ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្ត​កំពង់ឆ្នាំងជួប​​ជាមួយ​កម្មករ​-កម្ម​ការិនីពេល​វិលត្រឡប់​ទៅ​ធ្វើការ​វិញ​​

1 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ឯកឧត្តម ស៊ុន សុ​វ​ណ្ណា​រិ​ទ្ធិ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ឆ្នាំង រួម​ដំណើរ ដោយ​លោក​ជំទាវ កែ ច័ន្ន​មុនី…

ខេត្តកំពង់ឆ្នាំង ៖ ឯកឧត្តម ស៊ុន សុ​វ​ណ្ណា​រិ​ទ្ធិ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ឆ្នាំង រួម​ដំណើរ ដោយ​លោក​ជំទាវ កែ ច័ន្ន​មុនី អ្នកតំណាង​រាស្ត្រ​មណ្ឌល​កំពង់ឆ្នាំង ព្រមទាំង​ក្រុមការងារ នៅ​ព្រឹក​ថ្ងៃ​ទី២៤ ខែកក្កដា ឆ្នាំ២០២៣ បាន​ជួប​សំណេះសំណាល សាកសួរ​សុខទុក្ខដល់​បងប្អូន​កម្មករ- កម្មការិនី ដែល​បាន​មក​ជិះ​រថយន្តក្រុង​ដោយ​មិន​គិតថ្លៃ ដើម្បី​វិល​ត្រឡប់​ទៅ​ធ្វើការ​រៀង​ៗ​ខ្លួនវិញ​នៅ​តាម​បណ្ដា​ខេត្ត និង​រាជធានី​ភ្នំពេញ បន្ទាប់​ពី​បាន​មក​ចូលរួម​បោះ​ឆ្នោត​ជ្រើសរើស​ជ្រើសរើស​តំណាងរាស្ត្រ​អាណត្តិ​ទី​៧ ។

នា​ឱកាស​នោះ ឯកឧត្តម ស៊ុន សុ​វ​ណ្ណា​រិ​ទ្ធិ អភិបាល នៃ​គណៈ​អភិបាលខេត្ត កំពង់ឆ្នាំង បាន​ថ្លែង​អំណរគុណ ដល់​បងប្អូន​កម្មករ កម្មការិនី ដែល​បាន​ចូលរួម​បោះ​ឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ អាណត្តិ​​ទី​៧ ។ ការ​មក​ចូលរួម​បោះ​ឆ្នោត គឺ​ស្មើនឹង​បងប្អូន​បាន​បំពេញ​កាតព្វកិច្ច ជា​ពលរដ្ឋ​ល្អ ក្នុង​ការ​​ជ្រើសរើស តំណាងរាស្ត្រ ក៍​ដូច​ជា​ជ្រើសរើស អ្នកដឹកនាំ​ប្រទេស ប្រកបដោយ​គុណធម៌ និង​មាន​​សមត្ថភាព ដឹកនាំ​ប្រទេស​ជាតិ​ឲ្យ​មាន​សុខ​សន្តិភាព និង ការ​អភិវឌ្ឍ លើ​គ្រប់​វិស័យ ។ ជាមួយ​គ្នា​​នេះ ឯកឧត្តម បាន​ជូនពរ​សូម​ការ​ធ្វើ​ដំណើរ​របស់​បងប្អូន​ជា​កម្មករ កម្ម​ការី វិល​ត្រឡប់​ទៅ​ធ្វើការ​វិញ ប្រក​ដោយ​សុខ​សុវត្ថិភាព និង ត្រូវ​ខិតខំ​ធ្វើការ ដើម្បី​ជីវភាព​គ្រួសារ បាន​ល្អ​ប្រសើរ​។

ឯកឧត្តម អភិបាលខេត្ត ក៍ សូម​អរគុណ​ដល់​ប្រមុខ​រាជរដ្ឋាភិបាល ដែល​មាន សម្តេច​អគ្គមហា​សេ​នាបតី​តេ​ជោ ហ៊ុន សែន ជា​នាយក​រដ្ឋមន្ត្រី ដែល​បាន​ឧបត្ថម្ភ រថយន្តក្រុង​ចំនួន​១៩​គ្រឿង សម្រាប់​ដឹក​បងប្អូន​កម្មករ​កម្មការិនី វិល​ត្រឡប់​ទៅ​លំនៅ​ដ្ឋា​ន​វិញ ដោយ​មិន​គិតថ្លៃ ចាប់តាំងពី​ថ្ងៃ​ទី​២២ រហូត​ដល់​ថ្ងៃ​ទី​២៤ កក្កដា​នេះ ហើយក៍​កំពុង​ដឹក​ជា​បន្តបន្ទាប់ផង​ដែរ​។

សូម​បញ្ជាក់​ដែរ​ថា​ នៅ​ព្រឹក​ថ្ងៃ​ទី ២៤ ខែកក្កដា​នេះ បងប្អូន កម្មករ កម្មការិនី ជា​ច្រើន​នាក់​បន្ទាប់​ពី​ចូលរួម​បោះ​ឆ្នោត​ហើយ បាន​ចាក​ចេញពី​លំនៅ​ឋាន វិល​ត្រឡប់​ទៅ​ធ្វើការ​នៅ​តាម​រោងចក្រ​រៀង​ៗ​ខ្លួន​វិញ ហើយ​អ្វី​ដែល​ជា​ការ​កត់សម្គាល់​អ្នក​ដែល​ធ្វើ​ដំណើរ​តាម​កាណូត​ដរ​ពី​ស្រុក​កំពង់លែង មក​ទីរួមខេត្ត​កំពង់ឆ្នាំង ដើម្បី​បន្តដំណើរ​ដោយ រថយន្ត ក្រុង ឬ រថយន្ត​តាក់ស៊ី មាន​ចំនួន​យ៉ាងច្រើន​គួរ​កត់សម្គាល់​ផង​ដែរ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ