ទោះមានភ្លៀង! ពលរដ្ឋខេត្តសៀមរាបនាំគ្នាទៅបោះឆ្នោតយ៉ាងច្រើនកុះករ
- សៀមរាប
ខេត្តសៀមរាប ៖ តាមកាលបរិច្ឆេទរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅព្រឹកថ្ងៃទី២៣
ខេត្តសៀមរាប ៖ តាមកាលបរិច្ឆេទរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅព្រឹកថ្ងៃទី២៣
ខេត្តសៀមរាប ៖ តាមកាលបរិច្ឆេទរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ ប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជាអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាង រាស្ត្រនីតិកាលទី៧ ។
ដោយឡែក ប្រជាពលរដ្ឋខេត្តសៀមរាប ក៏បានអញ្ជើញទៅបំពេញកាតព្វកិច្ចរបស់ខ្លួនជាពលរដ្ឋមួយរូប ក្នុងការបញ្ចេញនូវសិទ្ធិលទ្ធិប្រជាធិប តេយ្យ សេរី ពហុបក្ស គោរពសិទ្ធិមនុស្ស ក្នុងការបោះឆ្នោតជ្រើសរើសអ្នកដឹកនាំរបស់ខ្លួន ។ តាមការសង្កេតរបស់អ្នកសារព័ត៌មានយើង បានពិនិត្យនៅតាមការិយាល័យនីមួយៗ មានបងប្អូនប្រជាពលរដ្ឋបានធ្វើការតម្រៀបជាជួររងចាំទៅតាមលេខរៀង ដើម្បីចូលការិយាល័យបោះឆ្នោតរៀងៗខ្លួន ។
ក្នុងនោះដែរក៏មានការជួយសម្របសម្រួលរបស់ មន្ត្រីរៀបចំការ បោះឆ្នោតនៅតាមការិយាល័យនិមួយៗ បានអនុញ្ញាតដល់ព្រះសង្ឃ លោកយាយលោកតា ស្ត្រីមានផ្ទៃពោះ ស្ត្រីមានកូនតូច និង ជនពិការ មានសិទ្ធអាទិ ភាពបានចូលបោះឆ្នោតមុន។ក្នុងព្រឹត្តិការណ៍ នៃការ បោះឆ្នោតនេះ បានដំណើរ ការទៅដោយរលូន ទោះបីមានភ្លៀងធ្លាក់ខ្លាំងយ៉ាង ណា ក៏បងប្អូនប្រជាពលរដ្ឋ ក្នុងស្មារតីមនសិកាសេ្នហាជាតិ បានពុះពារមកបោះឆ្នោតក្រោមដំណក់ទឹកភ្លៀង ប្រកបទៅដោយទឹកមុខសប្បាយ រីករាយទៀតផងដែរ ។
ក្នុងកិច្ចសម្ភាសជាមួយ លោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត បានគូស បញ្ជាក់ថា ពីមួយអាណត្តិទៅមួយអាណត្តិ បងប្អូនប្រជាពលរដ្ឋយើង បានអញ្ជើញមកចូលរួមបោះឆ្នោតយ៉ាងច្រើន ដោយពួកគាត់ពេញចិត្តក្នុងការបំញ្ចេញនូវសិទ្ធិ លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស គោរពសិទ្ធិមនុស្ស តាមរយៈការបោះឆ្នោតនេះ ក្នុងការជ្រើសរើសអ្នកដឹកនាំដែលខ្លួនពេញចិត្ត សម្រាប់ការអភិវឌ្ឍន៍ប្រទេស ជាតិ ។
លោកក៏បានលើកផងដែរ អំពីផែនការការពារក្នុងពេលបោះឆ្នោតរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នៅ ក្នុងឱកាសដែលប្រជាពលរដ្ឋយើង អញ្ជើញទៅចូលរួមបោះឆ្នោត ដោយអាជ្ញាធរខេត្តបានរៀបចំជាស្រេច ក្នុងការធានាសន្តិសុខ សុវត្ថិភាព ជូនប្រជា ពលរដ្ឋនៅតាមការិយាល័យបោះឆ្នោត ទាំង១ពាន់៥២១ការិយាល័យ ។ លោក ក៏មានសង្ឃឹមជឿជាក់ថា បងប្អូនប្រជាពល រដ្ឋ នៅទូទាំងខេត្តសៀមរាប និង អញ្ជើញទៅបោះឆ្នោតបានគ្រប់ៗគ្នា ទោះបីមានភ្លៀងធ្លាក់យ៉ាងណា បងប្អូនយើងក៏មកយ៉ាងច្រើន នៅតាមការិយាល័យបោះឆ្នោតទូទាំងខេត្តផងដែរ ។
ឆ្លងតាមរយៈការបោះឆ្នោតនាថ្ងៃនេះ លោក នឹម វ៉ាន់សំ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្ត បានឱ្យដឹងថា អ្វីៗបាននឹងកំពុងប្រព្រឹត្តិទៅតាមប្រក្រតីទិននិងនិតិវិធី ដែលគណៈកម្មាធិការជាតិរៀប ចំការបោះឆ្នោតបានកំណត់ ។ គណៈកម្មការរៀបចំការបោះឆ្នោតខេត្ត មានមន្ត្រីការិយាល័យបោះឆ្នោត សរុបចំនួន៩ពាន់១២៦នាក់ សម្រាប់ការបោះ ឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ខេត្តសៀមរាប និងអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចំនួន៦១៨ពាន់ ៨៣៥ នាក់ មានការិយាល័យបោះឆ្នោត ចំនួន ១ពាន់៥២១ការិយាល័យ មានអ្នកសង្កេត ការណ៍ជាតិ ,សមាគម និងអង្គការ សរុប ៦ពាន់៦៧៨នាក់ ស្រីចំនួន ៥ពាន់១៤ នាក់ និង មានគណបក្សនយោបាយឈរ ឈ្មោះចំនួន១៤ មានបេក្ខជនសរុប ១៦៨ នាក់ ស្រី ៧១នាក់ និង កម្លាំងសន្តិសុខ មានចំនួនសរុប ៤ពាន់នាក់ទាំងនគរបាល និង ប្រជាការពារ ។
លោកក៏បានបញ្ជាក់ ក្នុងព្រឹត្តិការណ៍នៃការបោះឆ្នោតជ្រើស តាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០ ២៣ នេះ ដែលបានចាប់ដំណើរការពីម៉ោង ៧,០០នាទី ព្រឹក មកដល់ម៉ោង ១៥, ០០នាទីរសៀល បានដំណើរការទៅដោយ រលូន នៅតាមការិយាល័យនិមួយៗ ដែលមានប្រជាពលរដ្ឋទូទាំងខេត្តចូលរួមធ្វើការបោះឆ្នោត គ្រប់គ្រប់គ្នា មកដល់ពេលបញ្ចប់ការបោះឆ្នោតនៅតាមការិយាល័យ ផងដែរ ។
លោក ប្រធាន.គ.ជ.ប បន្ថែមថា៖ នៅលើសន្លឹកឆ្នោតអាណត្តិនេះដែរ មានគណបក្សនយោបាយឈរឈ្មោះចំនួន ១៤គណៈបក្ស រួមមាន៖ គណៈបក្សខ្មែរតែមួយ គណបក្សសញ្ជាតិកម្ពុជា គណបក្សខ្មែររួបរួមជាតិ .គណបក្សកម្លាំងប្រជាធិបតេយ្យ គណបក្សកសិករ គណបក្សស្ត្រីដើម្បីស្ត្រី គណបក្សខ្មែរឈប់ក្រ គណបក្សហ្វុនស៊ីនប៉ិច គណបក្សធម្មាធិបតេយ្យ គណបក្ស ប្រជាធិបតេយ្យមូលដ្ឋាន គណបក្សបំណងពលរដ្ឋ គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា គណបក្សយុវជនកម្ពុជា និងគណបក្សប្រជាជនកម្ពុជា ។
គណបក្សនយោបាយដែលមិនមានវត្តមាននៅក្នុងសន្លឹកឆ្នោតសម្រាប់ខេត្តសៀមរាប គឺគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ គណបក្សអភិវឌ្ឍសេដ្ឋកិច្ច គណបក្សឯកភាពជាតិខ្មែរ និងគណបក្សខ្មែរអភិរក្ស៕
ចែករំលែកព័តមាននេះ