សម្ដេចតេជោ នឹងសម្ពោធផ្លូវក្រវ៉ាត់ក្រុងទីបី នៅថ្ងៃទី៣ ខែសីហា
- ភ្នំពេញ
ភ្នំពេញ៖ ផ្លូវក្រវាត់ក្រុងខ្សែទី៣ មានប្រវែងផ្លូវ សរុប ៥២,៩៨ គ.ម និងផ្លូវខ្នែង ៥,៣៦គ.ម បានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី១៤…
ភ្នំពេញ៖ ផ្លូវក្រវាត់ក្រុងខ្សែទី៣ មានប្រវែងផ្លូវ សរុប ៥២,៩៨ គ.ម និងផ្លូវខ្នែង ៥,៣៦គ.ម បានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី១៤…
ភ្នំពេញ៖ ផ្លូវក្រវាត់ក្រុងខ្សែទី៣ មានប្រវែងផ្លូវ សរុប ៥២,៩៨ គ.ម និងផ្លូវខ្នែង ៥,៣៦គ.ម បានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩។ សម្តេចតេជោ នឹងអញ្ជើញសម្ពោធផ្លូវក្រវ៉ាត់ក្រុងទីបីនេះ នៅថ្ងៃទី៣ ខែសីហាខាងមុខ។
ផ្លូវក្រវាត់ក្រុងមួយខ្សែនេះ នឹងប្រែក្លាយទៅជាផ្លូវក្រវាត់ក្រុងដ៏ធំ និងទំនើបថ្មីមួយ សម្រាប់បម្រើឱ្យវិស័យដឹកជញ្ជូនរវាងរាជធានីភ្នំពេញ តភ្ជាប់ទៅកាន់ផ្លូវជាតិលេខ៦ លេខ៥ លេខ៤ លេខ៣ លេខ២ និងផ្លូវជាតិលេខ២១ ដោយឆ្លងកាត់ទន្លេបាសាក់ និងកោះអន្លង់ចិន។
ខ្សែផ្លូវនេះ ក៏បានភ្ជាប់ទៅចំណតផែកុងតឺន័រថ្មី របស់កំពង់ផែស្វ័យតភ្នំពេញ នៅក្នុងស្រុកកៀនស្វាយ ក៏ដូចជាបំពេញឱ្យការតភ្ជាប់ផ្លូវអាស៊ានហាយវ៉េយ (AH1 និងAH11) និងផ្លូវរបៀងសំខាន់ៗ (របៀងកណ្តាល និងរបៀងសេដ្ឋកិច្ចភាគខាងត្បូង) របស់មហាអនុតំបន់មេគង្គផងដែរ៕
ចែករំលែកព័តមាននេះ