ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥណ្ឌូ​ណេ​ស៊ី​ចាប់ខ្លួន​១២​នាក់ ពី​បទ​ជួ.ញដូរ​មនុស្ស​មក​ល.ក់​សេរី​រា​.ង្គ​នៅ​កម្ពុជា

9 ខែ មុន

ឥណ្ឌូ​ណេ​ស៊ី ៖ ក្រុម​មន្ត្រី​ឥណ្ឌូ​ណេ​ស៊ី កាលពី​ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០២៣ កន្លង​ទៅ បាន​អះអាង​ថា

ឥណ្ឌូ​ណេ​ស៊ី ៖ ក្រុម​មន្ត្រី​ឥណ្ឌូ​ណេ​ស៊ី កាលពី​ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០២៣ កន្លង​ទៅ បាន​អះអាង​ថា អាជ្ញាធរ​ឥណ្ឌូ​ណេ​ស៊ី​បាន​ចាប់ខ្លួន​មនុស្ស​ចំនួន ១២​នាក់ រួម​ទាំង​ប៉ូលិស​ម្នាក់ និង​មន្ត្រី​អន្តោប្រវេសន៍​ម្នាក់ ដែល​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ជួញដូរ​មនុស្ស​ចំនួន ១២២​នាក់​មក​ប្រទេស​កម្ពុជា ដើម្បី​លក់​ក្រលៀន​។ នេះ​បើ​យោង​តាម​ប្រភព​ពី​ទីភ្នាក់ងារសារព័ត៌មាន Reuters បាន​ចេញផ្សាយ​។

ជនសង្ស័យ​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​បំពា.ន​ច្បាប់​ជួញដូរ​មនុស្ស​របស់​ឥណ្ឌូ​ណេ​ស៊ី និង​ប្រឈម​មុខ​ជាប់​ពន្ធនាគារ​អតិបរមា​១៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​រហូត​ដល់​៤​ម៉ឺន​ដុល្លារ ប្រសិនបើ​ពួក​គេ​ត្រូវ​បាន​ផ្តន្ទាទោស​។

លោក Hengki Haryadi ប្រធាន​ផ្នែក​ស៊ើបអង្កេត​ឧក្រិដ្ឋកម្ម​ស្ថាប័ន​ប៉ូលិស​ហ្សា​ការ​តា បាន​បញ្ជាក់​ថា ពួក​គេ​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ជ្រើសរើស​មនុស្ស​នៅ​ទូ​ទាំង​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី តាម​រយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ហើយ​បញ្ជូន​ពួក​គេ​ទៅ​ប្រទេស​កម្ពុជា ដើម្បី​ធ្វើការ​វះកាត់​ប្តូរ​ក្រលៀន ដោយ​ជន​រង​គ្រោះ​ត្រូវ​បាន​សន្យា​ថា នឹង​ផ្តល់​ប្រាក់​ចំនួន ៩​ពាន់​ដុល្លារ​ក្នុង​ម្នាក់​។

លោក Hengki បាន​ថ្លែងប្រាប់​អ្នក​យក​ព័ត៌មាន​ថា ជន​រង​គ្រោះ​បាន​យល់ព្រម​លក់​ក្រលៀន​របស់​ពួក​គេ ព្រោះ​ពួក​គេ​ត្រូវការ​ប្រាក់​ចាំបាច់ ដោយសារ​តែ​ភាគច្រើន​នៃ​ពួក​គេ​បាន​បាត់បង់​ការងារ អំឡុង​ពេល​ជំងឺ​រាតត្បាត​កូ​វី​ដ​-១៩​។

មិនមែន​ជា​រឿង​ចម្លែក​ទេ សម្រាប់​ឥណ្ឌូ​ណេ​ស៊ី ចំពោះ​ការ​ជួញដូរ​មនុស្ស​ជា​ចម្បង​សម្រាប់​កម្លាំង​ពលកម្ម ហើយ​ជា​រឿយ​ៗ​តាម​រយៈ​ការ​បង្ខិតប.ង្ខំ ដោយ​ផ្អែក​លើ​បញ្ហា​បំណុល​។ ជាក់ស្តែង នៅ​ក្នុង​ឆ្នាំ ២០១៩ អាជ្ញាធរ​បាន​ចាប់ខ្លួន​មនុស្ស​ចំនួន​៨​នាក់ ពាក់ព័ន្ធ​ជុំវិញ​ការ​បង្ក្រាប​ការ​ជួ.ញដូរ​មនុស្ស​ដ៏​ធំ​បំផុត​មិន​ធ្លាប់​មាន​របស់​ប្រទេស ដោយ​មាន​ជន​រង​គ្រោះ​ប្រហែល ១,២០០​នាក់ ត្រូវ​បាន​នាំ​យក​ទៅ​ក្រៅប្រទេស​ធ្វើ​ជា​អ្នកបម្រើ​តាម​ផ្ទះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ