ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​យុវជន​៧​នាក់ ក្រោយ​ជន​រង​គ្រោះជា​ជាង​សិប្បកម្ម​ម្នាក់​ស្លា​.​ប់​នៅ​លើ​ដងផ្លូវ

9 ខែ មុន
  • មណ្ឌលគិរី

យុវជន​ចំនួន​៧​នាក់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ខេត្តមណ្ឌលគិរី ធ្វើការ​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០២៣ ពាក់ព័ន្ធ​អំពើ​ឃា​.​តក​.​ម្ម ស​ម្លា​.​ប់​ជន​រង​គ្រោះ រួច​ចោល​សា​.​កស​.​ពនៅ​លើ​ដងផ្លូវ​

ខេត្តមណ្ឌលគិរី ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​ឲ្យ​ដឹង​ថា យុវជន​ចំនួន​៧​នាក់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ខេត្តមណ្ឌលគិរី ធ្វើការ​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០២៣ ពាក់ព័ន្ធ​អំពើ​ឃា​.​តក​.​ម្ម ស​ម្លា​.​ប់​ជន​រង​គ្រោះ រួច​ចោល​សា​.​កស​.​ពនៅ​លើ​ដងផ្លូវ​។

សេចក្តីរាយការណ៍​បាន​បន្ត​ថា យុវជន​ទាំង​៧​នាក់​ខាងលើ​នេះ រួម​មាន ៖ ១- ឈ្មោះ មឿ​ន ផែន ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ២- ឈ្មោះ តាំង ម៉េ​ង​ទៀង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​, ៣- ឈ្មោះ កាន់ វ៉ា​ន់​ណេ​ត ភេទ​ប្រុស អាយុ​១៩​ឆ្នាំ​, ៤- ឈ្មោះ នី ផា​នី​ត ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​, ៥- ឈ្មោះ សាក់ លី​ហ័​រ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​, ៦- ឈ្មោះ សេង វី​បុល ភេទ​ប្រុស អាយុ​១៩​ឆ្នាំ និង​៧- ឈ្មោះ ផ្ទូ​ន គ្រី ភេទ​ប្រុស អាយុ​១៩​ឆ្នាំ​។

សេចក្តីរាយការណ៍​បន្ត​ទៀត​ថា សមត្ថកិច្ច​បាន​ឃាត់ខ្លួន​យុវជន​ទាំង​៧​នាក់​ខាងលើ​នោះ គឺ​ពាក់ព័ន្ធ «​ករណី​ឃា​.​តក​.​ម្ម​» កាលពី​យប់​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០២៣ នៅ​ចំណុច​លើ​ចិញ្ចើម​ផ្លូវថ្នល់​ជាប់​ចម្ការ​កៅស៊ូ​របស់​ឈ្មោះ ទ្រុ​ញ សា​ខន ស្ថិត​នៅ​ក្នុងភូមិ​ពូ​ទិល ឃុំ​ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី​។ ដោយ​ជន​រង​គ្រោះ​មានឈ្មោះ ហង្ស បញ្ញា ហៅ​មី​ដ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​ជាង​សិប្បកម្ម ត្រូវ​ជន​មិន​ស្គាល់​មុខ​មួយ​ក្រុម​ជិះ​ម៉ូតូ​ជា​ច្រើន​គ្រឿង បាន​ធ្វើ​សកម្មភាព​យក​ដំបង​វា​.​យ​ទៅ​លើ​ជន​រង​គ្រោះ បណ្តាល​ឱ្យ​រង​របួសធ្ងន់​ដេក​ដួល​សន្ល​.​ប់​នៅ​នឹង​កន្លែង​កើតហេតុ រហូត​បាត់​បង់ជីវិត ខណៈ​ពេល​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ​បង្អែក​ក្រុង​សែន​មនោ​រម្យ ខេត្ត​ម​ណ្ឌ​គិរី​។

ប្រភព​ដដែល​បន្ត​ទៀត​ថា នៅ​យប់​ថ្ងៃ​កើតហេតុ​នោះ ជន​រង​គ្រោះ​បាន​ធ្វើ​ដំណើរ​តែ​ម្នាក់ឯង នៅ​លើ​ដងផ្លូវ​ដ៏​ស្ងាត់​ដាច់​ស្រយាល​ពី​ស្រុកភូមិ ស្រប​ពេល​នោះ​ក៏​ជួប​ជាមួយ​យុវជន​មួយ​ក្រុម​មិន​ស្គាល់​អត្តសញ្ញាណ ហើយ​ពួក​គេ​ក៏​នាំ​គ្នា​ព្រួត​វា​.​យ​ទៅ​លើ​ជន​រង​គ្រោះ​ដោយ​ប្រើ​ដំបង បណ្តាល​ឱ្យ​ជន​រង​គ្រោះ​រង​របួសធ្ងន់ រហូត​ស្លា​.​ប់​បាត់បង់​ជីវិត​តែ​ម្តង​។

បន្ទាប់​ពី​មាន​អំពើ​ឃា​.​តក​.​ម្ម​នោះ លោក​ឧត្ត​សេនីយ៍​ទោ ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី បាន​ដាក់​​បទបញ្ជា​ដល់​កម្លាំង​ការិយាល័យ​ជំនាញ​ព្រហ្មទណ្ឌ ឲ្យ​ចុះ​សហការ​ជាមួយ​នគរបាល​មូលដ្ឋាន ដើម្បី​បើក​ការ​ស៊ើបអង្កេត និង​ស្រាវជ្រាវ​ជា​បន្ទាន់​។ ទើប​រយៈពេល​តែ​មួយ​ថ្ងៃ សមត្ថកិច្ច​ក៏​ឈាន​ដល់​ការ​កំណត់​មុខសញ្ញា និង​ធ្វើការ​ឃាត់ខ្លួន​យុវជន​ចំនួន​៧​នាក់ ដោយ​សង្ស័យ​ថា ជាប់​ពាក់ព័ន្ធ​អំពើ​ឃា​.​តក​.​ម្ម​នោះ​។

ជនសង្ស័យ​ទាំង​អស់នោះ ត្រូវ​បាន​សមត្ថកិច្ច​កំពុងធ្វើការ​សាកសួរ ដូច្នោះ​នៅ​មិន​ទាន់​ដឹង​ចម្លើយ​ច្បាស់លាស់​ទេ ពាក់ព័ន្ធ​អំពើ​ឃា​.​តក​.​ម្ម​ទៅ​លើ​ជន​រង​គ្រោះជា​សិប្បកម្ម​រូប​នោះ​ថា តើ​ផ្តើម​ចេញ​មក​ពី​មូលហេតុ​អ្វី​នៅឡើយ​ទេ?៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ