ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ជាប់អន្ទាក់​ហើយ ក្រោយ​ចូល​លួ​.​ច​ក្នុង​ព្រ​លាន​យន្តហោះ និង​កា​.​ប់​គេ​គ្មាន​ប្រណី​(​វី​ដេ​អូ​)

1 ឆ្នាំ មុន
  • សៀមរាប

ជនសង្ស័យ​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន ក្រោយ​ពី​ជនសង្ស័យ​រូប​នេះ​ចូល​លួ​.​ច​ស្រាវ​ខ្សែភ្លើង​នៅ​ក្នុង​ព្រ​លាន​យន្ត​អន្តរជាតិ​សៀមរាប ប៉ុន្តែ​នៅ​ពេល​ជន​រង​គ្រោះ​ប្រទះ​ឃើញ​ទាន់ ស្រាប់តែ​ជនសង្ស័យ​ស្ទុះ​ទៅ​កា​.​ប់​ជន​រង​គ្រោះ​តែ​ម្តង​។ លុះ​រហូត​ដល់​វេលា​ម៉ោង

ខេត្តសៀមរាប ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន ក្រោយ​ពី​ជនសង្ស័យ​រូប​នេះ​ចូល​លួ​.​ច​ស្រាវ​ខ្សែភ្លើង​នៅ​ក្នុង​ព្រ​លាន​យន្ត​អន្តរជាតិ​សៀមរាប ប៉ុន្តែ​នៅ​ពេល​ជន​រង​គ្រោះ​ប្រទះ​ឃើញ​ទាន់ ស្រាប់តែ​ជនសង្ស័យ​ស្ទុះ​ទៅ​កា​.​ប់​ជន​រង​គ្រោះ​តែ​ម្តង​។ លុះ​រហូត​ដល់​វេលា​ម៉ោង​២​និង​០៥​នាទី​រសៀល ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០២៣ ជនសង្ស័យ​ក៏​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន នៅ​ចំណុច​ព្រៃ​ចម្ការ ក្នុង​បរិវេណ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ ស្ថិត​ក្នុងភូមិ​ប្រ​វ៉ាល ឃុំ​តា​យ៉ែ​ក ស្រុក​សូទ្រនិគម ខេត្តសៀមរាប​។ នេះ​បើ​តាម​ប្រសាសន៍​របស់​លោក​វរសេនីយ៍ឯក ឃឹម ផល្លា អធិការ​នគរបាល​ស្រុក​សូទ្រ​និគម បាន​ប្រាប់​ភ្នាក់ងារ​កោះសន្តិភាព​តាម​រយៈ​ទូរស័ព្ទ​នៅ​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០២៣​នេះ​។

ជនសង្ស័យ​ខាងលើ​នេះ មានឈ្មោះ វ៉ា​ន់ វេន (​ហៅ វិ​ន​) ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជា​ជនជាតិ​ខ្មែរ មុខ​របរ​មិន​ពិតប្រាកដ ទីកន្លែង​កំណើត និង​ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​ថ្នល់​ចែក ឃុំ​សំរោង ស្រុក​សូទ្រ​និគម ខេត្តសៀមរាប​។ ចំណែក​ជន​រង​គ្រោះ​វិញ​មានឈ្មោះ HUANG RAO ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជា​ជនជាតិ​ចិន បច្ចុប្បន្ន​ស្នាក់​នៅ និង​ធ្វើការ​ក្នុង​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ​។

បើ​តាម​លោក​វរសេនីយ៍ឯក ឃឹម ផល្លា អធិការ​នគរបាល​ស្រុក​សូទ្រនិគម បាន​បញ្ជាក់​ថា មុន​ពេល​កើតហេតុ នៅ​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០២៣ វេលា​ម៉ោង​០៣​និង​៤៥​នាទី​រសៀល ជន​រង គ្រោះ​បាន​ដើរទៅ​មើល​សម្ភារៈ​ផ្សេង​ៗ​ដែល​ទុក​នៅ​ខាងក្រោយ​កន្លែងធ្វើការ ស្រាប់តែ​ឃើញ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ កំពុង​តែ​លួ​.​ច​ស្រាវ​ខ្សែភ្លើង​។ ពេល​នោះ​ជន​រង​គ្រោះ​ក៏​បាន​ស្រែកសួរ​ជា​ភាសា​ចិន​ថា តើ​អ្នក​ណា​ធ្វើ​អ្វី0x017d7 ភ្លាម​ៗ​នោះ​ជនសង្ស័យ​ក៏​ស្ទុះ​មក​កា​.​ប់​ជន​រង​គ្រោះ​តែ​ម្តង​។ ហើយ​ពេល​នោះ ជន​រង​គ្រោះ​ក៏​បាន​យកដៃ​ឆ្វេង​រង បណ្ដាល​ឱ្យ​ត្រូវ​របួសធ្ងន់​រយះ​.​កដៃ​ឆ្វេង​១​កន្លែង និង​រយះ​ក្រោម​ស្មា​ខាងស្ដាំ​១​កន្លែង​ទៀត​។

អធិការ​នគរបាល​ស្រុក​សូទ្រនិគម បញ្ជាក់​ទៀត​ថា នៅ​ពេល​ជនសង្ស័យ​ធ្វើ​សកម្មភាព​រួច ក៏​បាន​យក​ខ្សែភ្លើង​រត់គេច​ខ្លួន​បាត់​ស្រមោល​ទៅ​។ ចំណែក​ជន​រង​គ្រោះ​វិញ ត្រូវ​បាន​មិត្តភក្តិ​ដែល​ធ្វើការ​ជាមួយ​គ្នា​ដឹក​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប​។ ក្រោយមក​សមត្ថកិច្ច​ក៏​ធ្វើការ​ស្រាវជ្រាវ រហូត​កំណត់​មុខសញ្ញា​បាន និង​ឃាត់ខ្លួន​ជនសង្ស័យ​តែ​ម្តង​។

ក្រោយ​ពេល​ឃាត់​ជនសង្ស័យ​បាន​ហើយ កម្លាំង​ជំនាញ​ក៏​បាន​រៀបចំ​កសាង​សំណុំរឿង និង បញ្ជូន​ខ្លួន​ជនសង្ស័យ​ទៅ​ការិយាល័យ​ជំនាញ​ខេត្តសៀមរាប ដើម្បី​បន្ត​នីតិវិធី រួច​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​បន្ត​ទៅ​កាន់​តុលាការ​ខេត្តសៀមរាប ចាត់ការ​តាម​នីតិវិធី​ច្បាប់​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ប្រតិបត្តិការ​ខាងលើ​នេះ អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ទោ តេ​ង ច័ន្ទ​ណាត ស្នងការ​នគរបាល​ខេត្តសៀមរាប ក៏​ដូច​ជា​លោក គិ​ម វណ្ណៈ អភិបាលស្រុក​សូទ្រនិគម ព្រមទាំង​ដឹកនាំ​ជំនាញ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី តូច សុគន្ធ ស្នងការ​រង​ទទួល​ផែនការ​ងារ​អន្តោប្រវេសន៍​, កម្លាំង​ចំណុះ​អធិការដ្ឋាន​នគរបាល​ស្រុក​សូទ្រនិគម និង​បាន​ដឹកនាំ​បញ្ជា​ផ្ទាល់​ដោយ​លោក​​វរសេនីយ៍ឯក ឃឹម ផល្លា អធិការ​នគរបាល​ស្រុក​សូទ្រនិគម ចុះ​សហការ​ជាមួយ​កម្លាំង​ប្រជា​ការ​ពារ​ប៉ុស្ដិ៍​ពពេល និង​ប៉ុស្ដិ៍​តា​យ៉ែ​ក ព្រមទាំង​កម្លាំង​ការិយាល័យ​អន្តរាគមន៍​តម្រួត​បទបញ្ជា នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ក្រោម​ការ​សម្របសម្រួល​នីតិវិធី​ដោយ​លោក មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តសៀមរាប បាន​ចុះ​ពិនិត្យ និង ស្រាវជ្រាវ រហូត​ទទួល​ជោគជ័យ​បំបែក​ករណី «​អំពើ​លួ​.​ច​មាន​ស្ថាន​ទម្ងន់ទោស ដោយ​ប្រើប្រាស់​អំពើ​ហិ​.​ង្សា​» កា​.​ប់​ជន​រង​គ្រោះ​ជាមួយនឹង​កាំ​បិ​.​ត​ខ្វែវ បណ្ដាល​ឱ្យ​ជន​រង​គ្រោះ​រង​របួស​ធ្ងន់ធ្ងរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ