ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជ្រក​ភ្លៀង​ផ្តុំ​គ្នា​​ក្នុង​រោងរន្ទះ​បា.ញ់ ស្លា.ប់​ម្នាក់​​និងរងរបួស​៩នាក់ នៅ​​ចំណុច​ភ្នំ​ព្រះ​ស្រុក​ក្រគរ

14 ឆ្នាំ មុន

ខេត្ត​ពោធិ៍សាត់ ៖ ស្ត្រី​ម្នាក់​​ស្លា.ប់​​​ ឯ៩​នាក់​​ផ្សេង​​ទៀត​រងរបួស​​ធ្ងន់​​និង​ស្រាល​​ដោយ​សារ​​រន្ទះ​​​បា.ញ់​​​ ខណៈ​​ពេល​ជ្រក​​ភ្លៀង​​​ជុំគ្នា​​​ក្នុង​រោង​ចាំ​ចម្ការ​​​មួយ​​ ។ បាតុភូត​ធម្មជាតិ​​​នេះ​បាន​កើត​ឡើង​​កាលពី​ថ្ងៃទី​៨ ខែឧសភា​ ​វេលា​ម៉ោង​​​៤​និង​​៣០នាទី​រសៀល​​​​នៅ​​ការ​ដ្ឋាន​​ទី៤ ក្រុម​ហ៊ុន​​​ភាពីម៉ិច​ ត្រង់​ចំណុច​​ភ្នំព្រះ​​ ស្ថិត​ក្នុង​ភូមិ​សាន្តស​ ឃុំ​អន្សារចំបក់ ស្រុកក្រគរ

ខេត្ត​ពោធិ៍សាត់ ៖ ស្ត្រី​ម្នាក់​​ស្លាប់​​​ ឯ៩​នាក់​​ផ្សេង​​ទៀត​រងរបួស​​ធ្ងន់​​និង​ស្រាល​​ដោយ​សារ​​រន្ទះ​​​បាញ់​​​ ខណៈ​​ពេល​ជ្រក​​ភ្លៀង​​​ជុំគ្នា​​​ក្នុង​រោង​ចាំ​ចម្ការ​​​មួយ​​ ។ បាតុភូត​ធម្មជាតិ​​​នេះ​បាន​កើត​ឡើង​​កាលពី​ថ្ងៃទី​៨ ខែឧសភា​ ​វេលា​ម៉ោង​​​៤​និង​​៣០នាទី​រសៀល​​​​នៅ​​ការ​ដ្ឋាន​​ទី៤ ក្រុម​ហ៊ុន​​​ភាពីម៉ិច​ ត្រង់​ចំណុច​​ភ្នំព្រះ​​ ស្ថិត​ក្នុង​ភូមិ​សាន្តស​ ឃុំ​អន្សារចំបក់ ស្រុកក្រគរ។
លោក​នាយប៉ុស្តិ៍​​​រដ្ឋ​បាល​​​​អន្សារ​ចំបក់​ ឱ្យ​ដឹង​ថា ជនរងគ្រោះ​ដែល​ស្លាប់​​​ដោយ​រន្ទះ​​បាញ់​​នោះ​ឈ្មោះ​​សម្បុក ភេទ​ស្រី​ អាយុ​៤៣ឆ្នាំ មាន​ទី​លំនៅ​​ខេត្ត​កំពង់​ស្ពឺ​ ជា​កម្មការិនី​​ក្រុម​ហ៊ុន​ភាពី​ ម៉ិច ។ ចំណែក​​អ្នក​រងរបួស​៩​នាក់​ ក្នុង​នោះ​ប្រុស​​ម្នាក់​ សុទ្ធ​តែជាកម្មករ-​កម្មការិនី​ក្រុម​ហ៊ុន​​ជាមួយគ្នា​ ។​

បើ​តាម​​ការ​ផ្តល់​ព័ត៌​មាន​របស់​មេការ​ក្រុម​ហ៊ុន​​​ឱ្យដឹង​ថា ​នៅ​ថ្ងៃទី​៨ ឧសភា ២០១១​នោះ​ ពេល​ព្រឹក​កម្មករ​-​កម្មការិនី​​និង​ប្រជាពលរដ្ឋ​​ចំនួន​​​១.៥០០​នាក់​ បាន​ទទួល​អំណោយ​ពី​លោក​ឧកញ៉ា​ឡាវ ម៉េង​ឃីន និង​លោក​​ជំទាវ​ជឹង សុភាព នាយិកា​ក្រុម​ហ៊ុន​​ភាពីម៉ិច ក្រោម​អធិប​តីភាព​​លោក​​រដ្ឋ​មន្ត្រី​ស៊ុយ សែម ​និង​លោកជំទាវ​​ជា ខេង ។ វេលា​​ម៉ោង​​៤​និង​៣០នាទី​​រសៀល​ មាន​ភ្លៀង​​ធ្លាក់​​និង​ខ្យល់​យ៉ាង​ខ្លាំង ពេល​នោះ​កម្មករ-​កម្មការិនី​​ទាំងអស់់​​ដែល​កំពុង​​ធ្វើ​ការ​​ក្នុង​កសិដ្ឋាន​​ក៏នាំគ្នា​ឈប់​សម្រាក​​​ជ្រក​ផ្តុំ​​គ្នា​ក្នុង​រោង។ ខណៈ​​ពេល​​​ជ្រក​​ភ្លៀង​​ដែល​ខ្លះ​កំពុង​អង្គុយ​ ខ្លះ​ឆុងមី​ហូបនោះ ស្រាប់​តែ​ឮសូរ​រន្ទះ​បាញ់​​ដូច​ហែក​មេឃ ។

​ពេល​នោះ​​គេឃើញ​​កម្មករ-កម្មការិនី​​ដួល​រេល​​ក្នុង​រោង​​ លុះ​ពេល​ទៅ​មើល​​ឃើញ​ស្ត្រី​ម្នាក់​​បាន​ស្លាប់​​បាត់​បង់ជីវិត​​ទៅ​ហើយ ឯ៩​នាក់​​ទៀតខ្លះ​មាន​ស្នាម​ឆ្កូតមុខ ឆ្កូត​មាត់ និង​ខ្លួន​បណ្តាល​ឱ្យ​រងរបួស​​ធ្ងន់​៣​នាក់ ស្រាល​​៦​នាក់​ ក្នុង​នោះ​​ប្រុស​ម្នាក់​ ។ លោក​មេការ​បន្ត​ទៀត​ថា បន្ទាប់​ពីកើត​ហេតុ​ភ្លាម​ យើង​​បានដឹកជនរងគ្រោះ​ទៅ​ព្យា​បាល​​នៅ​ពេទ្យ​​របស់​ក្រុម​ហ៊ុន​​ក្នុង​ការដ្ឋាន​ទី៤ ។

រីឯស្ត្រី​រងគ្រោះ​​ដែល​​រន្ទះ​​​កំណាច​ផ្តាច់ជីវិត​ចោល​ប្តីពិការ​និង​កូន​ៗ​ឱ្យ​នៅ​កំព្រា​​នោះ​​ ក្រុម​ហ៊ុន​​​បាន​ដឹក​សព​ដល់​ផ្ទះ​នៅឯខេត្ត​កំពង់​ស្ពឺ​ និង​​​បាន​ចូល​រួម​ក្នុង​ពិធីបុណ្យ​នូវ​ទឹក​ប្រាក់​​ចំនួន​៤០០​ដុល្លារ​ផងដែរ ។ ករណី​រន្ទះ​បាញ់​​ជាបាតុ​​ភូត​ធម្មជាតិ​​បាន​កើត​មាន​​តាំងពី​ដើម​មក​ ដែល​ទាមទារ​ឱ្យ​បងប្អូន​មានការ​​ប្រុង​ប្រយ័ត្ន​​ពេល​មាន​ភ្លៀង​ខ្យល់​ម្តងៗ  ៕