមទ្រូងកៀប​​ជាប់​ទៅ​នឹង​ទំនិញ​លើ​រ៉ឺ​ម៉ក​ បណ្ដាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​ស្លា.ប់​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​​នឹង​កន្លែង​កើត​ហេតុតែ​ម្ដង​។

បច្ចុប្បន្ន​ ស.ពជនរងគ្រោះ​ ​ត្រូវ​បាន​សមត្ថកិច្ច​​ប្រគល់​ជូនក្រុម​គ្រួសារ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែកឯ​រ៉ឺម៉កម៉ូតូដឹក​អីវ៉ាន់​​ត្រូវ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​​ជនរងគ្រោះវិញ​​ផង​ដែរ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ