ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញៀវទេសចរ ដែលជាប់គាំងនៅតាមកោះ ដោយសារបញ្ហាអាកាសធាតុ ជាង ៧០០នាក់​ ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ ដឹកជញ្ជូន​មកទីកន្លែង​សុវត្ថិភាព​អស់​ហើយ​

9 ខែ មុន
  • ព្រះសីហនុ

​ ​ព្រះសីហនុ​៖​ លោក​ គួច​ ចំរេីន​ អភិបាល​នៃ​គណអភិបាលខេត្ត​ព្រះសីហនុ​ បាន​ប្រាប់កោះសន្តិភាព​​ មុន​នេះ​បន្តិច​ថា​ ភ្ញៀវ​ទេសចរ ដែលជាប់គាំង…

​ ​ព្រះសីហនុ​៖​ លោក​ គួច​ ចំរេីន​ អភិបាល​នៃ​គណអភិបាលខេត្ត​ព្រះសីហនុ​ បាន​ប្រាប់កោះសន្តិភាព​​ មុន​នេះ​បន្តិច​ថា​ ភ្ញៀវ​ទេសចរ ដែលជាប់គាំង នៅតាមកោះ ដោយសារបញ្ហា​អាកាសធាតុជាង ៧០០នាក់ ​ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ ដឹកជញ្ជូន​មកទីកន្លែង​សុវត្ថិភាព​អស់​ហើយ​។ ​

អភិបាលខេត្តព្រះសីហនុ បញ្ជាឱ្យស្នងការនគរបាលខេត្ត បញ្ចេញកប៉ាល់ធំៗមួយចំនួន ដើម្បីទៅដឹកជញ្ជូនភ្ញៀវទេសចរ ដែលជាប់គាំងនៅតាមបណ្ដាកោះនានា ដោយ​សារអាកាស​ធាតុភ្លៀង ខ្យល់កន្ដ្រាក់ និងរលកធំៗ ជាហេតុធ្វើឱ្យពិបាក​ធ្វើដំណើរត្រឡប់វិញ។   ​

លោក​  គួច ចំរើន អភិបាល ខេត្តព្រះសីហនុ បានឱ្យដឹងថា ប៉ុន្មានថ្ងៃមកនេះ ដោយសារបញ្ហា​អាកាសធាតុភ្លៀង ខ្យល់កន្ដ្រាក់ និងរលកធំៗនោះ អាជ្ញាធរ បាន​សម្រេចផ្អាកឱ្យភ្ញៀវទេសចរ ដែលទៅកម្សាន្ដ នៅតាមបណ្ដាកោះនានា មកដីគោកវិញជាបណ្ដោះអាសន្នសិន ដោយរង់ចាំ​ស្ថានភាព​ធូរស្រាល។

ប៉ុន្តែនៅថ្ងៃនេះ ដោយសារតែអាកាសធាតុធូរស្រាល និងរលករាងស្ងប់បន្ដិចនោះ លោក​ អភិបាលខេត្ត  ក៏បានបញ្ជាឱ្យស្នង​ការខេត្ត បញ្ចេញកប៉ាល់ធំៗ ចំនួន ៦គ្រឿង ដើម្បីទៅទទួល​ភ្ញៀវទេសចរ ដែលជាប់នៅតាមបណ្ដាកោះ មកកាន់ដីគោកវិញ។

ក្នុងនោះ លោកអភិបាលខេត្ត ក៏បានណែនាំឱ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវត្រៀមលក្ខណៈគ្រប់​បែបយ៉ាង បើទោះបីជាស្ថានភាពធាតុអាកាសធូរស្បើយបន្តិចក៏ដោយ  ត្រូវឱ្យអ្នក​ដំណើរទាំងអស់ ពាក់ពោងឱ្យបានគ្រប់ៗគ្នា ដើម្បីការពារហានិភ័យដែលអាចកើតមានឡើងជាយថាហេតុ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ