ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុគ្គលិកប្រចាំការចាក់សោ រួច​ចេញក្រៅ ស្រាប់តែ​ផ្អើល​ឆេះ​កាប៊ីនភ្លើង​ក្នុង​បរិវេណបុរី​​​មួយកន្លែង​

1 ឆ្នាំ មុន
  • សៀមរាប

​ខេត្ត​សៀម​រា​ប ៖ ​មានករណី​ឆេះកាប៊ីនភ្លើង​ ក្នុង​បរិវេណ​បុរី​អចលនទ្រព្យអង្គរ ​បង្កការ​ភ្ញាក់​ផ្អើល​ដល់​

​ខេត្ត​សៀម​រា​ប ៖ ​មានករណី​ឆេះកាប៊ីនភ្លើង​ ក្នុង​បរិវេណ​បុរី​អចលនទ្រព្យអង្គរ ​បង្កការ​ភ្ញាក់​ផ្អើល​ដល់​ប្រជា​ពលរដ្ឋ​នាំ​គ្នា​ទាញ​សំលៀក​បំពាក់ ទូ​ខោអាវ​រត់​ប្រសាច ទាំង​ក្បាល​​ព្រលប់​ ខណៈ​កា​ប៊ី​ន​ភ្លើង​កំពុងឆាបឆេះ​យ៉ាង​សន្ធោ​​សន្ធៅ ​ក៏​មាន​ប្រជា​ពលរដ្ឋ និង​ប្រជា​ការពារ​ជួយ​ពន្លត់​ទាន់ពេល​ មិន​បណ្តាល​ឱ្យ​​ឆេះ​រាល​​ដាល​​ដល់​ផ្ទះ​​ប្រជា​ពលរដ្ឋ​ឡើយ​។

​ហេតុការណ៍​ខាងលើ​នេះ​​បាន​បង្កការ​ភ្ញាក់​ផ្អើល​​កើតឡើង​​កាលពី​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០២៣ វេលា​ម៉ោង​៦​និង​៣០​នាទី​យប់​ ត្រង់​ចំណុច​កាប៊ីនភ្លើង ស្ថិត​ក្នុង​បរិវេណ​បុរី​អចលន​ទ្រព្យអង្គរ​ ​នៅ​ភូមិ​គោក​ត្នោត ឃុំ​ក​ណ្តែ​ក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​ ហើយ​ភ្លើង​បាន​រលត់​ទៅ​វិញ​នៅ​វេលា​ម៉ោង​៦​និង​៥២​នាទី​​យប់​ថ្ងៃ​ដដែល ​។​

បើ​តាម​ប្រសាសន៍​របស់​លោក​ឧត្តមសេនីយ៍ត្រី ឌុ​ត ខុន ស្នងការ​រង​ទទួល​ការិយាល័យ​បង្ការ​ពន្លត់​អគ្គិភ័យ​និង​សង្គ្រោះ​ ​បាន​ប្រាប់​ភ្នាក់ងារ​កោះសន្តិភាព នៅ​វេលា​ម៉ោង​៨​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០២៣ នេះ​ថា មាន​ករណី​ទុ​ស្សេ​កាប៊ី​ន​ភ្លើង នៅ​ក្នុង​បុរី​អចលនទ្រព្យ​អង្គរ​  ស្ថិត​នៅ​ចំណុច​​ភូមិ​គោក​ត្នោត ឃុំ​ក​ណ្ដែ​ក ស្រុក​ប្រាសាទបាគង ខេត្ត​សៀម​រាប​ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦ ចុះ​ពី​ផ្លូវជាតិ​២​គីឡូ​ម៉េ​ត្រ ចម្ងាយ​ពី​អធិការ​​​ដ្ឋាន​១០​គីឡូ​ម៉ែ​ត្រ​ ​បណ្តាល​ឱ្យ​រង​​ការ​ខូចខាត​កាប៊ី​ន​ចែក​ចាយ​ភ្លើង​ក្នុង​បុរី១​បន្ទប់ ។ ករណី​ឆេះ​នេះ​មិន​បណ្ដាល​ឱ្យ​ប៉ះពាល់​ដល់​ផ្ទះ​បង​​ប្អូន​ប្រជា​ពលរដ្ឋ​ដែល​នៅ​​​​ជុំវិញ​ក្នុង​បុរី​នោះ​ទេ​ ដោយ​សារ​ប្រជាពលរដ្ឋ​និង​ប្រជា​ការពារ​​ជួយពន្លត់​ទាន់​ពេល​។

លោក​បាន​បញ្ជាក់​ថា​ ក្នុង​ពេល​កំពុង​កើតហេតុ​​​​ខាងលើ​ រថយន្ដ​ពន្លត់​អគ្គី​ភ័យ​របស់​ស្រុក​ប្រាសាទបាគង បាន​ចេញ​ជួយ​អន្តរាគមន៍​១​គ្រឿង ​ដោយ​ពុំ​បាន​ប្រើ​ប្រាស់​ទឹក​នោះ​ទេ ដោយសារ​ក្រុមការងារ​គ្រប់គ្រង​បុរី និង​នគរបាល​ប៉ុស្ដិ៍​  ប្រជា​ការពារ បាន​ប្រើប្រាស់​បំពង់​ពន្លត់អគ្គីភ័យ​អស់​ចំនួន​២ បំពង់ ហើយ​គ្រប់គ្រង​បាន​ទាន់​ពេលវេលា​ផង​ដែរ​។

លោក​បាន​បញ្ជាក់​ថា ​មូលហេតុ​ គឺ​នៅពេល​បុគ្គលិក​អគ្គិសនី​ដែល​នៅ​ចាំ​កា​ប៊ី​​ន​ភ្លើង​ចាក់សោរ​ចោល ចេញ​ទៅ​ក្រៅ ​ស្រាប់តែ​មាន​ករណី​ទុ​ស្សេ​កា​ប៊ី​ន​ភ្លើង​ឆេះ​ផ្អើល ​។ លោក​បញ្ជាក់​ទៀត​ថា ក្នុង​ករណី​ឆេះ​កាប៊ី​ន​ភ្លើង​នោះ ត្រូវ​បាន​ក្រុមការងារ​អគ្គិសនី​កំពុង​ចុះ​​ពិនិត្យ និង​រាយការណ៍​ដល់​ថ្នាក់​លើ​ភ្លាម​ៗ​ទាំង​ល្ងាច​​ថ្ងៃ​ទី​១៨​ ខែកក្កដា​ ឆ្នាំ​២០២៣ ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ