ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោះ​មាន​ភ្លៀង​ធ្លាក់​គ្រប់កន្លែង ក៏​ពលរដ្ឋ​ខេត្តកំពង់ឆ្នាំង នាំ​គ្នា​ទៅ​បោះ​ឆ្នោត​គ្រប់​ៗ​គ្នា​(​វី​ដេ​អូ​)

1 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ឯកឧត្តម ស៊ុន សុ​វ​ណ្ណា​រិ​ទ្ធិ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ឆ្នាំង ផ្ដល់​កិច្ច​សម្ភាសន៍​បែប​នេះ ខណៈ​ដែល​ឯកឧត្តម​អញ្ជើញ​ទៅ​បោះ​ឆ្នោត​នៅ​ការិយាល័យ​លេខ ១៦៨ នៅ​វត្ត​ខ្សា​ម ស្ថិត​ក្នុង​សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ឯកឧត្តម ស៊ុន សុ​វ​ណ្ណា​រិ​ទ្ធិ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ឆ្នាំង ផ្ដល់​កិច្ច​សម្ភាសន៍​បែប​នេះ ខណៈ​ដែល​ឯកឧត្តម​អញ្ជើញ​ទៅ​បោះ​ឆ្នោត​នៅ​ការិយាល័យ​លេខ ១៦៨ នៅ​វត្ត​ខ្សា​ម ស្ថិត​ក្នុង​សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង នា​ព្រឹក​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ ២០២៣​។

ឯកឧត្តម​អភិបាលខេត្ត​កំពង់ឆ្នាំង បាន​បន្ត​ថា គិត​ត្រឹម​ម៉ោង​៨​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៣ ខែកក្កដា​នេះ ប្រជាពលរដ្ឋ​បាន​អញ្ជើញ​ទៅ​បោះ​ឆ្នោត​ប្រមាណ​៣០% បើ​ទោះបី​មាន​ភ្លៀង​ធ្លាក់​ស្ទើរ​គ្រប់កន្លែង​ក្តី​។ ហើយ​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​អាណត្តិ​នេះ ចាប់តាំងពី​ថ្ងៃ​បើក​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ថ្ងៃ​ទី​១ ខែកក្កដា រហូត​ដល់​ថ្ងៃ​បិទ ការ​ឃោសនា និង​ថ្ងៃ​បោះ​ឆ្នោត នៅ​ថ្ងៃនេះ​ពុំ​មាន​បាតុភាព​អ្វី​កើតឡើង​ទេ គឺ​សន្តិសុខ​សណ្ដាប់ធ្នាប់​បាន​ល្អ ប្រជាពលរដ្ឋ​បាន​និង​កំពុង​ទៅ​បោះ​ឆ្នោត​នៅ​គ្រប់​ការិយាល័យ​។

ហើយ​ការ​បោះ​ឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​អាណត្តិ​នេះ ខេត្តកំពង់ឆ្នាំង​មាន​គណបក្ស​ចូលរួម​ឈរឈ្មោះ​បោះ​ឆ្នោត​មាន​ចំនួន​១៤​គណបក្ស ប្រជាពលរដ្ឋ​គ្រប់​អាយុ​បោះ​ឆ្នោត​ចំនួន​៣៥៩ ៦៨៩​នាក់ ដោយ​បាន​ចែក​ចេញ​ជា ៨១៨ ការិយាល័យ​។

ចំណែក​ប្រជាពលរដ្ឋ​ដែល​មក​បោះ​ឆ្នោត​នៅ​ក្នុង​មណ្ឌលបោះឆ្នោត​សាលា​បឋម​សិក្សា​អារញ្ញ ក្រុង​កំពង់ឆ្នាំង បានឱ្យ​ដឹង​ថា ទោះបី​មាន​ភ្លៀង​ធ្លាក់​ក៏​ដោយ ទាំង​ប្រជាពលរដ្ឋ ទាំង​ខ្ញុំ​ក៏​មក​បោះ​ឆ្នោត​ដែរ ដើម្បី​បំពេញ​កាតព្វកិច្ច​ជា​ពលរដ្ឋ​ហ្នឹង ដើម្បី​ជ្រើសរើស​ថ្នាក់ដឹកនាំ​ប្រទេស​ឲ្យ​មានការ​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ និង​មាន​សុខ​សន្តិភាព​។

ជាក់ស្ដែង​ពិនិត្យ​មើល​ទិដ្ឋភាព​នៃ​ការ​បោះ​ឆ្នោត ជ្រើសរើស​តំណាងរាស្ត្រ​អាណត្តិ​ទី​៧​នេះ គឺ​មាន​សណ្តាប់ធ្នាប់ និង​សន្តិសុខ​ល្អ ពុំ​មាន​អ្វី​កើតឡើង​នោះ​ឡើយ​។

សូម​បញ្ជាក់​ផង​ដែរ​ថា យោង​តាម​ការ​ជូនដំណឹង​របស់​គណៈកម្មការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ខេត្តកំពង់ឆ្នាំង បានឱ្យ​ដឹង​ថា គិត​ត្រឹម​ម៉ោង​១​រសៀល​ថ្ងៃនេះ ប្រជាពលរដ្ឋ​បាន​ទៅ​បោះ​ឆ្នោត​មាន​ចំនួន 287 517 នាក់ បើ​ប្រៀបធៀប​ប្រជាពលរដ្ឋ​មាន​អាយុ​ឈ្មោះ​ទៅ​បោះ​ឆ្នោត​មាន​ចំនួន 359 698 នាក់ គឺ​ថ្មើ​នឹង 79,93%៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ