ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អណ្ដាតភ្លើង​ឆាបឆេះ​ហាង​លក់​គ្រឿងអលង្ការ​មួយ​កន្លែង បង្ក​ការ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក

9 ខែ មុន
  • ភ្នំពេញ

អណ្ដាតភ្លើង​បាន​ឆាបឆេះ​អគារ​ហាង​លក់​គ្រឿងអលង្ការ គុ​ជ​ខ្យង និង​ត្បូង «​ហ្គ​ល​ឌែ​ន​ភើ​ល – GOLDEN PEARL» នៅ​ជាន់​ទី​៣ បណ្ដាល​ឱ្យ​ហុយផ្សែង​ឡើង​ទ្រលោម បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា អណ្ដាតភ្លើង​បាន​ឆាបឆេះ​អគារ​ហាង​លក់​គ្រឿងអលង្ការ គុ​ជ​ខ្យង និង​ត្បូង «​ហ្គ​ល​ឌែ​ន​ភើ​ល – GOLDEN PEARL» នៅ​ជាន់​ទី​៣ បណ្ដាល​ឱ្យ​ហុយផ្សែង​ឡើង​ទ្រលោម បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​កម្លាំង​សមត្ថកិច្ច​ចេញ​រថយន្ត​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​គ្រឿង ដើម្បី​ជួយ​អន្តរាគមន៍​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​ព្រឹក​ព្រលឹម ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០២៣​នេះ នៅ​ចំណុច​ផ្ទះ​លេខ​135DE0 E1,E2 តាម​បណ្ដោយ​ផ្លូវ​លេខ​៣៦០ ស្ថិត​ក្នុង​សង្កាត់​បឹង​កេងកង​ទី​៣ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ​។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​មាន​ផ្សែងហុយ​យ៉ាង​ទ្រលោម​ចេញពី​ជាន់​ទី​៣ នៃ​អគារ​ហាង​លក់​គ្រឿងអលង្ការ គុ​ជ​ខ្យង និង​ត្បូង «​ហ្គ​ល​ឌែ​ន​ភើ​ល – GOLDEN PEARL»​។

ប្រភព​ដដែល​បន្ត​ថា ភ្លាម​ៗ​នោះ កម្លាំង​សមត្ថកិច្ច​នៃ​ខណ្ឌ​បឹង​កេងកង ក៏​បាន​សម្រួល​ចរាចរណ៍​ជុំវិញ​ទីតាំង​កើតហេតុ ដើម្បី​ទុក​ផ្លូវ​ឲ្យ​រថយន្ត​ពន្លត់​អគ្គិភ័យ​ធ្វើការ​អន្តរាគមន៍ ដោយ​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​គ្រឿង​បាន​ទៅ​ដល់​កន្លែង​កើតហេតុ និង​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ការិយាល័យ​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​រថយន្ត​ជំនួយ​ពី​រថយន្ត​ពន្លត់​អគ្គិភ័យ​ក្រុមហ៊ុន OCIC ទីក្រុង​អូរ​ឡាំ​ព្យា​ផង​ដែរ កំពុង​តែ​សហការ​គ្នា​អន្តរា​គមន៍​បា​.​ញ់​ទឹក​ពន្លត់ភ្លើង​នៅ​កន្លែង​កើតហេតុ ចៀសវាង​បង្ក​ឱ្យ​មានការ​ឆេះ​រាលដាល​ទៅ​ដល់​ផ្ទះ​អ្នក​ជិតខាង​។ តែ​សំណាងល្អ នៅ​ក្នុង​ហេតុការណ៍​ខាងលើ​នេះ មិន​បណ្ដាល​ឲ្យ​មាន​មនុស្ស​ណា​ម្នាក់​រង​របួស​ឡើយ​។

ពាក់ព័ន្ធ​ក្នុង​គ្រោះ​អគ្គិភ័យ​ខាងលើ​នេះ បាន​បណ្ដាល​ឲ្យ​មានការ​ខូចខាត​សម្ភារៈ​មួយ​ចំនួន​ផង​ដែរ​។ ហើយ​ចំពោះ​មូលហេតុ​នោះ សមត្ថកិច្ច​ធ្វើការ​សន្និដ្ឋាន​ជា​ជំនាញ​ដំបូង​ថា អាច​បណ្ដាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី​៕ ដោយ ៖ រ​ដ្ឋា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ