ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ លោក ឡុង ណារ៉ូ ត្រូវបានតែងតាំង​ និងផ្តល់ឋានៈ​​ជាប្រតិភូរាជរដ្ឋាភិបាល​កម្ពុជា

1 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានចេញ​ព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំង និងផ្តល់ឋានៈ​​ជាប្រតិភូរាជរដ្ឋាភិបាល​កម្ពុជា ទទួលបន្ទុក​ជាអគ្គនាយក​រដ្ឋាករ​ទឹកស្វយ័ត​ក្រុងភ្នំពេញ​។…

ភ្នំពេញ៖ ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានចេញ​ព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំង និងផ្តល់ឋានៈ​​ជាប្រតិភូរាជរដ្ឋាភិបាល​កម្ពុជា ទទួលបន្ទុក​ជាអគ្គនាយក​រដ្ឋាករ​ទឹកស្វយ័ត​ក្រុងភ្នំពេញ​។ ព្រះរាជក្រឹត្យរបស់ព្រះករុណា ព្រះមហាក្សត្រ ចេញថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣​។

សូមជម្រាបជូនថា កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ លោក ឡុង ណារ៉ូ ត្រូវបានសម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញអនុក្រឹត្យ សម្រេច​តែងតាំងជាអគ្គនាយករដ្ឋាករទឹកស្វយ័ត​ក្រុងភ្នំពេញ និងជាសមាជិកក្រុមប្រឹក្សាភិបាលរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ អាណត្តិទី៧ ជំនួសលោក ស៊ឹម ស៊ីថា ដែលត្រូវចូលនិវត្តន៍។

ភ្លាមៗ កាលពីថ្ងៃទី១៣ ខែសីហា​ ឆ្នាំ២០២១ លោក ស៊ឹម ស៊ីថា ត្រូវបាន​ព្រះករុណា ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ តែងតាំងជារដ្ឋលេខាធិការ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ