មួយសប្តាហ៍មុនការបោះឆ្នោតមូលដ្ឋានលោកស៊ីលវីយ៉ូ ប័រលូស្កូនី បានបញ្ជូនកងទ័ពទៅកាន់ទីក្រុង NAPLES ដើម្បីប្រមូលកាកសំណល់ទាំងឡាយដែលនៅរាយប៉ាយតាមដងវិថីនៃទីក្រុងនោះ។ ទោះបីជាមានការសន្យាផ្ទួនៗរយៈពេល៣ឆ្នាំចុងក្រោយនេះរបស់ប្រមុខរដ្ឋាភិបាលអ៊ីតាលីថា នឹងដោះស្រាយបញ្ហាកាកសំណល់ក្នុងទីក្រុងនោះក្តីក៏គំនរសំរាមទាំងឡាយមាននៅសល់យ៉ាងច្រើនដែរ។ កន្លែងដុតសំរាមចោលតែមួយកន្លែងគត់ពុំមានសមត្ថភាពពេញលេញក្នុងការគ្រប់គ្រងកាកសំណល់ឡើយ។ បញ្ហានេះជាបញ្ហាក្តៅសម្រាប់ពួកអ្នកបោះឆ្នោតនៅទីក្រុង NAPLESហើយប្រមុខរដ្ឋាភិបាលបានបញ្ជូនទាហាន១៧៥នាក់ទៅកាន់ទីនោះដើម្បីប៉ុនប៉ងសម្អាតក្រុងនោះដោយប្រមូលយកកាកសំណល់ចេញ។ លោកស៊ីលវីយ៉ូ ប័រលូស្កូនី បានធ្វើកិច្ចប្រជុំមួយនៅទីក្រុង NAPLES ជាទីក្រុងធំទី៣របស់អ៊ីតាលីមុនការបោះឆ្នោតជុំទីមួយនាថ្ងៃទី៨ និងទី៩ ឧសភា។
យោងតាមអាជ្ញាធរមូលដ្ឋានថា កងយោធាចាប់ធ្វើប្រតិបត្តិការប្រមូលកាកសំណល់ចាប់ពីថ្ងៃទី១០ ឧសភា ទៅដែលកាកសំណល់នៅគរចោលមានដល់ប្រមាណជា៤.០០០តោន ដោយចាប់ផ្តើមសំអាតពីបណ្តាមន្ទីរពេទ្យ និងសាលារៀនទៅ ៕
ចែករំលែកព័តមាននេះ