ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន​អង្គការ​​១រូបបើកឡានដឹក​ប្រពន្ធ កូន ទៅ​សង្កេតការណ៍ផង បោះ​ឆ្នោត​ផង ជួបគ្រោះ​​​តាម​ផ្លូវ​

1 ឆ្នាំ មុន
  • សៀមរាប

​ខេត្តសៀមរាប ​៖ ​តាម​ប្រភព​ពី​សមត្ថកិច្ច​នគរបាល​ស្រុក​ប្រាសាទបាគង បាន​ប្រាប់​​កាលពី​​ព្រឹក​ថ្ងៃ​ទី​

​ខេត្តសៀមរាប ​៖ ​តាម​ប្រភព​ពី​សមត្ថកិច្ច​នគរបាល​ស្រុក​ប្រាសាទបាគង បាន​ប្រាប់​​កាលពី​​ព្រឹក​ថ្ងៃ​ទី​២៤ ​ខែកក្កដា ឆ្នាំ ២០២៣ នេះ​ថា ប្រធាន​អង្គការ​មូលនិធិ​អប់រំ​នៅ​កម្ពុជា ​បាន​បើករថយន្ត ​មួយគ្រឿង​ម៉ាក​ហាយ​ឡែនឌ័រ​ ដឹក​ប្រពន្ធ​ និង​កូន ដើម្បី​ទៅ​ធ្វើ​ភ្នាក់ងារ​សង្កេត​ការណ៍ក្នុង​កា​រិ​យាល័យ​បោះ​ឆ្នោតផង និង​ទៅបោះឆ្នោត​ផង​ ស្រាប់តែ​រថយន្ត​ដាច់ក្រឡេ​​ បណ្តាល​​ឱ្យ​​ធ្លា.ក់​​ចូល​ទឹកប្រឡាយ​ តែ​សំណាងល្អ គ្មាន​នរណា​ម្នាក់​រងគ្រោះ​គ្រោះថ្នាក់​ឡើយ​។

ហេតុការណ៍​​​ខាងលើនេះ​បាន​កើតឡើង​កាលពី​​វេលាម៉ោង​​​៦ព្រឹក​​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០២៣ ត្រង់​ចំណុច​ទំនប់​៧៨ ស្ថិត​នៅ​ភាគ​ខាង​ជើង​ខ្យូស​ស្បូវរបស់​ឈ្មោះ ក្តី មាន​​ចំងាយ​ប្រហែល​១០០​ម៉ែត្រ ស្ថិត​​ក្នុងភូមិ​សាស្ត្រ​ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។

​តាម​ប្រភព​ព័ត៌មាន​បាន​បញ្ជាក់​ថា អ្នក​បើក​បរ​រថយន្ត​ឈ្មោះ ស្រី សំបូរ ហៅ បញ្ញា ភេទ​ប្រុស អាយុ ប្រមាណ៤៦​ឆ្នាំ ជា​ប្រធាន​អង្គការ​មូលនិធិ​អប់រំ​នៅ​កម្ពុជា និង​ប្រពន្ធ​ឈ្មោះ ឡេ​ង សៃ​វង្ស និង​កូនស្រី ៣​នាក់ ប្រុស១នាក់ ។ គ្រួសារ​នេះ​រស់នៅ​ភូមិ​ល្វា ឃុំ​ត្រពាំង​ធំ ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។

តាម​ប្រភព​បាន​បន្ថែម​ថា អ្នកបើកបរ​ខាងលើ​ធ្វើ​ដំណើរ​មក​ពី​ឃុំ​កំពង់​ភ្លុក ដើម្បី​ទៅ​ធ្វើ​ភ្នាក់ងារ​សង្កេត​ការ​ក្នុង​កា​រិ​យាយ​ល័យ​បោះ​ឆ្នោត ក្នុង​ឃុំ​ត្រពាំង​ធំ ស្រុក​ប្រាសាទ​បាគង ក៏​បាន​ជួប​គ្រោះ អកុសល​តែ​ម្ដង​។ ទោះជា​យ៉ាងណា ក៏​ជា​សំណាង​១​ក្នុង​១​​ពាន់​គ្រោះថ្នាក់ ដោយ​អ្នកបើកបរ​​ រួមទាំង​ប្រ​ពន្ធ និង​កូន​មិន​មាន​គ្រោះថ្នាក់​អ្វី​ឡើយ​។

បើ​តាម​ម្ចាស់​រថយន្ត​បាន​ប្រាប់​សមត្ថ​កិច្ច​​ថា​ «​មិនមែន​មិន​ប្រុង​ប្រយ័ត្ន​ទេ ខ្ញុំ​បើក​ទៅ​សង្កេតការណ៍​បោះ​ឆ្នោត ហើយ​ទៅ​បោះ​ឆ្នោត​ផង តែ​ឡាន​ខ្ញុំ​វា​ដាច់​ក្រ​ឡេ​ ទើបវាគ្រ​វី ហើយ​វា​មិនមែន​ម៉ោង​៩​ទេ គឺ​ម៉ោង៥​និង៤០នាទី​ព្រឹក មានកូន​៤​នាក់ និង​ខ្ញុំ​ហើយ​ប្រពន្ធ ផង​ដែរ ខ្ញុំ​ព្យាយាម​ទប់​ហើយ ​តែវាមិន​អាច​ជាន់​ហ្វ្រាំង​ទប់​បាន គឺខ្ញុំធ្វើ​បានត្រឹមតែ​ប៉ុណ្ណឹង​។

ម្ចាស់​​​រថយន្តបានបន្ត​ថា «ខ្ញុំម្ចាស់​ឡាន​ សូមអរគុណ ពួក​យើង​សំណាង​ល្អ​ដែល​គ្រាន់តែ​របួសស្រាល កូន​ៗ ខ្ញុំ និង​ប្រពន្ធ​ ពួគាត់​ភ័.យ​ខ្លាំង ​តែ​មិន​ធ្ងន់ធ្ងរ​ពេក​ទេ​បង ដោយសា​រ​ខ្ញុំ​បើក​ល្បឿន៤០ទេ ហើយ​ពេល​វា​ដាច់​ក្រ​ឡេ​វា​ក្រវាត់​ខ្លាំង​ ខ្ញុំ​ព្យាយាម​ទប់​មិន​ឱ្យ​ធ្លាក់​ទៅ​ខាង​ទឹក​ជ្រៅ​ទើបបាន​ប៉ុណ្ណឹង​បង​» ។

ក្រោយពេលកើតហេតុ​ សមត្ថកិច្ច​បាន​ហៅ​រថយន្តស្ទូច មកស្ទូចយក​រថយន្ត​ចេញពី​ក្នុងទឹកប្រឡាយ រួច​ប្រគល់​ឱ្យ​ម្ចាស់​​យក​​ទៅធ្វើការ​​ជួសជុល​ដោយ​ខ្លួនឯង​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ