ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គី​ភ័យ​ឆេះ​ផ្ទះ​គ្រូទាយ​យ៉ាង​សន្ធោសន្ធៅ ផ្អើល​ទាំង​ព្រឹក​ព្រលឹម​

9 ខែ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ អគ្គី​ភ័យ​បាន​ឆាបឆេះ​អាសនៈ​នៅ​ក្នុងផ្ទះ​ល្វែង​ជាន់​ទី​បី​របស់​គ្រូទាយ​យ៉ាង​សន្ធោ

​រាជធានីភ្នំពេញ ៖ អគ្គី​ភ័យ​បាន​ឆាបឆេះ​អាសនៈ​នៅ​ក្នុងផ្ទះ​ល្វែង​ជាន់​ទី​១របស់​គ្រូទាយ​មួយរូប​យ៉ាង​សន្ធោសន្ធៅ​ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​និង​រថយន្ដ​ពន្លត់អគ្គីភ័យ​ចុះ​ធ្វើការ​អន្តរា​គមន៍​កាលពី​វេលា​ម៉ោង​៥​ព្រឹក​ថ្ងៃ​ទី​២៤ កក្កដា ​ឆ្នាំ​២០២៣​ ត្រង់​ចំណុច​ផ្ទះល្វែង​អត់លេខ តាម​បណ្ដោយ​ផ្លូវ​បេតុង ភូមិ​ស្វាយ សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ រាជធានីភ្នំពេញ ​។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា ផ្ទះ​កើតហេតុ​​ខាងលើ​គឺជា​ផ្ទះ​របស់​គ្រូទាយ​​មួយរូប​ ។​ នៅ​មុន​ពេល​កើតហេតុ​ ផ្ទះ​កើតហេតុ​ខាងលើ​បាន​ចាក់សោ​ទុក​ចោល​ មិន​មាន​​អ្នក​ស្នាក់​នៅ​ខាងក្នុង​នោះ​ទេ​។ លុះដល់​វេលា​កើតហេតុ ក៏​មាន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​នោះ​បានឃើញ​មាន​ផ្សែងហុយ​ចេញពី​ជាន់​ទី​បី​នៃ​ផ្ទះ​កើតហេតុ ដែល​ជា​កន្លែង​សម្រាប់​តម្កល់​អាសនៈ​របស់​ម្ចាស់ផ្ទះ​។ រំពេច​នោះ​ដែរ​​ក៏​ស្រាប់តែ​មាន​លេច​ចេញ​អណ្ដាតភ្លើង​បាន​ឆាបឆេះ​កន្លែង​ដែល​តម្កល់​អាសនៈ​នោះ​យ៉ាង​សន្ធោសន្ធៅ ។

បន្ទាប់ពីឃើញ​ហេតុការណ៍បែបនេះ ប្រជាពលរដ្ឋ​ក៏​បាន​ស្រែក​ឆោឡោ និង​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​និង​រថយន្ត​ពន្លត់អគ្គីភ័យ​អោយ​ចុះ​មក​ជួយ​ធ្វើ​អន្តរាគមន៍​។ បន្ទាប់​មក​ក៏​មាន​សមត្ថកិច្ច​មូលដ្ឋាន​និង​និង​រថយន្ត​ពន្លត់អគ្គីភ័យ​ជា​ច្រើន​គ្រឿង​បាន​ចុះ​មក​ដល់​និង​ធ្វើការ​បាញ់​ទឹក​ពន្លត់ រហូត​រលត់​ជា​ស្ថាពរ១០០ភាគរយ ។​

សមត្ថកិច្ច​ជំនាញ​បង្ការ​និង​ពន្លត់អគ្គីភ័យ​នៃ​ស្នងការដ្ឋាន​នរ​គ​បាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា ក្នុង​ប្រតិបត្តិ​ការណ៍​នោះ​កម្លាំង​សមត្ថកិច្ច​បាន​ប្រើ​ប្រាស់​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ចំនួន​៥​គ្រឿង បាញ់​ទឹក​អស់ទាំង​៥​គ្រឿង​ ដោយ​មិន​បណ្តាល​ឲ្យ​ឆាបឆេះ​រាលដាល​ដល់​ផ្ទះ​អ្នក​ជិតខាង​នោះ​ទេ ពោល​គឺ​បណ្តាល​ឲ្យ​សម្ភារៈ​ដែល​នៅ​ជាន់​ទី​បី​នៃ​ផ្ទះ​កើតហេតុ​ខូចខាត​អស់ទាំង​ស្រុង​។ ចំពោះ​មូលហេតុ​សមត្ថកិច្ច​ជំនាញ​កំពុង​បន្ត​ធ្វើការ​ស្រាវជ្រាវ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ