ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​ក្របី-គោ​ដេក​ដើរ​អនា​ធិ​ប​តេ​យ្យ​តាម​ដងផ្លូវ​នៅ​តែ​កើត​មាន​ តើ​គួរ​បន្ទោស​អ្នក​ណា?

1 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​បើ​ទោះ​​ជា​អាជ្ញាធរ​ក្រុង​ប៉ោយ​ប៉ែ​ត​កន្លង​មក​ បាន​ចេញ​សេចក្តី​ប្រកាស​ឲ្យ​ម្ចាស់​សត្វពាហនៈ​មិន​ត្រូវ​ព្រ​លែង​យ៉ាងអនា​ធិ​ប​តេ​យ្យ​ និងព្រមាន​ចាត់វិធានការ​តាម​ផ្លូវច្បាប់​ប្រសិនបើ​មិន​អនុវត្ត​តាម​ការ​អំពាវនាវ​ក្តី មួយ​រយៈ​ចុង​ក្រោយ ​​ហ្វូងគោ​​ និងក្របី​ គេ​ឃើញ​នៅ​តែ​កើត​មាន​ដដែល​ៗ​ គឺ​ដើរ​ដេក​អនា​ធិ​ប​តេ​យ្យ​បង្កហានិភ័យ​ដល់​អ្នកដំណើរ​…

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​បើ​ទោះ​​ជា​អាជ្ញាធរ​ក្រុង​ប៉ោយ​ប៉ែ​ត​កន្លង​មក​ បាន​ចេញ​សេចក្តី​ប្រកាស​ឲ្យ​ម្ចាស់​សត្វពាហនៈ​មិន​ត្រូវ​ព្រ​លែង​យ៉ាងអនា​ធិ​ប​តេ​យ្យ​ និងព្រមាន​ចាត់វិធានការ​តាម​ផ្លូវច្បាប់​ប្រសិនបើ​មិន​អនុវត្ត​តាម​ការ​អំពាវនាវ​ក្តី មួយ​រយៈ​ចុង​ក្រោយ ​​ហ្វូងគោ​​ និងក្របី​ គេ​ឃើញ​នៅ​តែ​កើត​មាន​ដដែល​ៗ​ គឺ​ដើរ​ដេក​អនា​ធិ​ប​តេ​យ្យ​បង្កហានិភ័យ​ដល់​អ្នកដំណើរ​ ពិសេស បង្ក​គ្រោះថ្នាក់​ដល់​ពលរដ្ឋ​តាម​ដងផ្លូវ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ​។

​រឿងរ៉ាវ​ហ្វូងគោ-​ក្របី​ដេក​ដើរអនា​ធិ​តេ​យ្យ​នេះ​ បាន​កើតជា​បញ្ហា​បន្តបន្ទាប់​ ដោយ​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​បង្កគ្រោះថ្នាក់​ចរាចរណ៍​ដល់​បុរស​បុ​គ្គ​លឹ​ក​កាស៊ីណូ​ម្នាក់​វិល​ត្រឡប់​ពី​ធ្វើការ​ជិៈ​ម៉ូតូ​បុក​គោ​ដេក​លើ​ដងផ្លូវ​ជាតិ​ក្នុងភូមិ​ក្បាលកោះ​អតីត​សង្កាត់​ប៉ោយ​ប៉ែ​ត ​បច្ចុប្បន្ន​សង្កាត់​អូរ​ជ្រៅ​ដួល​សន្លប់​។​ថ្មី​ៗ​ក៏​មាន​សត្វ​ក្របី​១​ក្បាល​ បង្ក​គ្រោះថ្នាក់​វ័​ដ​អ្នកស្រុក​របួសធ្ងន់​ស្រាល​៦​នាក់​ និង​ខូចខាត​ម៉ូតូ​មួយ​ចំនួន​គ្មាន​អ្នក​ទទួលខុសត្រូវ​ក្នុង​អំឡុង​ថ្ងៃ​កើតហេតុ ​។

​មិនតែប៉ុណ្ណោះ​ កាលពីយប់​ថ្ងៃ​ទី​១៩ ​កក្កដា​ ២០២៣​ ក៏មាន​បុរស​ម្នាក់​បើក​ម៉ូតូ​បុក​ក្របី​១​ក្បាល​ក្នុង​ចំណោម​ក្របី​១​ហ្វូង​ដើរ​លើ​ដងផ្លូវ​បេតុង​ចំណុច​ផ្លូវ​ស្តង់​តា​ងួ​ន ព្រំប្រទល់ ​សង្កាត់​ប៉ោយ​ប៉ែ​ត ​និង​សង្កាត់​ផ្សារ​កណ្តាល​ បណ្តាល​ឲ្យ​រង​របួស​ត្រូវ​គេ​ដឹក​បញ្ជូន​យក​ទៅ​មន្ទីរពេទ្យ​ផង​ដែរ​ ។

ជុំវិញ​ចំណាត់​ការ​លើ​ហ្វូងគោ​ក្របី​ម្ចាស់​លែង​អនា​ធិ​ប​តេ​យ្យ​នេះ​ សមត្ថកិច្ច​ជំនាញ​នៃ​អធិការដ្ឋាន​នគរ​បាល​ក្រុង​ប៉ោយ​ប៉ែ​ត​ប្រាប់​កោះសន្តិភាព​ថា​ បាន​ដាក់​បទបញ្ជា​ទៅ​តាម​ប៉ុស្តិ៍​​រដ្ឋបាល​ឲ្យ​ល្បាត​តាម​ដងផ្លូវ​ពិនិត្យ​ហើយ ​ប៉ុន្តែ​ចំពោះ​ចំណាត់ការ​ចាប់​សត្វ​គោក្របី​ទាំងនោះ ​មិន​ទាន់​អាច​ធ្វើ​បាន​ទាំង​ស្រុង​នៅឡើយ​ទេ​ ព្រោះ​ពុំ​មាន​ក្រោល​ឬ​កន្លែង​ចិញ្ចឹម​មើលថែ​ម្យ៉ាង​សត្វ​ទាំងនោះ​ពិបាក​ចាប់​ព្រោះ​គ្មាន​ខ្សែ​ ឬក្រ​ឡុះ​ឡើយ​ ។

​ដោយឡែក​ ករណី​សត្វ​ក្របី​១​ក្បាល​ដែល​វ័​ដ​អ្នកស្រុក​របួសធ្ងន់​ស្រាល​៦​នាក់​ កាលពី​ពេល​ថ្មី​ៗ​សមត្ថ​កិច្ច​ប្រាប់​ថា ​ម្ចាស់​ចេញ​មុខ​ហើយ​ គឺជា​អ្នកស្រុក​ស្វាយចេក​ហើយ​ថា ​ក្របី​របស់​គាត់​រួច​តាម​រក​មិនឃើញ​ដែល​មិន​គួរ​ឲ្យ​ជឿ​ ព្រោះ​ពី​ចំណុច​កើតហេតុ​ទៅ​ស្រុក​ស្វាយចេក​មាន​ចម្ងាយ​ឆ្ងាយ​ឆ្លងកាត់​២​ស្រុក​ក្រុង​ គឺ​ក្រុង​ប៉ោយ​ប៉ែ​ត​ និងស្រុក​អូរ​ជ្រៅ ​។

សមត្ថកិច្ច​បន្ត​ថា ​ជន​រង​គ្រោះ​ម្នាក់​បាន​ទាមទារ​សំណង​៣០០០​ដុល្លារ ​ខណៈ​ម្ចាស់​ក្របី​មិន​ទាន់​ឆ្លើយ​​តប​ថា​ ឲ្យ​ប៉ុន្មាន​នៅឡើយ​ទេ​ ។ ​ដោយឡែក​ សត្វ​ក្របី​បង្ក​ហេតុ​កំពុង​ផ្ញើរ​គេ​មើលថែ​នៅ​សង្កាត់​ផ្សារ​កណ្តាល​ក្រុង​ប៉ោយ​ប៉ែ​ត និង​ហៅ​ម្ចាស់​ដោះស្រាយ​ជាមួយ​ជន​រង​គ្រោះ​ឆាប់​ៗ​នេះ​ម្តងទៀត​។​

ពលរដ្ឋ​រិះ​គន់​ថា បើ​ករណី​ខាងលើ ​អាជ្ញាធរ​នឹង​សមត្ថកិច្ច​មិន​មាន​វិធានការ​ច្បាស់លាស់​ហើយ​បណ្តោយ​ឲ្យ​ហ្វូងគោ​ក្របី​ដេក​ដើរ​អនា​ធិ​ប​តេ​យ្យ​តាម​ដងផ្លូវ​ទាំង​យប់​ទាំង​ថ្ងៃ​ទៀត​នោះ​អ្នកដំណើរ​នឹង​ជួប​បញ្ហា​គ្រោះថ្នាក់​ជា​បន្តបន្ទាប់​នា​ពេល​ខាង​មុខជា​មិន​ខាន​ ។

ព័ត៌មានបន្ថែមកោះសន្តិភាពនឹងមានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ