ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កង​កម្លាំង​សន្តិសុខ​​យេម៉ែន​​បា.ញ់​សម្លា.ប់​​បាតុករ​​​6នាក់ទៀត​

14 ឆ្នាំ មុន

​កង​កម្លាំង​សន្តិសុខ​​យេម៉ែន​​កាលពីថ្ងៃទី​៩ ឧសភា ​បានបា.ញ់រះ​​លើហ្វូង​បាតុករ​​​នៅក្នុងទីក្រុង​ Taiz បណ្តាល​ឱ្យស្លា.ប់មនុស្ស​​​៦​នាក់ ​និង​​ជា​ច្រើន​រយ​នាក់ទៀត​រង​របួស ។ ​កង​កម្លាំង​សន្តិសុខ​​​នោះ​បាន​​រុល​ចូល​​ក្នុងទីក្រុង​នោះ ដើម្បី​​បំបែកហ្វូង​បាតុ​ករ​​ដែលធ្វើ​​​បាតុកម្ម​​​ដើរហែ​ក្បួន​​ដោយប្រើ​​ ដំបងឆក់ ​និង​ឧស្ម័ន​​បង្ហូរទឹកភ្នែក​​​មុនពេល​បា.ញ់​​គ្រាប់ពិត​រះ​លើហ្វូងបាតុករ ។​ នេះ​បើ​តាម​​​ការ​ឱ្យ​ដឹងដោយ​​​សាក្សីនានា ។​

កង​កម្លាំង​សន្តិសុខ​​យេម៉ែន​​កាលពីថ្ងៃទី​៩ ឧសភា ​បានបាញ់រះ​​លើហ្វូង​បាតុករ​​​នៅក្នុងទីក្រុង​ Taiz បណ្តាល​ឱ្យស្លាប់មនុស្ស​​​៦​នាក់ ​និង​​ជា​ច្រើន​រយ​នាក់ទៀត​រង​របួស ។ ​កង​កម្លាំង​សន្តិសុខ​​​នោះ​បាន​​រុល​ចូល​​ក្នុងទីក្រុង​នោះ ដើម្បី​​បំបែកហ្វូង​បាតុ​ករ​​ដែលធ្វើ​​​បាតុកម្ម​​​ដើរហែ​ក្បួន​​ដោយប្រើ​​ដំបងឆក់ ​និង​ឧស្ម័ន​​បង្ហូរទឹកភ្នែក​​​មុនពេល​បាញ់​​គ្រាប់ពិត​រះ​លើហ្វូងបាតុករ ។​ នេះ​បើ​តាម​​​ការ​ឱ្យ​ដឹងដោយ​​​សាក្សីនានា ។​
សាក្សីដដែលបាន​ឱ្យដឹងទៀត​ថា ​ហ្វូង​បាតុករ​​ដែលធ្វើ​​បាតុកម្ម​ដោយដើរ​​ហែក្បួន​នោះ​​សុទ្ធតែជាគ្រូបង្រៀន​​​​ និង​មាន​​​ការចូលរួម​​ដោយ​ក្រុម​​​ប្រឆាំង​រដ្ឋាភិបាល​របស់​លោក​ប្រធានា​ធិបតី​​​​អាលីអាប់ឌុល​​ឡាហ៍ សាឡេហ៍ ។ ​ការធ្វើ​បាតុ​​កម្មរបស់គ្រូបង្រៀន​​​ទាំងនោះ​​គឺ​ទាមទារ​​​ការ​ដំឡើងប្រាក់ខែ ។ បាតុកម្ម​ស្រដៀង​​គ្នា​នេះ​ក៏​កើត​ឡើង​​ផងដែរ​នៅ​ក្នុងទីក្រុង al-Hodiedah និង​​នៅ​ទីក្រុង Dhammaur របស់យេម៉ែន​។​
តាម​ប្រភពព័ត៌​មាន​​ថា ​អ្នកដែល​​​រង​របួស​​ក្នុង​ទីក្រុង Taiz កាលពី​​ថ្ងៃទី​​៩ ឧសភា ​​កន្លង​មក ​​គឺ​​របួស​ដោយ​សារ​ការបាញ់ប្រហារ​​​ និង​ឥទ្ធិពល​​របស់​ឧស្ម័ន​បង្ហូរទឹកភ្នែក ។​
មេដឹកនាំ​​​ធ្វើបាតុកម្ម​​នៅក្នុងទីក្រុង ​Taiz និយាយ​​ថា «រដ្ឋាភិបាល​​កំពុង​​ប្រើប្រាស់​​​កង​កម្លាំង​​​សន្តិសុខ​​ដើម្បី​​ឱ្យពួកយើង​​​បំបែកគ្នា​​​ ហើយ​​​វិលត្រឡប់​ទៅផ្ទះវិញ ។ ​ទីក្រុង Taiz ជា​ផ្ទះ​របស់​យើង ​ហើយ​យើង​​​នឹង​បន្តធ្វើបាតុកម្ម​រហូត​​ដល់​ដំណាក់​កាល​ចុងក្រោយ»​។​
បាតុករ​ម្នាក់និយាយ​​ថា រយៈ​ពេល​​​​១០០ថ្ងៃ ​​បាន​កន្លងផុតទៅ ហើយ​បាតុករ​កំពុងត្រូវ​បាញ់​សម្លាប់​​ជា​រៀង​រាល់​ថ្ងៃ ​​តែ​​ក្រុមបាតុករ​​​សច្ចា​ថា ​នឹង​ដាក់​ស​​ម្ពាធ​​ឱ្យលោកសាឡេហ៍​​ទទួលខុស​ត្រូវ​​​ចំពោះការស្លាប់​របស់បាតុករ​​ដោយមិន​អនុ​ញ្ញាត​​ផ្តល់​អភ័យ​ឯកសិទ្ធិ​ដល់​លោក​ឡើយ ៕