ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជាប់​ពន្ធនាគារ​៣០​ខែ លុះបាន​​ចេញ​​មកវិញ​​៧​ថ្ងៃ​ទៅ​​លប​ដុត​​ផ្ទះ​​អតីត​ប្រពន្ធចោល​

9 ខែ មុន
  • តាកែវ

ខេត្តតាកែវ ៖ បុរស​ម្នាក់​មាន​ប្រវត្តិ​ជាប់​ពន្ធនាគារ​៣០​ខែ ដោយ​ប្រព្រឹត្ត​អំពើ​លើ​ក្រុម​គ្រួសារ ហើយ​ទើបត្រូវ​បាន​ដោះ​លែង​មក​វិញ​បាន​៧​ថ្ងៃ ក៏​ហក់​ចូល​ទៅ​ក្នុង​អបាយមុខ​សេព​គ្រឿងញៀន​លែង​ស្គាល់​​​ខុស​បាន​ទៅ​ធ្វើ​សកម្មភាព​លប​ដុត​ផ្ទះ​អតីត​ប្រពន្ធ បណ្តាល​ឲ្យ​ខូចខាត​សម្ភារ​មួយ​ចំនួន ដែល​​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ជិត​៩​យប់​ថ្ងៃ​ទី​១៨ កក្កដា ឆ្នាំ​២០២៣…


ខេត្តតាកែវ ៖ បុរស​ម្នាក់​មាន​ប្រវត្តិ​ជាប់​ពន្ធនាគារ​៣០​ខែ ដោយ​ប្រព្រឹត្ត​អំពើ​លើ​ក្រុម​គ្រួសារ ហើយ​ទើបត្រូវ​បាន​ដោះ​លែង​មក​វិញ​បាន​៧​ថ្ងៃ ក៏​ហក់​ចូល​ទៅ​ក្នុង​អបាយមុខ​សេព​គ្រឿងញៀន​លែង​ស្គាល់​​​ខុស​បាន​ទៅ​ធ្វើ​សកម្មភាព​លប​ដុត​ផ្ទះ​អតីត​ប្រពន្ធ បណ្តាល​ឲ្យ​ខូចខាត​សម្ភារ​មួយ​ចំនួន ដែល​​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ជិត​៩​យប់​ថ្ងៃ​ទី​១៨ កក្កដា ឆ្នាំ​២០២៣ ស្ថិត​នៅ​ភូមិ​ត្រាំត្បាល់ ឃុំ​ក្រាំង​លាវ ស្រុក​បាទី ខេត្តតាកែវ ។​

ប៉ុន្តែ​ទោះជា​យ៉ាងណា​ក្តី ភ្លាម​ៗ​នោះ សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​បាន​ជួយ​អន្តរាគមន៍​ទាន់​ពេល​វេលា និង​បាន​ធ្វើការ​ឃាត់ខ្លួន​ជន​បង្ក ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​ផង​ដែរ ។ ជនសង្ស័យ​មានឈ្មោះ ភិន សុវិជ្ជា ភេទ​ប្រុស អាយុ​៥១​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ជា​មុខសញ្ញា​ធ្លាប់​ជាប់​ពន្ធនាគារ​រយៈ​ពេល​៣០​ខែ ពី​បទ​.​អំពើហិង្សា​ដោយ​សហ​ព័ទ្ធ​«​អំពើ​ហិង្សា​ក្នុង​គ្រួសារ​»​ហើយ​ទើបតែ​និង​ចេញពី​ពន្ធនាគារ​បាន​៧​ថ្ងៃ ។

តាម​សាក្សី​បញ្ជាក់​ថា នៅ​វេលា​ម៉ោង​ប្រមាណ​ជិត​៩​យប់​ថ្ងៃខែ​ខាងលើ​នេះ ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​លប​លួច​ដុត​ផ្ទះ​១​ខ្នង​ទំហំ ៦ x ៧ ម៉ែត្រ ជា​ផ្ទះ​សាងសង់​អំពី​ឈើ ជញ្ជាំង​ក្តារ​ប្រក់​ក្បឿង សសរ​បេតុង​ខាងក្រោម ជា​ផ្ទះ​របស់​ជន​រង​គ្រោះ​ឈ្មោះ គី​ម គៀង ភេទ​ស្រី អាយុ​៤១​ឆ្នាំ រស់នៅ​ភូមិ​ត្រាំត្បាល់ ឃុំ​ក្រាំង​លាវ ស្រុក​បាទី ខេត្តតាកែវ (​អតីត​ត្រូវជា​ប្រពន្ធ​) បណ្តាល​ឲ្យ​ឆេះ​ខូចខាត​សម្ភារៈ​ក្នុងផ្ទះ​រួម​មាន ៖

.​ទូរ​សម្រាប់​ដាក​ខោអាវ ១.​ពូក​ដេក​២ និង​សម្ភារៈ​ប្រើប្រាស់​មួយ​ចំនួន​ទៀត ហើយ​ត្រូវ​បាន​អ្នក​ជិត និង​សមត្ត​កិច្ច​ជួយ​ពន្លត់​ទាន់ ។ ចំពោះ​​មូលហេតុ​ជនសង្ស័យ​ប្រើប្រាស់​គ្រឿងញៀន និង​មាន​ជម្លោះ​ជា មួយ​ក្រុម​គ្រួសារ ទើប​ធ្វើ​ឲ្យ​រូបគេ​ក្រពុលមុខ​លែង​ដឹង​ខុស​ត្រូវ ហាក់ដូច​មនុ​មាន​កំរោល​ចូលខ្លួន លប​ទៅ​ដុត​ផ្ទះ​អតីតៈ​ប្រពន្ធ ហើយ​ត្រូវ​បាន​សមត្ត​កិច្ច​ចាប់ខ្លួន​បញ្ជូន​ឲ្យ​ទៅ​ដេក​គុក​វិញ ។

អត្ថបទសរសេរ ដោយ