ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋបាល​រាជធានី​ភ្នំពេញ​សម្រេច​ប្រមូល​ចំណូល​ថ្លៃ​ជួល តូប ស្តង់ នៅ​ផ្សារ​ដើម​គ​សម្រាប់​អាណត្តិ​ថ្មី

9 ខែ មុន
  • ភ្នំពេញ

យោង​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ បានឱ្យ​ដឹង​ថា តាម​សំណូមពរ​របស់​អាជីវករ​លក់ដូរ​នៅ​ផ្សារ​ដើម​គ មាន​សំណើរ​សុំ​បង់ថ្លៃ​អាណត្តិ​ថ្មី រក្សា​តម្លៃ​ចាស់​កាលពី​ឆ្នាំ​២០១១ (១០​ឆ្នាំ​មុន​) និង​សុំ​បន្ត​សុពលភាព​ប័ណ្ណ​ថ្មី រហូត​ដល់​ឆ្នាំ​

រាជធានី​ភ្នំពេញ ៖ យោង​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ បានឱ្យ​ដឹង​ថា តាម​សំណូមពរ​របស់​អាជីវករ​លក់ដូរ​នៅ​ផ្សារ​ដើម​គ មាន​សំណើរ​សុំ​បង់ថ្លៃ​អាណត្តិ​ថ្មី រក្សា​តម្លៃ​ចាស់​កាលពី​ឆ្នាំ​២០១១ (១០​ឆ្នាំ​មុន​) និង​សុំ​បន្ត​សុពលភាព​ប័ណ្ណ​ថ្មី រហូត​ដល់​ឆ្នាំ​២០៣១ (​ចាប់ពី​ថ្ងៃ​ទី​១១ ខែឧសភា ឆ្នាំ​២០២១ រហូត​ដល់​ថ្ងៃ​ទី​១១ ខែឧសភា ឆ្នាំ​២០៣១) ហើយ​រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏​បាន​សូម​ឯក​ភាព​តាម​សំណូមពរ​របស់​បងប្អូន​អាជីវករ​។

រដ្ឋបាល​រាជធានី​ភ្នំពេញ មាន​កិត្តិយស​សូម​ជូនដំណឹង​ដល់​បងប្អូន​អាជីវករ​ទាំងអស់​ឱ្យ​បាន​ជ្រាប​ថា ដើម្បី​រួមចំណែក​ស្តារ និង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​រាជធានី​ភ្នំពេញ ឱ្យ​បាន​ល្អ​ប្រសើរ​ថែម​ទៀត រដ្ឋ​បាល​រាជធានី​ភ្នំពេញ​នឹង​ចាប់ផ្តើម​ធ្វើការ​ប្រមូល​ចំណូល​ថ្លៃ​ជួល តូប ស្តង់ នៅ​ផ្សារ​ដើម​គ សម្រាប់​អាណត្តិ ១០​ឆ្នាំ​បន្ត​ទៀត ដោយ​គិត​ចាប់ពី​ថ្ងៃ​ទី​១១ ខែឧសភា ឆ្នាំ​២០២១ រហូត​ដល់​ថ្ងៃ​ទី​១១​ខែឧសភា ឆ្នាំ​២០៣១​។

ទន្ទឹម​នឹង​នេះ គណៈកម្មការ​ប្រមូល​ចំណូល​ថ្លៃ​ជួល តូប ស្តង់ នឹង​ចាប់ផ្តើម​ធ្វើការ​ទទួល​ប្រាក់​ពី​បងប្អូន​អាជីវករ​ចាប់ពី​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០២៣ ដល់​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០២៣ រៀង​រាល់​ម៉ោង​ធ្វើការ​នៅ​ទីស្នាក់ការ​គណៈកម្មការ​ផ្សារ​ដើម​គ តាម​រយៈ​គណនី​លេខ ០០១០០០១៤៩៤៨៦៧ នៅ​ធនាគារ​កា​ណា​ឌី​យ៉ា ក​.​អ អ និង​សូម​យក​ប័ណ្ណ​កាន់កា​.​ប់​តូប ស្ដង់​ចាស់ ដែល​អស់​សុពលភាព​មក​ប្តូរ​យក​ប័ណ្ណ​កាន់កា​.​ប់​តូប​ស្តង់​ថ្មី​។

ករណី​ហួសកំណត់​ខាងលើ រដ្ឋបាល​រាជធានី​ភ្នំពេញ ចាត់​ទុក​ថា បងប្អូន​អាជីវករ​បោះបង់​សិទ្ធិ​កាន់កា​.​ប់​តូប ស្តង់ របស់​ខ្លួន ដែល​កំពុង​ប្រកប​អាជីវកម្ម​បច្ចុប្បន្ន​។ រដ្ឋបាល​រាជធានី​ភ្នំពេញ​សង្ឃឹមថា បងប្អូន​អាជីវករ​ទាំងអស់​ចូលរួម​បង់​ចំណូល​ថ្លៃ​ជួល តូប ស្តង់ ស្រប​តាម​សំណូមពរ​របស់​ខ្លួន ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​រាជធានី​ភ្នំពេញ ឱ្យ​បាន​រីក​ចម្រើន​ថែម​ទៀត តាម​ខ្លឹមសារ​នៃ​សើច​ក្តី​ជូនដំណឹង​នេះ ចាប់ពី​ថ្ងៃ​ចុះហត្ថលេខា​នេះ​តទៅ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ