ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះ​ឃើញ​ស-ព​ គេ​ដាក់​ការ​សង្ស័យ​ថា ដោយ​សារ​​បែក​​ថ្នាំ ឬ​វិបត្តិ​ផ្លូវ​ចិត្ត

9 ខែ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ប្រទះ​ឃើញ​បុរស​អនាថា​ម្នាក់​ចងក​.នៅ​លើ​ដើម​តា​ង៉ែ​ន ហៅ​មៀន​ប៉ៃលិន ប្រហែល​ជា​អស់​រយ​:​ពេល​២​ទៅ​៣​ថ្ងៃ​មក​ហើយ ដោយ​គ្មាន​នរណា​ដឹង រហូត​ដល់​ក្លាយ​ទៅជា​ហើម​ស្អុយ លុះ​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ចំការ​ដើរទៅ​មើល​ដំណាំ​របស់​ខ្លួន ស្រាប់តែ​ក្រឡេក​ឃើញ​នៅ​ក្បែរ ខ្លួន…

ខេត្ត​ប៉ៃលិន ៖ ប្រទះ​ឃើញ​បុរស​អនាថា​ម្នាក់​ចងក​.នៅ​លើ​ដើម​តា​ង៉ែ​ន ហៅ​មៀន​ប៉ៃលិន ប្រហែល​ជា​អស់​រយ​:​ពេល​២​ទៅ​៣​ថ្ងៃ​មក​ហើយ ដោយ​គ្មាន​នរណា​ដឹង រហូត​ដល់​ក្លាយ​ទៅជា​ហើម​ស្អុយ លុះ​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ចំការ​ដើរទៅ​មើល​ដំណាំ​របស់​ខ្លួន ស្រាប់តែ​ក្រឡេក​ឃើញ​នៅ​ក្បែរ ខ្លួន បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើលរ​ត់ទៅ​ប្តឹង​អាជ្ញាធរ​និង​សមត្ថកិច្ច​ឱ្យ​ចុះ​ទៅ​ពិនិត្យ​តែ​ម្តង​។

ហេតុការណ៍​ប្រទះ​ឃើញ​សព​បុរស​ម្នាក់​ចងក​.​អត្តឃាត​នៅ​លើ​ដើម​តា​ង៉ែ​ន ហៅ​មៀន​ប៉ៃលិន ​មាន​សភាព​ហើម​ស្អុយ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ ២០២៣ នៅ​ចំណុច​ចម្ការ​តា​ង៉ែ​ន ទល់មុខ​អង់​ទែន​ទូរស័ព្ទ​០១៦ ស្ថិត​ក្នុងភូមិ​អូរ​រអិល ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។

ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​អូរ​រអិល ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ បានឱ្យ​ដឹង​ថា ៖ សព​ជន​រង​គ្រោះ មាន ឈ្មោះ សំ ធឿ​ន ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជា​កសិករ មានស្រុក​កំណើត​រស់នៅ ភូមិ​សហ​គ្រាន់ ឃុំ​ចំការអណ្ដូង ស្រុក​ចំការលើ ខេត្តកំពង់ចាម ដោយ​ជន​រង​គ្រោះ​ខាងលើ​ពុំ​មាន​អ្នកដឹង​ថា មក​រស់នៅ​ក្នុង​ឃុំ​ស្ទឹង​កាច់​តាំងពី​ពេល​ណា​នោះ​ទេ ហើយ​ក៏​គ្មាន​សាច់ញាតិ​ប្រពន្ធ​កូន​រួម​រស់នៅ​ជាមួយ​ដែរ​។

ប្រភព​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​ជន​រង​គ្រោះ ស្នាក់​ទៅ​ទី​នេះ​ម្តង នៅ​ទីនោះ​ម្តង ពោល​គឺ​មិន​ទៀងទាត់​នោះ​ទេ ហើយ​ជន​រង​គ្រោះ​ខាងលើ មិនសូវ​ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ នឹង​នរណា​ម្នាក់​ក្នុងភូមិ​នោះ​ឡើយ​។

បើ​តាម​ការ​សន្និដ្ឋាន​របស់​មន្ត្រី​នគរបាល​បានឱ្យ​ដឹង​ថា ​ក្រោយ​ពេល​ធ្វើ​កោសល្យ​វិ​ច្ច័​យ​ដោយ​កា​រិ​យាល័យ​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន ផ្នែក​កោសល្យវិច័យនៃ​អធិការដ្ឋាន​នគរ​បាល​ស្រុក​សាលា​ក្រៅ និង​ក្រុម​គ្រូពេទ្យ​ជំនាញ​រួច​មករក​ឃើញ​ថា សព​ខាងលើ​នេះ ពិតជា​បាន​ស្លាប់​ដោយ សារ​ធ្វើ​ចងក​.​ធ្វើ​អត្តឃាត ពិតប្រាកដ​មែន​។

អត្ថបទសរសេរ ដោយ