ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រីនគរបាល​​ម្នាក់​ត្រូវ​​ប្រពន្ធ​ប្តឹង​​​​ចោទ​ថា ​បានប្រើ​​​អំពើហិ.ង្សា​​​​​

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ មន្ត្រី​នគរបាល​​​ក្រសួង​មហាផ្ទៃ​មួយរូប​ត្រូវបានសមត្ថកិច្ច​​នគរ​បាល​ប៉ុស្តិ៍​ទន្លេ​បាសាក់ ​​ខណ្ឌ​ចំការមន ​​ឃាត់​ខ្លួន​​កាលពី​យប់​ថ្ងៃទី​​៧ ឧសភា ​​ឆ្នាំ​២០១១ នៅ​​​ផ្ទះ​​ជួល​របស់ខ្លួន​ ​​បន្ទាប់ពីបានធ្វើសកម្មភាព​​វាយ​បង្ក​របួស​ស្នាម​​លើ​ស្ត្រី​​ជាភរិយា​​​បណ្តាល​ឱ្យ​រង​របួស​ធ្ងន់ធ្ងរ ។​ មន្ត្រី​នគរបាល​ដែលត្រូវ​​បាន​ឃាត់ខ្លួន​​​ខាង​លើ​​​នេះ​ឈ្មោះ​​គូ ដាណេ

រាជធានីភ្នំពេញ ៖ មន្ត្រី​នគរបាល​​​ក្រសួង​មហាផ្ទៃ​មួយរូប​ត្រូវបានសមត្ថកិច្ច​​នគរ​បាល​ប៉ុស្តិ៍​ទន្លេ​បាសាក់ ​​ខណ្ឌ​ចំការមន ​​ឃាត់​ខ្លួន​​កាលពី​យប់​ថ្ងៃទី​​៧ ឧសភា ​​ឆ្នាំ​២០១១ នៅ​​​ផ្ទះ​​ជួល​របស់ខ្លួន​ ​​បន្ទាប់ពីបានធ្វើសកម្មភាព​​វាយ​បង្ក​របួស​ស្នាម​​លើ​ស្ត្រី​​ជាភរិយា​​​បណ្តាល​ឱ្យ​រង​របួស​ធ្ងន់ធ្ងរ ។​ មន្ត្រី​នគរបាល​ដែលត្រូវ​​បាន​ឃាត់ខ្លួន​​​ខាង​លើ​​​នេះ​ឈ្មោះ​​គូ ដាណេ អាយុ​៣១​ឆ្នាំ ​ចំណែក​​ឯ​ស្ត្រី​​ជា​ភរិយា​​ដែល​​​ប្តឹង​​ឱ្យ​​​សមត្ថកិច្ច​​ចាប់​​​​ប្តី​របស់​ខ្លួន​​ឈ្មោះ​​​មិន ​លក្ខិណា អាយុ​​​៣០ឆ្នាំ ។​ គ្រួសារ​ប្តី-​ប្រពន្ធ​​នេះ​ស្នាក់នៅ​​ផ្ទះជួល​លេខ​​១៣២ ​មហា​វិថីព្រះនរោត្តម ​សង្កាត់​ទន្លេបា​សាក់ ​។​

តាម​​ប្រភព​ព័ត៌​មាន​​ទាក់ទិន​នឹងការ​​ឃាត់ខ្លួន​មន្ត្រី​​​នគរបាល​​ខាងលើ​​បាន​ឱ្យដឹង​ថា ​កាលពីយប់​​ថ្ងៃទី​៧ ឧសភា ​ឈ្មោះគូ ​ដាណេ ​បន្ទាប់​ពី​ធ្វើ​​ការ​ងារ​​រួច​បាន​វិលត្រឡប់​ទៅផ្ទះរបស់ខ្លួន​ ។ ប៉ុន្តែ​​​​ពេល​មក​ដល់ផ្ទះ ​ប្រពន្ធ​​​ឈ្មោះ​មិន ​​លក្ខិណា មិនបើកទ្វារ​​​ឱ្យ ជា​ហេតុធ្វើ​​ឱ្យរូបគេ​​ខឹង​ ក៏​ធាក់​ទ្វារ​​ទម្លុះ​​​​ចូលទៅក្នុង​ផ្ទះ ​រួច​ប្រើអំពើ​ហិង្សា​​​វាយ​តប់​​លើ​ស្ត្រី​ជា​ប្រពន្ធ​ បណ្តាល​ឱ្យ​រង​​​របួស​បាក់​ក្តោង​ចម្រុះ រហូតសន្លប់បាត់ស្មារតី ​។ បន្ទាប់ពី​​មាន​ហេតុការណ៍​​ហិង្សាកើតឡើង ​សមត្ថកិច្ច​​​មូលដ្ឋាន​​បានចុះ​​ទៅអន្តរាគមន៍​​​ឃាត់ខ្លួនឈ្មោះ​គូ ដាណេ ​នាំមក​​កាន់​អធិការដ្ឋាន​​នគរ​បាល​ខណ្ឌ​ចំការមន ​​ដើម្បីចាត់ការ​​​តាមផ្លូវច្បាប់ ។​

នៅ​​មុខ​សមត្ថកិច្ច​ ឈ្មោះ​គូ ដាណេ ​និយាយ​​ថា មូល​ហេតុ​ដែល​ខ្លួន​ដាច់​ចិត្ត​​វាយ​ប្រពន្ធ​​ គឺ​ដោយសារ​​ប្រពន្ធ​របស់​ខ្លួន​ជា​ស្រី​ចូលចិត្ត​​​លេង​ល្បែង​​ស៊ីសង​​ មិនគិត​​​កូនចៅនៅ​​ផ្ទះ។ ទោះជា​យ៉ាង​​នេះក្តី ឈ្មោះ​​គូ ដាណេ ​មាន​​គំនិត​​​ចង់​សុំ​ទោស​​​ប្រពន្ធ ដើម្បី​ឱ្យសមត្ថកិច្ច​​​ដោះ​លែង​ទៅរក​ស៊ីចិញ្ចឹម​​កូន​២នាក់បន្តទៀត ។ ​​ដោយ​ឡែក​ស្ត្រី​ជា​​ប្រពន្ធ​​​ឈ្មោះ​មិន លក្ខិណា​ មិនអនុ​​គ្រោះ​​​ដល់​​ប្តីឡើយ​​ គឺសុំ​​​ឱ្យសមត្ថកិច្ច​​ចាត់ការ​​​​តាមច្បាប់​ ។ ដូច្នេះ​​សមត្ថកិច្ច​​​បាន​សម្រេច​​កសាង​សំណុំរឿង​​បញ្ជូន​​ឈ្មោះគូ ដាណេ ​​​ទៅ​​សាលា​ដំបូង​​រាជធានី​ភ្នំពេញ ​​​តាមនីតិវិធី៕​