ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនិច្ចា! មន្ត្រី​នគរបាល​ម្នាក់​​ចេញពី​កន្លែងធ្វើការ​ទៅ​ផ្ទះ​វិញ ជួប​គ្រោះ​អកុសល​

1 ឆ្នាំ មុន
  • កំពត

មន្ត្រី​នគរបាល​មួយ​រូប នៅការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ និង​ការពារ​​អនីតិជន​ខេត្ត បាន​ស្លា.ប់​បាត់បង់​ជីវិត​នៅ​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​បង្អែក​ខេត្ត ក្រោយ​ពីជួប​គ្រោះថ្នាក់​បើក​​ម៉ូតូ​បុក​គូទ​រថយន្ត​ដឹក​សំរាម​

ខេត្តកំពត ៖ មន្ត្រី​នគរបាល​មួយ​រូប នៅការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ និង​ការពារ​​អនីតិជន​ខេត្ត បាន​ស្លា.ប់​បាត់បង់​ជីវិត​នៅ​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​បង្អែក​ខេត្ត ក្រោយ​ពីជួប​គ្រោះថ្នាក់​បើក​​ម៉ូតូ​បុក​គូទ​រថយន្ត​ដឹក​សំរាម​។

ឧប្បត្តិហេតុ​គ្រោះថ្នាក់​​ខាងលើ​នេះ កើតឡើង​នៅ​ផ្លូវជាតិ​លេខ​៣​ទិស​ដៅ កំពត​-​ព្រះ​សីហ​នុ ចំណុច​ព្រំ​ប្រទល់​រវាង​ក្រុង​កំពត​និង​ក្រុង​បូកគោ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​១៥១-១៥២ ស្ថិត​ក្នុងភូមិ​តា​ដឹប សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត កាល​ពី​វេលា​ម៉ោង​ប្រមាណ​៨​និង​៥០​នាទី​យប់​ថ្ងៃ​ទី១៩ ខែកក្កដា ឆ្នាំ​២០២៣​កន្លង​ទៅ ។

លោក​វរសេនីយ៍ឯក ពុធ ស៊ឺ​ង នាយ​កា​រិយា​ល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ខេត្ត បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ប៉ាន់ សំ​អឿ​ន ភេទប្រុស អាយុ​៥៥​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ច​ង្កោ​ន សង្កាត់​ព្រែក​ត្នោត ក្រុង​បូកគោ ជិះ​ម៉ូតូ​ម៉ាក PCX ពណ៌​ស ពាក់​ផ្លា​ក​លេខ កំពត ១O-៤៥១៨ ពី​ខាងកើត​ទៅ​ខាងលិច

បើ​តាម​ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង ហើយ​ទំនង​ជន​រង​គ្រោះ​​មើល​មិនឃើញ​ស្តុ​ប​រថយន្ត​ដែល​កំពុង​ចត​ក្បែរ​ចិញ្ចើម​ផ្លូវ ដែល​កម្មករ​កំពុង​ជញ្ជូន​សំរាម​ពី​ផ្ទះ​នៅ​ក្បែរផ្លូវ​ដាក់​ក្នុង​រថយន្ត ។ លុះ​ម៉ូតូ​ជន​រង​គ្រោះ​ទៅ​ដល់​ចំណុច​ខាងលើ ក៏​បុក​ពេញទំហឹង​តែ​ម្តង ។

លោកនាយ​ការិយាល័យ​ឲ្យ​ដឹង​ទៀត​ថា រថយន្ត​ដឹក​សំរាម​ដែល​ត្រូវ​ម៉ូតូ​បុក​ពីក្រោយ​នេះ​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​សលាយ​ខៀវ អ្នកបើកបរ​ឈ្មោះ ចាន់ សុខ​ខៃ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​កំពង់​ត្នោត ឃុំ​កូន​សត្វ ស្រុក​ទឹកឈូ ។

នៅ​ក្នុង​គ្រោះថ្នាក់​នេះ ម៉ូតូ​ខូចខាត​ធ្ងន់ រីឯ​រថយន្ត​ខូចខាត​ស្រាល ហើយ​ត្រូវ​បាន​សមត្ថកិច្ច​នាំ​យក​ទៅ​រក្សា​ទុកជា​បណ្ដោះអាសន្ន​នៅ​អធិការ​ដ្ឋា​ន​នគរបាល​ក្រុង​កំពត ដើម្បី​ដោះស្រាយ​តាម​នីតិវិធី​នៅ​ពេល​ក្រោយ ។ ចំណែក​ស.ព​ជន​រង​គ្រោះ ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ