ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជា​ការពារ​ភូមិ​ម្នាក់ ជិះ​ម៉ូតូធ្វើដំណើរ​តាមផ្លូវ ស្រាប់តែ​ជួបគ្រោះអកុសល​​ត្រឹម​មួយប៉ប្រិចភ្នែក​

1 ឆ្នាំ មុន
  • សៀមរាប

​ខេត្តសៀមរាប​ ៖ ប្រជា​ការពារ​ភូមិ​ម្នាក់ ជិះ​ម៉ូតូ​មិន​ប្រយ័ត្ន​ជ្រុល​ចង្កូត ​ស្រាប់តែ​ធ្លា.ក់​ចូល​ប្រឡាយ​ទឹក​​

​ខេត្តសៀមរាប​ ៖ ប្រជា​ការពារ​ភូមិ​ម្នាក់ ជិះ​ម៉ូតូ​មិន​ប្រយ័ត្ន​ជ្រុល​ចង្កូត ​ស្រាប់តែ​ធ្លា.ក់​ចូល​ប្រឡាយ​ទឹក​​នៅ​ខាងកើត​ផ្លូវ ​បណ្តាល​ឱ្យ​ឈ្ល.ក់ទឹក​​ស្លា.ប់​ភ្លាម​ៗ បង្ក​ការ​ភ្ញាក់ផ្អើល​​កាលពី​​វេលា​ម៉ោង​ប្រមាណ​៨និង​២០​ព្រឹក​​ថ្ងៃ​ទី ២៤ ខែកក្កដា ឆ្នាំ ២០២៣ ស្ថិត​នៅ​លើ​ផ្លូវ​មិត្តភាព​កម្ពុជា​-កូ​រ៉ ស្ថិត​ក្នុងភូមិ​អង្គរ​ក្រៅ សង្កាត់​គោក​ចក ក្រុង​សៀមរាប​។

សមត្ថកិច្ច​មូល​ដា្ឋ​ន​បានឱ្យ​ដឹង​ថា ជន​រង​​គ្រោះ​ឈ្មោះ តឿ ភ្លូវ ភេទប្រុស អាយុ៥០​ឆ្នាំ ជា​​ប្រជា​ការពារ​ភូមិ រស់នៅ​ភូមិ​អង្គរ​ក្រៅ សង្កាត់​គោក​ចក ក្រុង​សៀមរាប ​ខេត្តសៀមរាប ​ជាអ្នក​បើកបរ​ម៉ូតូ ១​គ្រឿង​ម៉ាក WAVE ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ១​AB-៥៤​៨០ ​ស៊េរី​ឆ្នាំ​២០១៧ ។​

សមត្ថកិច្ច​បាន​បញ្ជាក់​ថា មូល​ហេតុ​ បណ្តាល​មក​ពី​អ្នកបើកបរ​ម៉ូតូ​បើក​ក្នុង​ល្បឿន​លឿន​មិន​បាន​ប្រុង​ប្រយ័ត្ន បណ្តាល​ឱ្យ​ធ្លាក់ចូលប្រឡាយ​​ឈ្ល.ក់​ទឹក​ស្លា.ប់ភ្លាម​ៗ​តែម្តង ​។

​បច្ចុប្បន្ន​ ស.ព​ជន​រង​គ្រោះត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ ដើ​ម្បី​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ