ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

នៅ​សល់​តែ​២ ឬ​៣​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ថ្ងៃ​បោះ​ឆ្នោត​នឹង​មក​។ ការ​បោះ​ឆ្នោត​ដែល​ពលរដ្ឋ​រង់ចាំ​មើល​ថា គណបក្ស​ណា​នឹង​ឈ្នះ​ឆ្នោត ហើយ​នាយក​រដ្ឋមន្ត្រី​អាណត្តិ​ថ្មី​ជា​នរណា?

នៅ​សល់​តែ​២ ឬ​៣​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ថ្ងៃ​បោះ​ឆ្នោត​នឹង​មក​។ ការ​បោះ​ឆ្នោត​ដែល​ពលរដ្ឋ​រង់ចាំ​មើល​ថា គណបក្ស​ណា​នឹង​ឈ្នះ​ឆ្នោត ហើយ​នាយក​រដ្ឋមន្ត្រី​អាណត្តិ​ថ្មី​ជា​នរណា?

នៅ​ថ្ងៃ​សុក្រ ទី​២១ ខែកក្កដា​នេះ គឺជា​ថ្ងៃ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ចុង​ក្រោយ សល់​ពី​នោះ គឺ​ថ្ងៃ​ស និង​ថ្ងៃ​បោះ​ឆ្នោត​តែ​ម្តង​។ ថ្ងៃ​ស និង​ថ្ងៃ​បោះ​ឆ្នោត គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ហាម​​មិន​ឱ្យ​មាន​សកម្មភាព​នយោបាយ​ទៀត​នោះ​ទេ​។ គ្រប់​គណបក្ស​នយោបាយ​ទាំងអស់ ត្រូវ​រក្សា​ភាព​ស្ងៀមស្ងាត់ ។ ការ​លក់ដូរ និង​ទទួលទាន​គ្រឿង​ស្រវឹង ក៏​ត្រូវ​ហាមឃាត់​ដែរ​។

និយាយ​ពី​ថ្ងៃ​បោះ​ឆ្នោត​វិញ​។ ការ​បោះ​ឆ្នោត​បោះ​ឆ្នោត​នៅ​ទូ​ទាំង​ប្រទេស នឹង​បើកទ្វារ​ចាប់ពី​ម៉ោង​៧​ព្រឹក រហូត​ដល់​ម៉ោង​៣​រសៀល​។ ចាប់ពី​ម៉ោង​៣​រសៀល​ទៅ ការិយាល័យ​បោះ​ឆ្នោត​ត្រូវ​ក្លាយជា​ការិយា​ល័យ​រាប់​សន្លឹក​ឆ្នោត​។ តាម​សេចក្តីជូនដំណឹង​របស់ គ​.​ជ​.​ប នៅ​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០២៣ បាន​ឱ្យ​ដឹង​ថា គ​.​ជ​.​ប នឹង​ធ្វើការ​ផ្សាយ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៧​នោះ នៅ​ល្ងាច​ថ្ងៃ​ទី​២៣ ខែកក្កដា​នោះ​តែ​ម្តង រហូត​ដល់​ម៉ោង​១២​អធ្រាត្រ ហើយ​បន្ត​ផ្សាយ​ទៀត​នៅ​ថ្ងៃ​ទី​២៤ ខែកក្កដា ចាប់ពី​ម៉ោង​៨​ព្រឹក​ទៅ​។

ការ​ផ្សាយ​លទ្ធផល​បោះ​ឆ្នោត​បឋម​នេះ មាននៅ​លើ​កញ្ចក់​ទូរទស្សន៍​ជាតិ​កម្ពុជា វិទ្យុជាតិ​កម្ពុជា ទីភ្នាក់ងារសារព័ត៌មាន AKP គេហទំព័រ គ​.​ជ​.​ប កម្មវិធី​ទូរស័ព្ទ​ដៃ​របស់ គ​.​ជ​.​ប Facebook និង You Tube របស់ គ​.​ជ​.​ប ផង​ដែរ​។

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (​គ​.​ជ​.​ប​) បាន​ដឹក​ជញ្ជូន​សន្លឹក​ឆ្នោត ទឹកខ្មៅ​ជ្រលក់​ដៃ បញ្ជី​បោះ​ឆ្នោត ត្រា​សម្ងាត់ រួម​ទាំង​សម្ភារៈ​មួយ​ចំនួន​ទៀត​ចេញពី​ឃ្លាំង​ទៅ​ប្រគល់​ជូន​គណៈកម្មការ​រាជធានី​-​ខេត្ត រៀបចំ​ការ​បោះ​ឆ្នោត​ទាំង​២៥​ហើយ កាលពី​ព្រឹក​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០២៣​នេះ​។ សន្លឹក​ឆ្នោត​ជាង​១៣​លាន​សន្លឹក ត្រូវ​បាន​បោះពុម្ព ។ ចំណែក​ទឹកខ្មៅ​ជ្រលក់​ម្រាមដៃ គ​.​ជ​.​ប បាន​បញ្ជា​ទិញ​ពី​ក្រុមហ៊ុន​ដដែល ក្នុង​ប្រទេស​ឥណ្ឌា មាន​ជាង​៥,២​ម៉ឺន​ដប​។

ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៧ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០២៣ មាន​គណបក្ស​១៨ ចូលរួម​នឹង​មាន​ពលរដ្ឋ​ក្នុង​ប​ញ្ជឺ​បោះ​ឆ្នោត​ប្រមាណ​១០​លាន​នាក់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ