ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​​ជឿ​លោក ខឹ​ម វាសនា ​នៅ​សល់​ជាង​១០០​នាក់ ក្រាញ់ននៀលពេញ​ចម្ការ មិន​ត្រឡប់​ទៅ​ផ្ទះ

1 ឆ្នាំ មុន
  • សៀមរាប

​ខេត្តសៀមរាប ​៖ ចាប់តាំងពី​​ប្រជា​ពលរដ្ឋ​ដែល​មាន​ជំនឿ​ថា ទឹក​លិច​ពិភព​លោក ជា​ពិសេស​នៅ​

​ខេត្តសៀមរាប ​៖ ចាប់តាំងពី​​ប្រជា​ពលរដ្ឋ​ដែល​មាន​ជំនឿ​ថា ទឹក​លិច​ពិភព​លោក ជា​ពិសេស​នៅ​ប្រទេស​កម្ពុជា កាលពី​ថ្ងៃ​ទី​២៧ ខែ​សីហា​ឆ្នាំ​២០២២ ហើយ​បាន​មក​រស់នៅ​ចម្ការ​១២​ហិ​កតា របស់​លោក ខឹ​ម វាសនា ប្រធាន​គណបក្សសម្ព័ន្ធដើម្បី​ប្រជាធិបតេយ្យ ឬហៅកាត់​ថា​ LDP ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ថ្ម​ជល់ ឃុំ​ត្បែង ស្រុក​បន្ទាយស្រី ខេត្តសៀមរាប ដើម្បី​រួច​ផុត​ជីវិត​នោះ​ គឺ​រហូត​មក​ដល់​ពេល​នេះ​នៅ​មាន​ចំនួន​ប្រមាណ​ជាង​១០០​នាក់​ប៉ុណ្ណោះ​។ បច្ចុប្បន្ន​នេះ​ពួក​គាត់ ដែល​រស់នៅ​ក្នុង​ចម្ការ១២ហិ​កតានោះ ខ្លះ​នៅ​ជួយ​មើលថែ​ចម្ការ ខ្លះ​ទៀតឃ្វាលគោ ខ្លះទៀតចិញ្ចឹមជ្រូកជាដើម​។

បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​នគរបាល​ប្រចាំការ​នៅ​មុខ​ចម្ការ​១២​ហិ​កតា​របស់​លោក ខឹ​ម វាសនា ប្រធាន​គណបក្ស LDP នោះ បាន​ប្រាប់​ថា ចំពោះ​កម្លាំង​នគរបាលដែល​កំពុង​បន្ត​យាមកាម​ជា​ច្រើន​នាក់ នៅ​ជុំវិញ​បរិវេណ​ចម្ការ​១២ហិកតា​នោះ ដើម្បី​ការពារ​សន្តិសុខ​សណ្ដាប់ធ្នាប់​ជូន​ពួក​គាត់​ផង​ដែរ​។

បើ​តាម​ប្រសាសន៍​របស់​ក្រុម​គ្រូពេទ្យ​ដែល​ចុះ​មក​ពិនិត្យ​ព្យាបាល​សុខភាព​ជូន​ដល់​កងកម្លាំង​នគរ​បាល ដែល​ឈរជើង​ប្រចាំការ​នៅ​ជុំវិញ​ដីចម្ការ​ម្រេច​១២​ហិច​តា ក្នុង​នោះ​មាន​ដូច​ជា​ វាស់​សម្ពាធ​ឈា.ម ចង្វាក់បេះដូង នឹង​ផ្លូវដង្ហើម និង​ចែក​ថ្នាំ វីតាមីន ជូន​ដល់​កងកម្លាំង​។​ លទ្ធផល​ទទួល​បាន កម្លាំង​ដែល​មក​ប្រចាំការ​ទាំង​១១​ស្រុក ត្រូវ​បាន​រក​ឃើញ​ថា មាន​សុខភាព​ល្អ និង​មាន​កម្លាំង​មាំមួន ចំពោះ​មនុស្ស​ចាស់​​ខ្លះ ​មានជំងឺ​លើសឈា.ម និង​ខ្លះ​ទៀត​លើស​ជាតិ​ស្ករ​ផង​ដែរ ប៉ុន្តែ​លោកគ្រូ​ពេទ្យ បានឱ្យ​មាន​ការ​លំ​ហាត់ប្រាណ​ជា​រៀងរាល់ថ្ងៃ​ផង ដើម្បី​ឱ្យ​ចេញ​ជាតិពុល និង​សម្រាន្ត​ដាក់​មុង​ការពារ កុំឱ្យមូស​ខាំ ចៀសវាង​កើត​ជម្ងឺ​គ្រុន​​ឈា.ម ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ