ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំណាង​អយ្យកា​របើក​ការ​ស៊ើបសួរ ជន​ក្លែ.ងបន្លំ​ធ្វើ​ជា​បុ​គ្គលិក​​អគ្គនាយកដ្ឋាន​វិទ្យុ និង​ទូរទស្សន៍​បាយ័ន​(វីដេអូ)

9 ខែ មុន
  • ភ្នំពេញ

លោកស្រី សុង ឆ​វ័​ន្ត ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានីភ្នំពេញ នៅ​​ព្រឹក​ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០២៣ បាន​បើក​ការ​ស៊ើបសួរ​លើ​ជនជាប់ចោទ​ម្នាក់ ពាក់​ព័ន្ធ​នឹង​បទ ​«​ក្លែងបន្លំ​ធ្វើ​ជា​បុគ្គលិក​របស់​អគ្គ​នាយក​ដ្ឋា​ន​វិទ្យុ ​និង​ទូរទស្សន៍​បាយ័ន​» ដើម្បី​ធ្វើការ​ចោ.ទប្រកាន់​​ជា​ផ្លូវការ រួច​ចាត់​បញ្ជូន​ទៅ

រាជធានី​ភ្នំពេញ ៖ លោកស្រី សុង ឆ​វ័​ន្ត ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានីភ្នំពេញ នៅ​​ព្រឹក​ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០២៣ បាន​បើក​ការ​ស៊ើបសួរ​លើ​ជនជាប់ចោទ​ម្នាក់ ពាក់​ព័ន្ធ​នឹង​បទ ​«​ក្លែងបន្លំ​ធ្វើ​ជា​បុគ្គលិក​របស់​អគ្គ​នាយក​ដ្ឋា​ន​វិទ្យុ ​និង​ទូរទស្សន៍​បាយ័ន​» ដើម្បី​ធ្វើការ​ចោ.ទប្រកាន់​​ជា​ផ្លូវការ រួច​ចាត់​បញ្ជូន​ទៅ​ខាង​ចៅក្រម​ស៊ើបសួរ​សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ។

ជនជាប់ចោទ​​ខាងលើ​រូប​នេះ​មាន​​ឈ្មោះ មូល រតនៈ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ជើង សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ ។

ដោយ​អនុវត្ត​តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់​ឯកឧត្តម​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលា​រាជ​ដំបូង​រាជធានី​ភ្នំពេញ នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា សហការ​ជាមួយ​ស្នងការដ្ឋាន​នគរ​បាល​រាជធានី​ភ្នំពេញ បាន​ឃាត់ខ្លួន​ជន​ឈ្មោះ មូល រតនៈ នៅ​ភូមិ​ត្រពាំង​ជើង សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០២៣ ។

បន្ទាប់​ពី​ត្រូវ​ឃាត់ខ្លួន ជនជាប់ចោទ​សារភាព​ថា «រូបគេ​ពិតជា​បាន​ប្រព្រឹត្ត​បទល្មើស​ដូច​ការ​ចោ.ទប្រកាន់​នោះ​​ពិត​ប្រាកដ​មែន ចាប់តាំងពី​ឆ្នាំ​២០២​មក ។ ជាមួយ​នេះ ក៏​ធ្លាប់​បាន​ក្លែងបន្លំ​ជា​អ្នក​សារ​ព័ត៌មាន​មក​ពី​អង្គភាព​សារព័ត៌មានផ្សេង​ៗ​ជា​ច្រើន​ដែរ ក្នុង​នោះ​ក៏​បាន​ក្លែង​ជា​បុ​គ្គលិ​ក​របស់​អគ្គនាយកដ្ឋាន​វិទ្យុ​និង​ទូរទស្សន៍​បាយ័ន យក​ទៅ​ភ្ជាប់​សារ​តេ​ឡេ​ក្រាម និង WhatsApp ដើម្បី​ទាក់ទង​ទៅ​ថ្នាក់ដឹកនាំ​អង្គភាព​ចំណុះ​ក្រសួង ស្ថាប័នរដ្ឋ​នានា ដើម្បី​សុំ​ប្រាក់​ចុះបេសក​កម្ម និង​កំហែង​.ថា ​នឹង​ចុះ​ផ្សាយ​ព័ត៌មាន​ពី​អំពើ​អសកម្ម​ ដើម្បី​ជា​ថ្នូរ​នឹង​ប្រាក់»។

បន្ទាប់​ពី​សមត្ថកិច្ច​ឃាត់ខ្លួន​ជន​ក្លែងបន្លំ​ធ្វើ​ជា​បុគ្គលិក​អគ្គនាយកដ្ឋាន​វិទ្យុ​ និង​ទូរទស្សន៍​បាយ័ន
នេះ ក្លិប​អ្នកកាសែត​កម្ពុជា​ (ក.អ.ស​) ក៏​បានចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ពី​ការ​ភ្ញាក់ផ្អើល និង​សោក​ស្តាយ​ជា​ខ្លាំង ក្រោយ​ពី​ទទួល​បាន​ព័ត៌មានថា ឈ្មោះ មូល រតនៈ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ដែល​​ជា​និពន្ធ​នាយក​កាសែត​សេនាបតី​ញូ​វ​ស៍ (​កាសែត​អន​ឡាញ​) និង​ជា​សមាជិក​របស់​ក្លិប​អ្នកកាសែត​កម្ពុជា ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួនលើ​បណ្តឹង​បទល្មើស​ព្រហ្មទណ្ឌ ពី​បទ​ក្លែងបន្លំ​ធ្វើជា​បុគ្គលិក​របស់​អគ្គនាយកដ្ឋាន​វិទ្យុ​និង​ទូរទស្សន៍បាយ័ន ដើម្បី​ជំរិ.ត​ទារប្រាក់​ពី​ថ្នាក់ដឹកនាំ​តាម​អង្គភាព ស្ថាប័នរដ្ឋ​នានា ។

ចំពោះ​សមាជិកភាព​របស់​ឈ្មោះ មូល រតនៈ ត្រូវ​បាន​ព្យួរ​រួច​ហើយ ហើយ​យោង​តាម​លក្ខន្តិកៈ​របស់ ក.អ.ស ប្រសិនបើ​តុលាការ​រក​ឃើញ​ភស្តុតាង​បទល្មើស​ពិតប្រាកដ​មែន ក.អ.ស នឹង​លុប​ឈ្មោះ​នេះ​ចេញ​ពី​​សមាជិក​ភ្លាម ។

ជាមួយ​គ្នា​នេះ ក.អ.ស ក៏​សូម​អំពាវនាវ​ជា​ថ្មី​ម្តងទៀត ដល់​សមាជិក​សមាជិកា​ទាំងអស់ ត្រូវ​បន្ត​​អនុ​វត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​ក្រមសីលធម៌​វិជ្ជាជីវៈ ដើម្បី​លើកតម្កើង​ភាព​ថ្លៃថ្នូរ និង​ធានា​ដល់​សេរីភាព​សារព័ត៌មាន ។ ក.អ.ស សង្ឃឹមថា សមាជិក​សមាជិកា​ទាំងអស់ នឹង​បន្តដំណើរ​ជា​មួយ ក.អ.ស ដើម្បី​លើកកម្ពស់​ការ​អនុវត្ត​ក្រម​សីលធម៌ និង​វិជ្ជាជីវៈ​សារព័ត៌មាន សំដៅ​ធ្វើ​យ៉ាង​ណា​ឲ្យ​ស្ថាប័ន ក.អ.ស នៅ​តែ​រក្សា​បាន​នូវ​កិត្តិយស សេចក្តី​ថ្លៃថ្នូរ ស័ក្តិ​សមជា​សមាគម​សារព័ត៌មាន​ដែល​ឈានមុខ​គេ​នៅ​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ