ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ុយ​ក្រែ​ន​វា.យប្រហារ​ស្ពាន​យុទ្ធសាស្ត្រ​នៅ​គ្រី​មេ​ស្លា.ប់​២​នាក់

9 ខែ មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ កងទ័ព​អ៊ុយ​ក្រែ​ន​បាន​វា.យប្រហារ​ដោយ​នាវា​ដ្រូ​ន ស្ពាន​យុទ្ធ​សាស្ត្រ​នៅ​គ្រី​មេ​

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ កងទ័ព​អ៊ុយ​ក្រែ​ន​បាន​វា.យប្រហារ​ដោយ​នាវា​ដ្រូ​ន ស្ពាន​យុទ្ធ​សាស្ត្រ​នៅ​គ្រី​មេ​កាលពី​យប់​ថ្ងៃ​ទី​១៦​មក ១៧​ កក្កដា ដោយ​តាម​ក្រុង​មូ​ស្គូថា សម្លា.ប់​ជន​ស៊ី​​វិល​២​នាក់​។ គួររំលឹក​ថា ស្ពាន​សំខាន់​មួយ ត​ភ្ជាប់​តំបន់​គ្រី​មេ ត្រូវ​កាត់​ផ្ដាច់​ចរាចរណ៍

ការ​វា.យប្រហារ​របស់​អ៊ុយ​ក្រែ​ន​នេះ បណ្ដាល​ឲ្យ​មានការ​ខូចខាត​ខ្លាំង​គួរសម ផ្នែក​ផ្លូវថ្នល់​នៃ​ស្ពាន​តែ​មួយ​គត់ ដែល​ត​ភ្ជាប់​រវាង​រុ​ស្ស៊ី​ និង​ឧបទ្វីប​គ្រី​មេ ដែល​រុ​ស្ស៊ី​​បញ្ចូល​ជា​ឧ​ប​សម្ព័ន្ធ​កាលពី​ឆ្នាំ​២០១៤​។ តំបន់​នោះ​ត្រូវ​បាន​ប្រើ​ជា​មូលដ្ឋាន​ខាងក្រោយ សម្រាប់​កងទ័ព​រុ​ស្ស៊ី​ដែល​ប្រយុទ្ធ​នៅ​អ៊ុយ​ក្រែ​ន​។
ប្រភព​មួយ​ក្នុង​ផ្ទៃ​ភ្នាក់ងារ​សន្តិសុខ​អ៊ុយ​ក្រែ​ន​អះអាង​ប្រាប់​AFP​ថា ការ​វា.យប្រហារ​នោះ​ធ្វើ​ឡើង​ដោយ​ពួក​ភ្នាក់ងារ​ពិសេស​និង​កងកម្លាំង​ជើង​ទឹក​អ៊ុយ​ក្រែ​ន ដោយ​មាន​ជំនួយ​របស់​បណ្ដា​នាវា​ដ្រូ​ន​។

អ្នកនាំពាក្យ​ក្រសួងការបរទេស​រុ​ស្ស៊ី ​លោកស្រី​ម៉ា​រី​យ៉ា​ហ្សា​ខា​រ៉ូ​វ៉ា អះអាង​តាម​តេ​ឡេ​ក្រាម​ថា ការ​វា.យ​ប្រហារ​នេះ​ធ្វើ​ឡើង​ដោយ​អ៊ុយ​ក្រែ​ន​។ ក្នុង​សេចក្ដី​ប្រកាស​មួយ​គណៈកម្មាធិការ​ប្រឆាំង​ភេរវកម្ម​រុ​ស្ស៊ី​បញ្ជាក់​ថា ការ​វា.យប្រហារ​នោះ​ធ្វើ​ឡើង​នា​វេលា​ម៉ោង​៣​និង​០៥​នាទី​រំលង​អា​ធ្រា​ត្រ​ម៉ោង​ក្នុងស្រុក​និង​និយាយ​ថា ធ្វើ​ឡើង​តាម​រយៈ​នាវា​ដ្រូ​ន​។ ជន​ស៊ី​វិល​២​នាក់​គឺ​​បុរស​ម្នាក់​និង​នារី​ម្នាក់​ដែល​ជិះ​ក្នុង​រថយន្ត​១​គ្រឿង​បាន​ត្រូវ​ស្លា.ប់ ហើយ​កូនស្រី​ពួក​គេ​រង​របួស​។

ទូរទស្សន៍​រដ្ឋ​CRIMEE-24 បាន​ផ្សាយ​វី​ដេ​អូ​មួយ​បង្ហាញ​ផ្នែក​មួយ​នៃ​ស្ពាន​សម្រាប់​ផ្លូវថ្នល់​ត្រូវ​បាក់​មួយ​ផ្នែក​។ ស្ពាន​គ្រី​មេមាន​ប្រវែង​១៨​គីឡូម៉ែត្រ បើក​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ក្នុង​ឆ្នាំ​២០១៨ មាន​សំណង់​២​ទន្ទឹម​គ្នា​គឺ​មួយ​សម្រាប់​ផ្លូវថ្នល់​និង​មួយទៀត​សម្រាប់​ផ្លូវដែក ។ ផ្នែក​ផ្លូវដែក​មិន​រង​ការ​ខូ​ត​ខាត​ឡើយ ហើយ​ចរាចរណ៍​បើក​ឡើង​វិញ​នា​ពេល​ព្រឹក​។ ម្យ៉ាងទៀត​សេវាកម្ម​សាឡា​ង​ក៏​ដំណើរការ ហើយ​បណ្ដា​អ្នក​បើករថយន្ត​អាច​ឆ្លងកាត់់​ដៃសមុទ្រ​តាម​សាឡា​ង​។

ប្រធាន​ព្រឹទ្ធសភា​រុ​ស្ស៊ី​ លោក​ស័​រ​ហ្គេ​យ​មី​រ៉ូ​ណូ​វ​ អះអាង​ថា ក្រុង​មូ​ស្គូ​ត្រូវ​សងសឹក​ដោយ​វា.យប្រហារ​បណ្ដា​ហេដ្ឋារចនាសម្ព័ន្ធ​អ៊ុយ​ក្រែ​ន និង​បញ្ឈប់​ការ​ចរចា​ស្ដី​ពី​ការ​នាំ​ចេញ​គ្រាប់​ធញ្ញជាតិ​ដែល​ផុតកំណត់​នា​ពាក់កណ្ដាល​យប់​ថ្ងៃ​ទី​១៧​ កក្កដា​។ លោក​ថា​អ្វី​ដែល​យើង​ត្រូវធ្វើ​គឺ​លែង​ពិភាក្សា​កិច្ចព្រមព្រៀង​ស្ដី​ពី គ្រាប់​ធញ្ញជាតិ​ដែល​ជួយ​បណ្ដា​មេដឹកនាំ​អ៊ុយ​ក្រែ​ន និង​ពួក​លោក​ខាងលិច​បំពេញ​ប្រាក់់​ក្នុង​ហោ​ប៉ាវ​ពួក​គេ​។

ប្រធានាធិបតី​រុ​ស្ស៊ី​ ​លោក​វ្ល៉ា​ឌី​មៀរ​ពូ​ទី​ន​ បាន​ស្នើ​នា​ថ្ងៃ​ទី​១៧ ក​ក្ក​ដា ឲ្យ​ពង្រឹង​បណ្ដា​វិធានការ​សន្តិសុខ នៅ​លើ​ស្ពាន​គ្រី​មេ​ និង​បាន​សន្យា​ពី​ការ​ឆ្លើយ​តប​វិញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ