ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សៀង ចន្ធា កីឡាករបាល់ទាត់ជម្រើសជាតិ​កម្ពុជា ផ្លាស់ទៅ​លេងបាល់ទាត់​ នៅ​លីគទី២ របស់ប្រទេសកាតា​

1 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ កីឡាករ សៀង ចន្ធា អតីតយុវជនសាលាបាល់ទាត់ជាតិបាទី ដែលបានចាប់ផ្ដើម​អាជីពរបស់​ខ្លួន នៅទីនោះ កាលពីឆ្នាំ២០១៤ មាន​ឱកាសចេញទៅប្រកបអាជីព នៅលីគទី២​របស់ប្រទេសកាតា។…

ភ្នំពេញ៖ កីឡាករ សៀង ចន្ធា អតីតយុវជនសាលាបាល់ទាត់ជាតិបាទី ដែលបានចាប់ផ្ដើម​អាជីពរបស់​ខ្លួន នៅទីនោះ កាលពីឆ្នាំ២០១៤ មាន​ឱកាសចេញទៅប្រកបអាជីព នៅលីគទី២​របស់ប្រទេសកាតា។ សៀង ចន្ធា ជាកីឡាករ​ទី១ ក្នុងប្រវត្តិសាស្រ្តកម្ពុជា ដែលបានទៅប្រកប​អាជីពនៅលីគនៃប្រទេសកាតា​។

​សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រកាសនៅថ្ងៃទី២១កក្កដានេះថា លោក​​នាយ​ឧត្តម​សេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បាន​ជួបសំណេះ​សំណាល និង​​​ផ្តាំ​ផ្ញើ​ទៅកាន់​កីឡាករ សៀង ចន្ធា ដែលត្រៀមចេញ​ទៅប្រកបអាជីព​ នៅ​លីគ​​ទី២​ នៅប្រទេស​កាតា​។

លោក​នាយឧត្តមសេនីយ៍ សៅ សុខា ជូនពរ ឲ្យកីឡាករ សៀង ចន្ធា ទទួលបានជោគជ័យ សម្រាប់ខ្លួនផ្ទាល់ ក្រុមគ្រួសារ និងប្រទេសជាតិ។ ក្នុងពេលប្រកបអាជីព នៅប្រទេស​កាតា គឺត្រូវ​ពង្រឹង​គុណភាពខ្លួនឯង បង្កើនសមត្ថភាពនៃការលេង ដើម្បីមកជួយក្រុមជម្រើសជាតិកម្ពុជា​ នាពានរង្វាន់​ផ្សេងៗ នៅពេលខាងមុខ។

​ក្លឹបបាល់ទាត់បឹងកេត បានប្រកាសថា ក្លឹបបាល់ទាត់បឹងកេត បានឈានដល់កិច្ចព្រមព្រៀង ក្នុងការផ្ទេរកីឡាករ សៀង ចន្ធា ទៅកាន់ក្លិបមួយ នៃលីគប្រទេសកាតា ក្នុងលក្ខខណ្ឌខ្ចីជើង។ ​សៀង ចន្ធា អាយុ ២១ឆ្នាំ នឹងធ្វើការហោះហើរ ទៅកាន់ប្រទេសកាតា នៅថ្ងៃទី២២ កក្កដា ដើម្បីឱ្យទាន់ការ​បោះជំរុំ Pre-season របស់ក្លិបថ្មី៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ