ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះ​ទឹកជំនន់​នៅ​កូរ៉េ​ខាងត្បូង ​ចំនួន​ជន​រង​គ្រោះ​កើនឡើង

9 ខែ មុន

ប្រទេស​កូរ៉េ​ខាងត្បូង ៖ ភ្លៀង​បាន​ធ្លាក់​យ៉ាង​ខ្លាំង​ចាប់តាំងពី​ប៉ុន្មាន​ថ្ងៃ​មក​ហើយ នៅ​កូរ៉េ​ខាងត្បូង

ប្រទេស​កូរ៉េ​ខាងត្បូង ៖ ភ្លៀង​បាន​ធ្លាក់​យ៉ាង​ខ្លាំង​ចាប់តាំងពី​ប៉ុន្មាន​ថ្ងៃ​មក​ហើយ នៅ​កូរ៉េ​ខាងត្បូង បណ្ដាល​ឲ្យ​មាន​ទឹកជំនន់​និង​ការ​បាក់​ដី​ក្នុង​ទ្រង់ទ្រាយ​ធំ​។

មក​ដល់​ពេល​នេះ​ចំនួន​អ្នក​ស្លាប់​កើន​ដល់​៣៣​នាក់​និង​១០​នាក់​បា.ត់​ខ្លួន​។ នេះ​ជា​ការ​អះអាង​កាលពី​ថ្ងៃ​ទី​១៦​កក្កដា​របស់​អាជ្ញាធរ ដោយ​ពួក​អ្នក​ជួយ​សង្គ្រោះ​បន្ត​ធ្វើការ​រុករក​មនុស្ស​ទាំងឡាយ ដែល​ជាប់​ក្នុង​ផ្លូវ​រូង​ក្រោម​ដី​មួយ​ត្រូវ​ទឹក​ជន់​លិច​។

ក្រសួងមហាផ្ទៃ​កូរ៉េ​ខាងត្បូង​ប្រកាស​ថា មនុស្ស​៣៣​នាក់​ស្លា.ប់​និង​១០​នាក់​ទៀត​បា.ត់​ខ្លួន ក្រោយ​ភ្លៀង​ធ្លាក់​ខ្លាំង ភាគច្រើន​ជា​អ្នក​កប់​ដោយសារ​ការ​បាក់​ដី​ឬ​ក៏​ធ្លាក់​ចូល​ក្នុង​ទឹក​លង់​។ បណ្ដា​អ្នក​ជួយ​សង្គ្រោះ​ខិតខំ​ចូល​ឲ្យ​ដល់​រថយន្ត​១៥​គ្រឿង​ដែល​ជាប់​ក្នុង​ផ្លូវ​រូង​ក្រោម​ដី ប្រវែង​៤៣០​ម៉ែត្រ​ក្នុង​ខេត្ត​CHUNGCHEONG ខាងជើង​។ សាកស.ព​មនុស្ស​៧​នាក់​ត្រូវ​បាន​រក​ឃើញ​ក្នុង​ផ្លូវ​រូង​ក្រោម​ដី​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ