នៅពីក្រោយមូលហេតុ ដែលរាជបុត្រ អាសូរ្យកាយ ចាកចេញពីគណបក្សប្រឆាំង
រាជធានីភ្នំពេញ ៖ លោក ទឹម សុជា ដែលបងប្អូនភាគច្រើនស្គាល់តាមរយៈឈ្មោះ រាជបុត្រ អាសូរ្យកាយ ដែលសព្វថ្ងៃលោករស់នៅសហរដ្ឋអាមេរិក ដោយប្រកបការងារធ្វើនំដូរណាត់…
រាជធានីភ្នំពេញ ៖ លោក ទឹម សុជា ដែលបងប្អូនភាគច្រើនស្គាល់តាមរយៈឈ្មោះ រាជបុត្រ អាសូរ្យកាយ ដែលសព្វថ្ងៃលោករស់នៅសហរដ្ឋអាមេរិក ដោយប្រកបការងារធ្វើនំដូរណាត់…
រាជធានីភ្នំពេញ ៖ លោក ទឹម សុជា ដែលបងប្អូនភាគច្រើនស្គាល់តាមរយៈឈ្មោះ រាជបុត្រ អាសូរ្យកាយ ដែលសព្វថ្ងៃលោករស់នៅសហរដ្ឋអាមេរិក ដោយប្រកបការងារធ្វើនំដូរណាត់ នៅទីនោះ ដែលជាការងារអាជីពរបស់លោក ។
ពាក់ព័ន្ធជាមួយនឹងការចូលរួមជាមួយគណបក្សប្រឆាំងនាពេលកន្លង លោក ទឹម សុជា បានឲ្យដឹងថា លោកចូលរួមជាមួយគណបក្សប្រឆាំងតាំងពីឆ្នាំ២០១២ មកម្ល៉េះ ដោយសារកាលនោះ លោកបានជឿស្លុងយ៉ាងខ្លាំង ទៅលើគោលនយោបាយថ្មីៗជាច្រើន ជាពិសេសរឿងប្រាក់ខែកម្មករ កម្មការិនី ដែលគណបក្សប្រឆាំងធានាថា ដំឡើងអោយបានខ្ពស់ និងអោយមានប្រាក់ខែមនុស្សចាស់ជរា និងប្រាក់បៀវត្សរ៍ផ្សេងៗទៀត ដែលជាការទាក់ទាញចិត្តរបស់លោក ទើបលោកសម្រេចចិត្តចូលរួមជាមួយនឹងគណបក្សប្រឆាំង ។
ប៉ុន្តែអ្វីដែលគេគ្រប់គ្នា នឹកស្មានមិនដល់នោះ គឺពេលនេះ រាជបុត្រ អាសូរ្យកាយ ដែលតែងតែជេរមន្ត្រីគណបក្សប្រជាជនកម្ពុជា បែរជាមកចូលរួមជាមួយគណបក្សប្រជាជនកម្ពុជាទៅវិញ ។ ពាក់ព័ន្ធនឹងការចូលរួមជាមួយគណបក្សប្រជាជន លោក ទឹម សុជា បានបញ្ជាក់យ៉ាងដូច្នេះថា បើនិយាយទៅ គឺធ្វើអោយខ្ញុំ ព្រឺរោមខ្លាំងណាស់ ជាពិសេស គឺព្រឹត្តិការណ៍ដ៏អស្ចារ្យការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ដែលកម្ពុជារៀបចំធ្វើជាម្ចាស់ផ្ទះឆ្នាំ២០២៣នេះតែម្តង ។
លោកបញ្ជាក់ថា ការប្រកួតកីឡាស៊ីហ្គេម គឺលោកមិនបានមើលតាមការផ្សាយផ្ទាល់របស់ទូរទស្សន៍នានារបស់កម្ពុជា ឬក៏ហ្វេសប៊ុកផេករបស់សម្តេចតេជោ ហ៊ុន សែន ដែលបានផ្សព្វផ្សាយនោះទេ ដោយលោកបានគាំទ្រផ្គាប់មុខទៅលើគណបក្សប្រឆាំង ហើយអ្នកគាំទ្របក្សប្រឆាំងដទៃទៀត នៅក្រៅប្រទេសក៏ដូចគ្នា ដោយមិនទទួលស្គាល់ការពិតចំពោះការផ្សព្វផ្សាយ ទើបគ្រប់គ្នាមិនបានដឹងការពិត ចំពោះការអភិវឌ្ឍន៍ជឿនលឿនរបស់ប្រទេសកម្ពុជា ។
ពាក់ព័ន្ធនឹងការមកកាន់ប្រទេសកំណើតលើកនេះ គឺលោកចង់មកចុះឈ្មោះចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតីកាលទី៧ ប៉ុន្តែគួរអោយស្តាយ គឺពេលដែលលោកមកនេះ គឺការចុះឈ្មោះបោះឆ្នោតត្រូវបានផុតកំណត់ទៅហើយ ណាមួយអត្តសញ្ញាណប័ណ្ណខ្មែររបស់លោកក៏ត្រូវហួសសុពលភាពផងដែរ ។
ចំពោះថ្ងៃអនាគត រាជបុត្រ អាសូរ្យកាយ បាននិយាយថា គឺលោកចង់ផ្សាយព័ត៌មានពិតពីកម្ពុជា ដើម្បីអោយបងប្អូនខ្មែរយើងនៅក្រៅប្រទេសដែលជឿងប់ងុលទៅបក្សប្រឆាំងរៀនទទួលស្គាល់ការពិត ថាកម្ពុជានាពេលបច្ចុប្បន្ននេះ គឺមានការអភិវឌ្ឍន៍ខ្លាំងណាស់ និងកុំអោយជ្រុលខ្លួនដូចប្អូនពីមុន ។
សូមបញ្ជាក់ថា លោកទឹម សុជា មានស្រុកកំណើតនៅក្នុងខេត្តតាកែវ សព្វថ្ងៃមានបងប្អូន៣នាក់ ក្នុងនោះស្រី២នាក់ និងសល់តែម្តាយម្នាក់ប៉ុណ្ណោះ ៕
ចែករំលែកព័តមាននេះ