ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ប្រកាស​លើក​ពេល​មិន​បាន​ចុះ​ជួប​កម្មករ​កាត់ដេរ ព្រោះ​ត្រូវ​រៀបចំ​បង្កើត​រាជរដ្ឋា​ភិបាល​ថ្មី

9 ខែ មុន
  • ភ្នំពេញ

ក្នុង​សារ​ជា​សំឡេង​ផ្ញើ​ជូន​ជា​ពិសេស​ដល់​កម្មករ កម្មការិនី​កាត់ដេរ នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០២៣​នេះ សម្តេច​តេ​ជោ ហ៊ុន សែន ក្នុង​នាម​ជា​នាយក​រដ្ឋមន្ត្រី​ចាំផ្ទះ បាន​ប្រកាស​ពី​ការ​លើក​ពេល មិន​បាន​ចុះ​ទៅ​ជួប​កម្មករ​កាត់ដេរ តាម​ការ​សន្យា​របស់​សម្តេច ចាប់ពី

រាជធានី​ភ្នំពេញ ៖ ក្នុង​សារ​ជា​សំឡេង​ផ្ញើ​ជូន​ជា​ពិសេស​ដល់​កម្មករ កម្មការិនី​កាត់ដេរ នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០២៣​នេះ សម្តេច​តេ​ជោ ហ៊ុន សែន ក្នុង​នាម​ជា​នាយក​រដ្ឋមន្ត្រី​ចាំផ្ទះ បាន​ប្រកាស​ពី​ការ​លើក​ពេល មិន​បាន​ចុះ​ទៅ​ជួប​កម្មករ​កាត់ដេរ តាម​ការ​សន្យា​របស់​សម្តេច ចាប់ពី​ថ្ងៃ​ទី​២៧ ខែកក្កដា ស្អែក​នេះ​ទេ​។

សម្តេច​តេ​ជោ បាន​បញ្ជាក់​នៅ​ក្នុង​សារ​សម្លេង​ដែល​មាន​រយៈពេល​ជិត​៤​នាទី​ថា មូលហេតុ​ដែល​​សម្តេច​​ត្រូវ​លើក​ពេល​ជួប​កម្មករ ដែល​គ្រោង​ជួប​នៅ​១០​គោលដៅ​នៅ​រាជធានី​ភ្នំពេញ និង​បណ្តា​ខេត្ត ត្រូវ​លើក​ពេល គឺ​ដោយសារ​តែ​កត្តា​ពេលវេលា និង​ដោយសារ​តែ​ពេល​នេះ សម្តេច​តេ​ជោ ត្រូវ​រៀបចំ​បង្កើត​រាជរដ្ឋាភិបាល​ថ្មី​។ សម្តេច​បាន​សុំ​ការ​អភ័យទោស​ពី​កម្មករ កម្មការិនី​ដែល​ខក​ខានមិនបាន​ចុះ​ជួប​តាម​ការ​សន្យា ។ ដូច្នេះ​នៅ​ពេល​បង្កើត​រាជរដ្ឋាភិបាល​ថ្មី ដែល​មាន​នាយក​រដ្ឋមន្ត្រី​ថ្មី​រួចរាល់​នោះ នាយក​រដ្ឋមន្ត្រី​ថ្មី នឹង​ចុះ​ជួប​កម្មករ កម្មការិនី​កាត់ដេរ​តែ​ម្តង​។

ការ​បង្កើត​រាជរដ្ឋាភិបាល​ថ្មី​នេះ ត្រូវ​បាន​សម្តេច​តេ​ជោ ហ៊ុន សែន បញ្ជាក់​ឱ្យ​ដឹង​ថា នឹង​មាន​នាយក​រដ្ឋមន្ត្រី​ថ្មី ពោល​គឺ​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត ដែល​ជា​កូនប្រុស​របស់​សម្តេច​។ ការ​បង្កើត​រាជរដ្ឋាភិបាល​ថ្មី ដោយ​មាន​នាយក​រដ្ឋមន្ត្រី​ថ្មី​នេះ នឹង​ត្រូវ​សម្តេច​តេ​ជោ ប្រកាស​លម្អិត នៅ​ថ្ងៃ​ទី​៣ ខែសីហា ក្នុង​ពេល​ដែល​សម្តេច អញ្ជើញ​ទៅ​សម្ពោធ​ផ្លូវ​ខ្សែក្រវាត់​ក្រុង​ទី​៣៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ