ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​ទាំង​ចោ​.​រ ទាំង​អ្នកទិញ​ផល​ពី​ចោ​.​រកម្ម បញ្ជូន​​ទៅ​កាន់​តុលាការ

9 ខែ មុន
  • ភ្នំពេញ

ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០២៣​នេះ បាន​ចាប់ខ្លួន​បញ្ជូន​ជនសង្ស័យ​ជា​ចោ​.​រ​ចំនួន​២​នាក់ និង​អ្នក​ទទួលផល​ពី​ចោ​.​រកម្ម​ម្នាក់​ទៀត ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​

រាជធានី​ភ្នំពេញ ៖ ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០២៣​នេះ បាន​ចាប់ខ្លួន​បញ្ជូន​ជនសង្ស័យ​ជា​ចោ​.​រ​ចំនួន​២​នាក់ និង​អ្នក​ទទួលផល​ពី​ចោ​.​រកម្ម​ម្នាក់​ទៀត ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​ចោទប្រកាន់​ជា​ផ្លូវការ ។

ជនសង្ស័យ​ទាំង​៣​នាក់​ខាងលើ​នេះ រួម​មាន ៖ ១- ឈ្មោះ ជា ពិសិដ្ឋ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវជាតិ​លេខ​៥ ស្ថិត​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ (​ចោ​.​រ​)​។ ២- ឈ្មោះ ង្វៀ​ង យ៉ាង​ហៀ​ង ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជា​ជនជាតិ​វៀតណាម មុខរបរ​ជាងកាត់សក់ ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវលំ ស្ថិត​ក្នុងភូមិ​ចំការ​ចេក សង្កាត់​ទួល​សង្កែ​១ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ (​ចោ​.​រ​) ។ និង​៣- ឈ្មោះ ប៉ែន ធូ ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​លាង​ម៉ូតូ ស្នាក់​នៅផ្ទះ​ជួល ផ្លូវ​បេតុង ស្ថិត​ក្នុង​សង្កាត់​ទួល​សង្កែ​១ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ (​អ្នក​ទទួល​ទិញ​ផល​ចោ​.​រកម្ម​) ។

ចំណែក​វត្ថុ​តាង​ដែល​ចាប់​យក​រួម​មាន ៖ ម៉ូតូ​របស់​ជន​រង​គ្រោះ​១​គ្រឿង ម៉ាក​ហុងដា​ស្កុប​ពី ពណ៌​ស ស៊េរី​ឆ្នាំ​២០២០ ពាក់​ផ្លា​ក​លេខ ភ្នំពេញ​១IJ-៩២៩២ ។

សូម​បញ្ជាក់​ថា កាលពី​វេលា​រសៀល​ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០២៣ កម្លាំង​ការិយាល័យ​ជំនាញ​បាន​ធ្វើការ​ស្រាវជ្រាវ និង​ឃាត់ខ្លួន​ជនសង្ស័យ​ជា​បន្តបន្ទាប់​បាន​ចំនួន​៣​នាក់ ក្នុង​នោះ​ម្នាក់​ឈ្មោះ ជា ពិសិដ្ឋ ឃាត់ខ្លួន​នៅផ្ទះ​សំណាក់​អរុណរះ ផ្លូវ​បេតុង ស្ថិត​ក្នុង​សង្កាត់​ទួល​សង្កែ​១ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។ ឈ្មោះ ប៉ែន ធូ ឃាត់ខ្លួន​នៅ​ចំណុច​ក្នុង​បឹង​កក់ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ និង​ម្នាក់​ទៀត​ឈ្មោះ ង្វៀ​ង យ៉ាង​ហៀ​ង នៅ​ចំណុច​មាត់ទន្លេ សង្កាត់​ទួល​សង្កែ​១ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​បទល្មើស​លួច ដែល​ប្រព្រឹត្ត​នៅ​ចំណុច​មុខ​ក្រុមហ៊ុន​លក់​គ្រឿង​សង្ហា​រឹម ផ្លូវ​លេខ​១០១៩ ស្ថិត​ក្នុងភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ កាលពី​យប់​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០២៣​។

ចំណែក​ជន​រង​គ្រោះ​ដែល​ជា​ម្ចាស់​ម៉ូតូ ត្រូវ​ចោ​.​រ​លួ​ប​នោះ មានឈ្មោះ អ៊ូច សូ​ណា​រុម ភេទ​ស្រី អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​ជួល ផ្លូវជាតិ​លេខ​៥ ស្ថិត​ក្នុងភូមិ​ទ្រា​៤ សង្កាត់​ស្ទឹង​មាន​ជ័យ​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន ។

គួរ​បញ្ជាក់​ថា នៅ​ថ្ងៃខែ​ខាងលើ​នេះ ជន​រង​គ្រោះ​បាន​ទុក​ម៉ូតូ​នៅ​ចំណុច​មុខ​ក្រុមហ៊ុន​លក់​គ្រឿង​សង្ហា​រឹម ផ្លូវ​លេខ​១០១៩ ស្ថិត​ក្នុងភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ស្រាប់តែ​មាន​ជនសង្ស័យ​២​នាក់ ជិះ​ម៉ូតូ​១​គ្រឿង​ឌុ​ប​គ្នា មក​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​របស់​ជន​រង​គ្រោះ​ទៅ​បាត់ ។ បន្ទាប់​មក ជន​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​សមត្ថកិច្ច ទើប​នគរបាល​ព្រហ្មទណ្ឌ ធ្វើការ​ស្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ចោ​.​រ​លួច​បាន​ចំនួន​២​នាក់ និង​ឈាន​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​អ្នក​រង់ចាំ​ទទួល​ទិញ​ផល​ពី​ចោ​.​រកម្ម​នោះ​ម្នាក់​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ