ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកគ្រូ​ពេទ្យ​ភូមិ​​ម្នាក់ទៀត​បាន​ចាក់​ថ្នាំ​​និង​ដាក់​សេរ៉ូម​បណ្តាល​ឱ្យ​​បុរស​ម្នាក់​​ស្លា-ប់​​ភ្លាម

9 ខែ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ សេចក្តីរាយការណ៍​បឋម​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​២៤ កក្កដា ឆ្នាំ​២០២៣ នគរបាល​មូលដ្ឋាន​សហការ​ជាមួយ​កម្លាំង​ជំនាញ​ស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង បាន​ធ្វើការ​ឃា​រ​ខ្លួន​ស្ត្រី​ម្នាក់​ជា​ពេទ្យ​ភូមិ​ពាក់ព័ន្ធ​ករណី​ចាក់​ថ្នាំ និង​ដាក់​សេរ៉ូម…

ខេត្តកំពង់ឆ្នាំង ៖ សេចក្តីរាយការណ៍​បឋម​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​២៤ កក្កដា ឆ្នាំ​២០២៣ នគរបាល​មូលដ្ឋាន​សហការ​ជាមួយ​កម្លាំង​ជំនាញ​ស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង បាន​ធ្វើការ​ឃា​រ​ខ្លួន​ស្ត្រី​ម្នាក់​ជា​ពេទ្យ​ភូមិ​ពាក់ព័ន្ធ​ករណី​ចាក់​ថ្នាំ និង​ដាក់​សេរ៉ូម បណ្តាល​ឱ្យ​មរណៈភាព​ដល់​ជន​រង​គ្រោះ ។
ស្ត្រី​ខាងលើ ឈ្មោះ លី គ​ន្ធា អាយុ​៥០​ឆ្នាំ មុខ​ខរ​បរជា​ពេទ្យ​យោធា រស់នៅ​ភូមិ​ផ្សារ ឃុំ​ផ្សារ ស្រុក​បរិបូរ​ណ៌ ខេត្តកំពង់ឆ្នាំង ។

សេចក្តីរាយការណ៍​បន្ត​ថា នៅ​ថ្ងៃខែ​នេះ នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​មេលំ ទទួល​បាន​ព័ត៌មាន​ពី​កសិករ​ម្នាក់ (​កូន​ជន​រង​គ្រោះ​) នៅ​ខេត្តកំពង់ឆ្នាំង​ថា វេលា​ម៉ោង​ប្រមាណ​ជិត​១​រសៀល​ឪពុក​គាត់​ឈ្នោះ គី ទូច អាយុ​៦៦​ឆ្នាំ មាន​អាកា​រៈ​ថប់ដង្ហើម គាត់​ក៏​បាន​នាំ​ឪពុក​ទៅ​ឲ្យ​ពេទ្យ ម៉ុ បូ​រា​រត្ន ហៅ​ពេទ្យ​តឺ​ម ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ផ្សារ ឃុំ​ផ្សារ ស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង ដើម្បី​ពិនិត្យ និង​ពិគ្រោះ​សុខភាព ។

ពេល​ទៅ​ដល់​ផ្ទះ​ពេទ្យ​គ្រូពេទ្យ តឺ​ម គាត់​មិន​នៅទេ ពេល​នោះ ប្រពន្ធ​របស់​គាត់​ឈ្មោះ លី គ​ន្ធា បានពិនិត្យ​និង​វាស់​សម្ពាធ​ឈាម​ឪពុក​ខ្លួន និង​ក្រោយ​ពី​វាស់​ឈាម​រួច​ប្រពន្ធ​គ្រូពេទ្យ​តឺ​ម បាន​ដាក់​សេរ៉ូម​មួយ​កំប្លោក​ឲ្យ​អ្នកជំងឺ លុះ​បាន​ប្រហែល​១០​នាទី​ក្រោយមក អ្នកជំងឺ​ដែល​ជា​ឪពុក​របស់​ខ្លួន ក៏​បាន​ទទួលមរណភាព ។

បន្ទាប់​ពី​ទទួល​បាន​សេចក្តីរាយការណ៍​នោះ នគរបាល​មូលដ្ឋាន​ប៉ុស្តិ៍​រដ្ឋបាល​មេលំ ក៏​បាន​រាយ​ការណ៍​ទៅ​អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក ស្រុក​ក៏​បាន​ផ្តល់​ព័ត៌មាន​ទៅ​ការិយាល័យ​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ទើប​លោក​ឧត្តមសេនីយ៍ទោ​ស្នងការ​នគរបាល​ខេត្ត បាន​ឲ្យ​កម្លាំង​សហការ​បើក​ការ​ស៊ើបអង្កេត និង​ស្រាវជ្រាវ​រហូត​ឈាន​បាន​នាំ​ខ្លួន​ស្ត្រី​ឈ្មោះ លី គ​ន្ធា ប្រពន្ធ​ពេទ្យ​ភូមិ យក​ទៅ​សាកសួរ​ពាក់​ពន្ធ​នៃ​មរណៈភាព​ជន​រង​គ្រោះ​នោះ ។

សេចក្តីរាយការណ៍​បន្ត​ថា នៅ​ចំពោះ​មុខ​សមត្ត​កិច្ច​ស្ត្រី​ឈ្មោះ លី គ​ន្ធា បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ពិគ្រោះ និង​ពិនិត្យ​ជំងឺ​ទៅ​លើ​ឈ្មោះ គី ទូច នោះ​ប្រាកដ​មែន ។ ដោយ​ជន​រង​គ្រោះ​មាន​អាកា​រៈ​ចុក​ដើមទ្រូង ហើយ​ខ្លួន​ក៏​បាន​វាស់​សម្ពាធ​ឈាម ទើប​មានការ​សង្ស័យ​ថា គាត់​មាន​ជម្ងឺ​បេះដូង និង​ក្រពះ បន្ទាប់​មក ខ្លួន​បាន​ដាក់​សេរ៉ូម​មួយ​កំប្លោក លាយថ្នាំ វីតាមីន​សេ​២ អំ​ពូ​ល និង​ថ្នាំ​ក្រពះ​១ អំ​ពូ​ល ស្រាប់តែ​ប្រហែល​១០​នាទី ក្រោយមក​អ្នកជំងឺ ក៏​ស្លាប់​បាត់បង់​អាយុជីវិត​តែ​ម្តង​ទៅ ។

ដោយ​យោង​ទៅ​លើ​ពាក្យបណ្តឹង​របស់​ក្រុម​គ្រួសារ​ជន​រង​គ្រោះ និង​ផ្អែក​តាម​ចម្លើយ​សារភាព​របស់​ស្ត្រី​ជា​ប្រពន្ធ​ពេទ្យ​ភូមិ ពាក់ព័ន្ធ​ការ​ចាក់​ថ្នាំ ដាក់​សេរ៉ូម​បណ្តាល​ឲ្យ​មរណភាព​ដល់​ជន​រង​គ្រោះ សមត្ថ​កិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទៅ​សាលាដំបូង​ខេត្ត​តាម​នីតិវិធី ។

សូមរំលឹកថា ប៉ុន្មានថ្ងៃមុននេះ ក៏មាន​កុមារី​អាយុ​ឆ្នាំ​ម្នាក់​បាន​ស្លា-ប់ ក្រោយ​ពី​អ្នកគ្រូ​ពេទ្យ​ឯកជន​គ្មាន​ច្បាប់​អនុ​ញ្ញា​ត​ចាក់​ថ្នាំ​២​ម្ជុល ​។ ហេតុការណ៍​នេះ​ បាន​កើតឡើង​កាលពី​​រសៀល​ថ្ងៃ​ទី​២២ ​ខែកក្កដា ឆ្នាំ២០២៣ នៅ​ភូមិ​ផ្លូវ​គោ ឃុំ​បន្ទាយ​ព្រាល ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ រឿងលម្អិត៖ មិន​ទាន់​ចប់​ទេ ​រឿងដែល​អ្នកគ្រូ​ពេទ្យ​​ចាក់​ថ្នាំ២​ម្ជុល​បណ្ដាល​ឱ្យ​កុមារី​ម្នាក់​​ស្លា-ប់​

ព័ត៌មានបន្ថែម កោះសន្តិភាពនឹងមានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ