ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សងសឹ.ក​វា.យប្រហារ​ស្ពាន​គ្រី​មេ រុ​ស្ស៊ី​​វា.យប្រហារ​កំពង់​ផែ​​មួយរបស់​អ៊ុយក្រែន​

9 ខែ មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​១៨ កក្កដា រុ​ស្ស៊ី​បាន​វាយប្រហារ​ដោយ​គ្រាប់​មី​ស៊ី​​ល លើ​កំពង់​ផែ​

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​១៨ កក្កដា រុ​ស្ស៊ី​បាន​វា.យប្រហារ​ដោយ​គ្រាប់​មី​ស៊ី​​ល លើ​កំពង់​ផែ​ក្រុង​អូ​ដេ​សា​អ៊ុយ​ក្រែ​ន ដោយ​តាម​សេចក្ដីរាយការណ៍​នានា​ថា ការ​វាយប្រហារ​នោះ​បណ្ដាល​ឲ្យ​ខូចខាត បណ្ដា​ហេដ្ឋារចនាសម្ព័ន្ធ​កំពង់ផែ ។

រុ​ស្ស៊ី​និយាយ​ថា​បាន​បំផ្លាញ​បណ្ដា​ទីតាំង​ដែលអ៊ុយ​ក្រែ​ន​ប្រើ​សម្រាប់​រៀបចំ​ការ​វាយប្រហារ​នាពេល​មុន​នេះ​ប្រឆាំង​ស្ពាន​យុទ្ធសាស្ត្រ​គ្រី​មេ ។ ទន្ទឹមនឹង​នេះ​ដែរ​កិច្ចព្រមព្រៀង​នាំ​ចេញ​គ្រាប់​ធញ្ញជាតិ ដែល​អាច​នាំ​ចេញ​គ្រាប់​ធញ្ញជាតិ​អ៊ុយ​ក្រែ​ន​និង​ជីរុ​ស្ស៊ី​ តាម​នាវា​កាត់​សមុទ្រ​ខ្មៅ​បាន​ផុតកំណត់ ។
មានការ​រិះគន់​នានា​របស់​សហគមន៍​អន្តរជាតិ បន្ទាប់​ពី​រុ​ស្ស៊ី​លែង​ពន្យារពេល​កិច្ចព្រមព្រៀង​នោះ ។

តាម​អាជ្ញាធរ​មូលដ្ឋាន​ថា ព្រឹក​ព្រលឹម​ថ្ងៃ​ទី​១៨ កក្កដា កងការពារ​អាកាស​អ៊ុយ​ក្រែ​ន​បាន​ធ្វើ
សកម្មភាព​ក្នុង​តំបន់​អូ​ដេ​សា​ភាគ​ខាងត្បូង​ប្រទេស ដែល​តំបន់​នោះ​មាន​កំពង់​ផែ​៣​ទាក់ទិន
នឹង​កិច្ចព្រមព្រៀង​នាំ​ចេញ​គ្រាប់​ធញ្ញជាតិ ។ មី​ស៊ី​លរុ​ស្ស៊ី​​ធុន​កាលី​ព្រ​៦​គ្រាប់​ត្រូវ​បាន​បាញ់​ចេញពី​ដែនទឹក​សមុទ្រ​ខ្មៅ​មក​លើ​ក្រុង​អូ​ដេ​សា តែ​ត្រូវ​ស្ទាក់​កម្ទេច ប៉ុន្តែ​បំណែក​មី​ស៊ី​ល​ទាំងនោះ បាន​ធ្លាក់​លើបណ្ដា​ហេដ្ឋារចនាសម្ព័ន្ធ​កំពង់​ផែ និង​ផ្ទះ​ឯកជន​ជាច្រើន ។

ក្នុង​សេចក្ដី​ប្រកាស​មួយ​ទីបញ្ជាការដ្ឋាន​ប្រ​តិប​ត្តិ​ការ​អ៊ុយ​ក្រែ​ន​សម្រាប់​ភាគ​ខាងត្បូង​ប្រទេស
គូសបញ្ជាក់​ថា ក្រៅពី​កម្ទេច​មី​ស៊ី​ល​ទាំងនោះយើង​នៅ​បាន​បំផ្លាញ​ដ្រូ​ន​វាយប្រហារ​២១​គ្រឿង
ផលិត​នៅ​អ៊ី​រ៉​ង់​ក្នុង​តំបន់​អូ​ដេ​សា និង​ដ្រូ​ន​៤​គ្រឿងទៀត​បាញ់​ទម្លាក់​នៅ​តំបន់​ក្រុង​មី​កូ​ឡៃ​អ៊ី​វ ដោយ
នៅ​ទីនោះ​ហេដ្ឋារចនាសម្ព័ន្ធ​ឧស្សាហកម្ម​មួយ​រង​ការ​ប៉ះពាល់ ។

តាម​កងទ័ព​អ៊ុយ​ក្រែ​ន​ថា សរុប​ដ្រូ​ន​វាយប្រហារ​៣៦​គ្រឿង និង​មី​ស៊ី​ល​ធុន​កាលី​ព្រ​៦​គ្រាប់
វាយប្រហារ​លើ​ដែនដី​អ៊ុយ​ក្រែ​ន នា​ពេល​យប់​ពិសេស​នៅ​ភាគ​ខាងត្បូង​ប្រទេស ។

រួច​នា​យប់​ថ្ងៃ​ទី​១៨​មក​១៩ កក្កដា រុ​ស្ស៊ី​បានវាយប្រហារ​ដោយ​មី​ស៊ី​ល​ថែម​ទៀត លើ​តំបន់កំពង់​​ផែ​អូ​ដេ​សា ក្រោយ​ផុតកំណត់​កិច្ចព្រមព្រៀងនាំ​ចេញ​គ្រាប់​ធញ្ញជាតិ ។ អភិបាល​តំបន់​អូ​ដេ​សា​និយាយ​ថា នោះ​ក៏​ជា​ការ​វាយប្រហារ​ដោយ​មី​ស៊ី​​លចេញពី​សមុទ្រ​ខ្មៅ​ដែរ ៕

អត្ថបទពាក់ព័ន្ធ ៖

-ស្ពាន​សំខាន់​មួយ ត​ភ្ជាប់​តំបន់​គ្រី​មេ ត្រូវ​កាត់​ផ្ដាច់​ចរាចរណ៍

-អ៊ុយ​ក្រែ​ន​វា​.​យ​ប្រហារ​ស្ពាន​យុទ្ធសាស្ត្រ​នៅ​គ្រី​មេ​ស្លា​.​ប់​២​នាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ